fbpx
Home Authors Posts by លន់ អុីនជី (Lun Inchy)

លន់ អុីនជី (Lun Inchy)

6 POSTS 0 COMMENTS
នាងខ្ញុំឈ្មោះលន់ អុីនជី (Lun Inchy) អាយុ 22ឆ្នាំ។ នាងខ្ញុំជានិសិត្សឆ្នាំទី3 នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាដែលបាននឹងកំពុងសិក្សាមុខជំនាញទំនាក់ទំនងអន្តរជាតិ។ ស្រុកកំណើតរបស់នាងខ្ញុំស្ថិតនៅភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង អាស័យដ្ឋានសព្វថ្ងៃស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នាងខ្ញុំចាប់អារម្មណ៍លើ Newsroom Cambodia ព្រោះមានមិត្តរួមជំនាន់នៅសកលវិទ្យាល័យណែនាំ និងចែករំលែកបទពិសោធន៍ល្អៗ និងគួរឲ្យចាប់អារម្មណ៍អំពីការចូលរួមវគ្គបណ្តុះបណ្តាលនេះ នាងខ្ញុំចង់សិក្សា និងស្វែងយល់អំពីការសរសេរសារព័ត៌មាន បទយកការណ៍ បទវិភាគ ព្រមទាំងអាចទទួលចំណេះដឹង បទពិសោធន៍ល្អៗដែលអាចពង្រឹងសមត្ថភាពក្នុងនាមជានិសិត្ស និងយុវនារីម្នាក់ដែលអាចប្រៀបធៀបពីការខុសគ្នានៃការសរសេរព័ត៌មាន និងការសរសេរអត្ថបទនៃការស្រាវជ្រាវ។ ម្យ៉ាងវិញទៀត នាងខ្ញុំក៏ចង់សរសេរព័ត៌មានណាដែលប្រកបដោយវិជ្ជាជីវៈ និងព័ត៌មានពិតជូនចំពោះប្រជាពលរដ្ឋ ដែលសព្វថ្ងៃមានព័ត៌មានមិនពិតជាច្រើនដែលមាននៅក្នុងបណ្តាញសង្គម។ ចំណែកឯគោលបំណងរបស់នាងខ្ញុំ ខ្ញុំចង់ក្លាយជាអ្នកការទូតមួយរូប និងជាអ្នកសារព័ត៌មានមួយរូបផងដែរ។ ចំពោះទម្លាប់ និងចំណង់ចំណូលចិត្តរបស់នាងខ្ញុំគឺ ចូលចិត្តអានសៀវភៅ ព័ត៌មាន ស្រាវជ្រាវឯកសារផ្សេងៗ និងចូលចិត្តទៅស្គាល់កន្លែងថ្មីៗ។ លើសពីនេះទៅទៀតនាងខ្ញុំចូលចិត្តញ៊ាំការ៉េម៕