Most recent articles by:
សារុំ ស្រីណាត (Sarum Sreynat)
My name is Sarum Sreynat (សារុំ ស្រីណាត). I was born in Koh Kong province and raised in Phnom Penh. Before I started at the Newsroom, I was a bartender. But I wanted to get a very new and exciting experience in my life and that is why I came to Newsroom Cambodia. I am looking forward to using the skills and knowledge that I get from this course to spread fair news to people who need trusted news.
មនុស្ស៥នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងថ្មី៣០៣នាក់
ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះប្រកាសថា មានមនុស្ស៥នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងថ្មី៣០៣នាក់ និងជាសះស្បើយចំនួន២៣៩នាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៥នាក់ ដែលជាជនជាតិខ្មែរទាំងអស់ ក្នុងនោះមានបុរសអាយុ៦៥ឆ្នាំ ១នាក់ និង៧២ឆ្នាំ ១នាក់...
ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨នាក់ និងស្លាប់ចំនួនពីរនាក់
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨នាក់ និងស្លាប់ចំនួនពីរនាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានប្រកាសថា នៅគិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨ និងស្លាប់ចំនួនពីរនាក់ដែលជា ខណ:មានអ្នកជាសះស្បើយចំនួន៣៨នាក់។ គិតត្រឹមថ្ងៃទី១៤ ខែមេសា...
ក្រសួងប្រកាសមានករណីវិជ្ជមានជំងឺកូវីដថ្មីចំនួន ១៨១ និងស្លាប់ចំនួន ៣នាក់
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន ១៨១ និងស្លាប់ចំនួន៣នាក់ជាជនខ្មែរទាំងអស់ ស្រ្តីពីរនាក់ និងបុរសម្នាក់។
ក្រសួងសុខាភិបាលប្រកាសថាមានករណីវិជ្ជមានថ្មីនៃជំងឺកូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់ជាស្ត្រីជនជាតិខ្មែរអាយុ៦១ឆ្នាំ។ យោងតាមសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គិតត្រឹមម៉ោង០៧:០០ ព្រឹកថ្ងៃច័ន្ទនេះ មានករណីវិជ្ជមានករណីវិជ្ជមានថ្មីនៃវីរុសកូវីដ១៩ ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់ជា ខណៈមានករណីជាសះស្បើយថ្មីជំនូន៦០នាក់។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ដែរថា ស្រ្តីជាជនជាតិខ្មែរដែលបានស្លាប់នៅព្រឹកនេះ គឺពិតជាស្លាប់ដោយសារជំងឺកូវីដពិតមែនដែលមានការសន្និដ្ឋានត្រឹមត្រូវពីក្រុមគ្រូពេទ្យជំនាញ...
បន្ទាប់ពីមានប្រតិកម្មខ្លាំង VICE លុបរូបមានបន្ថែមពណ៌ និងស្នាមញញឹមដល់ជនរងគ្រោះរបបខ្មែរក្រហម
បន្ទាប់ពីមានប្រតិកម្មខ្លាំង សារព័ត៌មាន VICE នៅថ្ងៃទី១១ ខែមេសា បានលុបអត្ថបទ និងរូបភាពដែលត្រូវបានកែច្នៃជាថែមពណ៍ និងមានបន្ថែមញញឹមដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
ស៊ុយអែត និងយូណេស្កូចាប់ផ្តើមគម្រោងរួមគ្នាដើម្បីពង្រឹងប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា
ប្រទេសស៊ុយអែត និងអង្គការយូណេស្កូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងថ្មីមួយមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ» កាលពីថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១នេះ ដើម្បីធ្វើឲ្យប្រសើរឡើងនៃសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលផ្សាយលើគេហទំព័ររបស់អង្គការយូណេស្កូប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសស៊ុយអែតនឹងផ្ដល់ទឹកប្រាក់ប្រមាណជា ២,៥លានដុល្លារអាមេរិកដល់អង្គការយូណេស្កូសម្រាប់ការអនុវត្តគម្រោងដែលមានកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំដើម្បីជំរុញឱ្យមានបរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព សេរី ពហុនិយម និងឯករាជ្យ ដែលនឹងជួយធ្វើឱ្យមានភាពប្រសើរឡើងនៃសេរីភាពក្នុងការបញ្ចេញមតិ...
រដ្ឋាភិបាលផ្អាកការធ្វើដំណើរឆ្លងពីខេត្តរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការរាលដាលកូវីដ
រដ្ឋាភិបាលបានសម្រេចផ្អាកការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយទៀត និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសរយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង១២យប់ ថ្ងៃទី០៧ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
អាជ្ញាធរខេត្តព្រះសីហនុយកគ្រឿងចក្រកាយដីចេញពីកន្លែងជនមិនស្គាល់មុខលួចចាក់ចូលសមុទ្រ
អាជ្ញាធរខេត្តព្រះសីហនុបានកាយដីដែលជនសង្ស័យលួចចាក់ចូលសមុទ្រត្រង់ចំណុចមុខក្រុមហ៊ុនតេលា
ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃដែលជាង២៦៦ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ
អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីកាដកហូតដីព្រៃចំនួន៩កន្លែង ស្មើនឹង២៦៦,៣១ហិកតា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់មកធ្វើជាសម្បត្តិរដ្ឋវិញ។
អ្នកធ្វើចត្តាឡីស័ក២នាក់ស្លាប់ក្នុងថ្ងៃទី១៤ ខែមីនាតែមួយដោយមានជំងឺផ្សេងគ្នា
បុរស២នាក់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ពេលកំពុងធ្វើចត្តាឡីស័កក្នុងខេត្ត២ផ្សេងគ្នា ប៉ុន្តែអាជ្ញាធរចេញលិខិតបញ្ជាក់ថា មិនមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះទេ ប៉ុន្តែពួកគេបាត់បង់ជីវិតដោយសារមានជំងឺប្រចាំកាយធ្ងន់ធ្ងរស្រាប់។
Q & A៖ ការដាំបន្លែលើទឹក និងទីផ្សារបន្លែបច្ចុប្បន្ន
អ្នកស្រី ម៉ាង ផាវីណា ជាម្ចាស់កសិដ្ឋានដាំបន្លែលើទឹក (Hydroponic) មួយដែលមានឈ្មោះ Hydroponic in Cambodia & Kannika Modern Farm។ អ្នកស្រីកើតក្នុងឆ្នាំ១៩៦៩ ហើយគ្រួសារអ្នកស្រីបានចេញទៅរស់នៅប្រទេសថៃតាំងពីអ្នកស្រីមានអាយុ៦ឆ្នាំដោយសារសង្គ្រាម និងបានត្រឡប់មកវិញនៅឆ្នាំ១៩៩៣។
ស្ថានទូតកម្ពុជាជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅវៀតណាមប្រុងប្រយ័ត្នខ្យល់ពុល
ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបាន ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសវៀតណាមឱ្យប្រុងប្រយ័ត្នចំពោះខ្យល់ពុល ដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពមនុស្ស។
និស្សិតខ្មែរត្រូវទៅរៀននៅបរទេស មានអាទិភាពចាក់វ៉ាក់សាំងការពារកូវីដ១៩
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់សិស្សនិស្សិតដែលត្រូវបន្តការសិក្សានៅបរទេស តាមការស្ម័គ្រចិត្ត។
ក្រសួងសុខាភិបាល ប្រកាសថាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ នឹងបានវ៉ាក់សាំងការពារកូវីដផងដែរ
កម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃនិងដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ នៅតាមកន្លែងដែលដែលបានកំណត់។ នេះយោងតាមក្រសួងសុខាភិបាល។