ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណីវិជ្ជមាន​ជំងឺ​​​កូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់ជាស្ត្រីជនជាតិខ្មែរអាយុ៦១ឆ្នាំ។

យោងតាមសេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​ គិតត្រឹមម៉ោង០៧:០០ ព្រឹកថ្ងៃច័ន្ទនេះ មាន​ករណី​វិជ្ជមានករណីវិជ្ជមានថ្មីនៃវីរុស​កូវីដ​១៩ ចំនួន២៧៧នាក់ និង​មានករណី​ស្លាប់​ម្នាក់​ជា​ ខណៈមានករណីជាសះស្បើយថ្មីជំនូន៦០នាក់។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ដែរថា ស្រ្តីជាជនជាតិខ្មែរដែល​បាន​ស្លាប់​នៅ​ព្រឹកនេះ គឺ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ពិតមែន​ដែល​មាន​ការសន្និដ្ឋាន​ត្រឹមត្រូវ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ហើយ​នេះជាករណីស្លាប់​លើកទី៣០​។

គិតត្រឹមថ្ងៃទី១២ ខែមេសានេះមានចំនួនអ្នកឆ្លងជំងឺ​កូវីដ​១៩​សរុប​មាន​៤,៥១៥នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​​មាន​​ចំនួន​២,​២៦៨ និងជាសះស្បើយសរុប២,២១២​នាក់ ​និង​ស្លាប់​ចំនួន​៣០​នាក់៕​