Most recent articles by:

ភិន រតនា (Rathana Phin)

My name is Rathana Phin. I’m from Siem Reap province. I am a student majoring in Political Science & International Relations at Paragon International University in Phnom Penh. Currently, I am a journalism trainee at CCIM. My favorite habits are writing and reading. In the future, I want to write a lot more and I hope I would become a professional journalist someday.

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌សម្រាប់កុមារកម្ពុជា ទទួលបានថវិកាជាង៣១ម៉ឺនដុល្លារ

យុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុកដែលកំពុង​ត្រូវ​បាន​គេ​ចែក​រំលែក​តៗគ្នា​ «តោះ​លេង​ហ្គេម#​១ដុល្លារ​ដើម្បី​កុមារ​កម្ពុជា» ដែល​បង្កើត​ឡើង​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​សប្បុរស​ធម៌ ទទួល​​បាន​​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ​ បើ​គិតត្រឹមថ្ងៃ​សុក្រ​ម្សិលមិញ។​ យោងតាម​លិខិត​ថ្លែងអំណរគុណ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ «តោះ​លេង​ហ្គេម#១ដុល្លារ​ដើម្បី​កុមារ​កម្ពុជា​​» បាន​ចាប់ផ្ដើម​កាលពី​ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ទី១៣ ម្សិលមិញ ចំនួន​ទឹក​ប្រាក់​សរុប​ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ​ទទួលបានពីព្រឹត្តិការណ៍ទាំងមូលគឺ ៣១៧,៨០៣.៩៣​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះមា​នទឹកប្រាក់ចំនួន​២៦៦​,៤៨៥.៨៩​ដុល្លារ​អា​មេរិក...

សហរដ្ឋអាមេរិកប្រកាសផ្ដល់ជំនួយ១៥០លានដុល្លារដល់ប្រទេសទន្លេមេគង្គ​ចំនួន​៥

សហរដ្ឋអាមេរិក​ប្រកាស​ផ្តល់​ជំនួយ​១៥០លានដុល្លា​​ដល់​​​ប្រ​ទេស​ទន្លេ​មេគង្គ​ចំនួន​ប្រាំ​ ដែល​កំពុង​​ជួប​ប្រទះ​ការគំរាម​កំហែង​​ដោយ​គ្រោះ​រាំង​ស្ងួត ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ជំងឺ​រាតត្បាត​សកល​។   រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo កាលពីពេលថ្មីៗ​នេះ​បាន​ប្រកាស​អំពី​គ​ម្រោង​ភាព​ជា​ដៃ​គូរវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​តំបន់​ទន្លេ​មេគង្គ ដោយ​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​១៥០លានដុល្លា ដើម្បីគាំ​ទ្រ​ភាព​ស្វ័យ​គ្រប់គ្រង និង​ភាព​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ចំនួនប្រាំ ដែល​ស្ថិតនៅ​តាម​ដងទន្លេមេគង្គ រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ...

ស្រ្តីជនជាតិអាមេរិកកាំង វិជ្ជមានកូវីដ បន្ទាប់ពីធ្វើតេស្តជាលើកទី២

ក្រសួងសុខាភិបាលកម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩មួយករណីទៀត បន្ទាប់ពីការធ្វើតេស្តជាលើកទី២ លើស្រ្តីជនជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកដល់កម្ពុជាកាលពីសប្ដាហ៍មុន

ជាង១ពាន់នាក់ ​អវិជ្ជមានកូវីដ ១៩ ខណៈមន្រ្តី៣រូប វិជ្ជមានក្នុង «ព្រឹត្តិការណ៍ ០៣ វិច្ឆិកា»

លទ្ធផលតេស្តទាំងពីរលើកចំពោះមនុស្ស ១១៦៦នាក់​ ដែលបានពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ ០៣ វិច្ឆិកា» បានរកឃើញថាមនុស្ស ១១៤០នាក់​អវិជ្ជមានកូវីដ១៩ ខណៈមនុស្ស៣នាក់ ត្រូវបានតេស្តរកឃើញវិជ្ជមាន និង២៣នាក់កំពុងធ្វើការវិភាគបន្ត។ នេះយោងតាមក្រសួងសុខាភិបាល

កម្ពុជា ចិន និងយូនីសេហ្វ រួមគ្នាការពារសិស្សមត្តេយ្យចំនួន៧ម៉ឺននាក់អំឡុងការកើតមានជំងឺកូវីដ១៩

ក្រសួងអប់រំ​កម្ពុជា​ ស្ថានទូត​ចិន និង​អង្គការ​​យូនីសេហ្វ នៅ​ថ្ងៃ​ពុធ​បាន​ជួប​ជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សង្កេត​មើល​ការប្រើប្រាស់​បរិក្ខា​អនាម័យ និង​សម្ភារ​សិក្សា ដែល​ក្រសួង​ពាណិជ្ជកម្ម​​​ចិន បាន​ឧបត្ថម្ភ​សម្រាប់​ជួយ​ដល់​កុមារ​ប្រមាណជា​៧​ម៉ឺន​នាក់​បាន​ចូល​រៀន​ដោយ​សុវត្ថិភាព​ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ​១៩

សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន៥នាក់

(ភ្នំពេញ)៖ សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់​សមាជិក​ក្រុម​ខ្មែរថាវរៈ​ចំនួន​ពីរ​នាក់ និង​សកម្មជន​មាតា​ធម្មជាតិ​​​ចំនួន​៣​នាក់ ដែល​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ក្រោយ​ត្រូវ​បានចោទ​ពីបទ​ ​«ញុះញង់​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម»​។​ មេធាវីការពារក្តីឲ្យ​សកម្មជនទាំ​ង៥នាក់ លោក លី សុចិត្រា បានប្រាប់  Newsroom Cambodia កាលពីថ្ងៃទី២០ ខែតុលា ​ក្រោយ​តុលាការ​បញ្ចប់​សវនាការ​​អសាធារណៈ​ថា តុលាការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​៥​នៅ​ក្រៅឃុំ​នោះទេ ដោយ​​តុលាការ​លើកឡើង​ថា ទុកឲ្យ​តុលាការបន្ត​នីតិវិធី​ស៊ើប​សួរ​បន្ត។​

ក្រសួងប្រៃសណីយ៍ លុប និងព្យួរអាជ្ញាបណ្ណប្រតិបត្តិករទូរគមនាគមន៍ចំនួន១៧ក្រុមហ៊ុន

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ សម្រេច​លុប និង​ព្យួរ​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ទូរ​គម​នា​គមន៍​​ចំនួន​១៧ បន្ទាប់​ពី​ក្រសួង​រក​ឃើញ​ថា ប្រតិបត្តិករ​មួយ​ចំនួន​បាន​គេច​វេស​ការបង់​ពន្ធ​ជូន​រដ្ឋ​ជាច្រើន​ឆ្នាំ ខ្លះ​មិនមាន​ប្រតិបត្តិការ​ និង​ខ្លះទៀត​បាន​លាក់​ចំណូល​របស់ខ្លួន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ប្រៃសណីយ៍ និង​គមនាគមន៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២០ ខែតុលា​នេះ ក្រសួង​បាន​សម្រេច​លុប និង​ព្យួរអាជ្ញាបណ្ណក្រុមហ៊ុន​ទាំ​ង​នោះ ក្រោយ​ពី​ក្រសួង​បាន​ចាត់​ក្រុម​អធិការកិច្ច​របស់​ខ្លួន​ ​ចុះ​ត្រួត​ពិនិត្យ​លើ​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន ហើយ​ប្រមូល​​បាន​នូវ​ព័ត៌មាន​អំពី​ស្ថានភាព​ដំណើរ​ការ​អាជីវកម្ម ស្ថានភាព​បច្ចេកទេស ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នីមួយៗ​។

លោក កឹម សុខា បន្តធ្វើពិធីបុណ្យសាសនា បន្ទាប់ពីចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

លោក កឹម សុខា មេដឹកនាំគណបក្ស​ប្រឆាំង​​ដែលកំពុង​ស្ថិត​ក្រោមការ​ឃ្លាំមើល​របស់​តុលាការ បាន​​ចូលរួម​ពិធី​បុណ្យ​កឋិន​ទាន​ក្នុង​ខេត្ត​ស្វាយរៀង​មួយ​ថ្ងៃ​ ក្រោយពី​លោក​បាន​ចុះ​ចែក​អំណោយ​​​ដល់​ពលរដ្ឋ​ក្នុង​ខណ្ឌ​ដង្កោ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់។ នេះ​បើ​តាម​ការបង្ហោះ​នៅ​ក្នុង​ទំព័​រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​ថ្ងៃអាទិត្យ​​។​

A Legacy of Neutrality: Young Activists Remember King Norodom Sihanouk

Cambodia's emerging political class is showing renewed interest in the political legacy of King Norodom Sihanouk, with some young leaders saying the anniversary of the King Father's passing is an apt time to re-examine his policy of neutrality amid Big Power rivalries.

៨ឆ្នាំក្រោយការយាងចូលទិវង្គតរបស់ព្រះបាទ នរោត្តម សីហនុ នយោបាយ​អព្យា​ក្រឹតបច្ចុប្បន្ន​ត្រូវ​បាន​គេ​យល់ឃើញ​ខុសគ្នា

ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០២០​នេះ គឺ​ជា​ថ្ងៃរំឮក​ខួប​នៃ​ការយាង​ចូល​ទិវង្គត​នៃ​របស់​ព្រះបាទ​នរោត្តម ​សីហនុ។​​ ប្រជាជន​កម្ពុជា​ជាច្រើន​បាន​សម្ដែង​នូវ​ការសោកស្ដាយ និង​ចងចាំ​​វីរៈភាព​របស់​ទ្រង់​ក្នុង​ការទាមទារ​ឯករាជ្យភាព​ដល់​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៥៣ និង​ការ​កសាង​​​​សមិទ្ធផល​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​នយោបាយ​បង្រួប​បង្រួម​ជាតិ

Government Urged to Prosecute CPP Senator For Grabbing Protected Land

Civil society leaders have urged the government to prosecute a CPP senator who is under investigation for illegal encroachment in protected forest areas, saying that failing to punish senior officials only reinforces perceptions that the country's elite are above the law.

មន្រ្តីបក្ស LDP ចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងមន្រ្តី គ.ជ.ប បង្កភាពយឺតយ៉ាវដំណើរការរៀបចំចុះឈ្មោះអ្នកសង្កេតការណ៍

មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានចោទប្រកាន់ អាជ្ញាធរមូលរដ្ឋាន និងមន្រ្តីរៀបចំការបោះឆ្នោត (គ.ជ.ប) ថាបង្កភាពយឺតរ៉ាវដល់ដំណើរការរៀបចំការចុះឈ្មោះដាក់អ្នកសង្កេតការណ៍របស់ខ្លួននៅក្នុងឃុំ សង្កាត់ ខណៈដែលមន្រ្តីខ្លះទៀតសេពគ្រឿងស្រវឹងនៅកន្លែងធ្វើការថែមទៀតផង

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៏ថានឹងរួញមកនៅត្រឹម -២%

ធនាគារពិភពលោកបាននិយាយថា «អត្រាភាពក្រីក្រនៅកម្ពុជាទំនងជានឹងកើនឡើងវិញ ដោយសារតែកំណើនសេដ្ឋកិច្ចមានសភាពមិនសូវល្អ បន្ថែមដោយការបាត់បង់ការងារ, ការធ្លាក់ចុះក្នុងចំណូលគ្រួសារ, និងការឡើងថ្លៃទំនិញស្បៀងអាហារផង»

អ្នកជំងឺកូវីដ១៩ម្នាក់ទៀតជាជនជាតិអង់គ្លេសបានជាសះស្បើយពីជំងឺកូវីដ១៩

ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃច័ន្ទ​នេះ បាន​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់ ជាជ​ន​ជាតិអង់​គ្លេស មាន​វ័យ​៥៤​ឆ្នាំ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​ពុំ​មាន​ករណី​រក​ឃើញ​អ្នក​ឆ្លងថ្មី​នោះទេ សម្រាប់​ថ្ងៃទី២៧ កញ្ញា ម្សិលមិញ។​

ការកក់មធ្យោបាយធ្វើដំណើរតាមកម្មវិធីទូរសព្ទ័ និងកូវីដ ១៩ ធ្វើឲ្យជីវភាពអ្នករត់ម៉ូតូឌុប និងកង់បីខ្មែរ លំបាកជាងមុន

ក៏ប៉ុន្តែការមកដល់នៃប្រើប្រាស់កម្មវិធីទូរសព័្ទសម្រាប់កក់មធ្យោបាយធ្វើដំណើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យចំណូល របស់បុរសដែលមានវ័យ៦០ឆ្នាំនេះ ធ្លាក់ចុះយ៉ាងខ្លាំង

ADB ព្យាករណ៏សេដ្ឋកិច្ចធ្លាក់ចុះក្នុងរង្វង់ -៤% ឆ្នាំនេះ មុននឹងមានសន្ទុះឡើងវិញ ៥,៩% ឆ្នាំក្រោយ

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំនេះ នឹងធ្លាក់ចុះក្នុងរង្វង់ -៤.០% មុននឹងមានសន្ទុះឡើងវិញក្នុងកម្រិត ៥.៩% នៅឆ្នាំក្រោយ