Most recent articles by:

VOD

កសិករ​នៅ​ឃុំ​មួយ​នៃ​ស្រុក​​កោះធំត្អូញ​ត្អែរ​​ថា ថ្នាំ​​បាញ់​ស្មៅ​ប្រើ​យូរ​ទៅ​​កាន់​​តែ​​​គ្មាន​ប្រសិទ្ធភាព​

ប្រជាកសិករមួយចំនួន​នៅឃុំព្រែកស្ដី ស្រុកកោះធំ​ ខេត្តកណ្ដាល​ បាន​លើកឡើងថា ​ឆ្នាំ​នេះពួក​គាត់ធ្វើស្រែមិនសូវបានផល​នោះទេ ដោយ​សារ​បញ្ហា​ស្មៅដុះច្រើន ប៉ុន្តែ ពុំអាចរកថ្នាំណាដែលអាចសម្លាប់​ស្មៅទាំងនោះឱ្យ​មានប្រសិទ្ធភាព​​ឡើយ។

អាជ្ញាធរនិងពលរដ្ឋនៅឃុំ​ពន្លៃថា​អំពូល​សូឡា​បំភ្លឺបំពាក់​​តាម​ផ្លូវ​ជួយបង្កើនសុវត្ថិភាព​ភូមិ​ឃុំ​

អ្នកភូមិ និងអាជ្ញាធរ​ក្នុង​ឃុំ​ពន្លៃ​ ខេត្តតាកែវ លើកឡើងស្រដៀងគ្នា​ថា​ការ​បំពាក់​អំពូលពន្លឺព្រះអាទិត្យ ឬហៅថា​អំពូលសូឡា មិនត្រឹម​តែជួយបំភ្លឺដល់​អ្នកធ្វើ​ដំណើ​រក្នុងពេល​រាត្រីប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ថែម​ទាំង​ជួយទប់ស្កាត់បញ្ហា អសន្តិ​សុខក្នុងមូលដ្ឋាន​ទៀតផង។

តម្លៃស្រូវនៅខេត្តតាកែវ និងខេត្តព្រៃវែងនៅតែប្រែប្រួលតាមមាត់ឈ្មួញវៀតណាម

ប្រជាកសិករ និងឈ្មួញមួយចំនួននៅខេត្តតាកែវ និងខេត្តព្រៃវែង លើកឡើងពីការលំបាករបស់ពួកគាត់ថា តម្លៃស្រូវប្រែប្រួលទៅតាមមាត់របស់ឈ្មួញវៀតណាម ធ្វើឱ្យពួកគាត់ខាតបង់ទាំងអ្នកដាំដុះ និងអ្នកទិញយកទៅលក់បន្ត។​

ប្រជា​នេសាទ​បឹងទន្លេសាប​ព្រួយបារម្ភ​ខ្លាំង​ ដោយសារ​ផល​នេសាទ​ត្រី​ធ្លាក់ចុះ​យ៉ាង​គំហុក​

កំពង់ឆ្នាំង​-កណ្ដាល​៖ ស្ថិត​ក្នុង​សម្លៀកបំពាក់​ខោជើងវែង​ អាវយឺត​ពណ៌ស​ចាស់​ ពាក់​ពីលើ​ដោយ​អាវរងា​ ពាក់មួក​មាន​ហាម​ជុំវិញ​ និង​ដើរ​ដោយ​ជើងទទេ​ លោក​ ញ៉ែម​ សុផល​ ជា​ប្រជា​នេសាទ​មួយ​រូប​ក្នុងចំណោម​អ្នកនេសាទ​ជាច្រើន​ទៀត​ ដែល​ប្រកបរបរ​នេសាទ​នៅ​បឹងទន្លេសាប​ តំបន់​ឆ្នុកទ្រូ​ ខេត្ត​កំពង់ឆ្នាំង​ បន្ត​តាំងពី​ដូនតា​មក​ កំពុង​បារម្ភ​រឿង​ផល​ត្រី​ធ្លាក់ចុះ​ខ្លាំង​ ពុំ​ដែល​ជួប​ប្រទះ​បែបនេះ​នា​ពេល​កន្លងមក​។

បទយកការណ៍៖ ពលរដ្ឋមួយចំនួននៅ​ព្រៃវែង​បោះបង់ការចំណាកស្រុកក្រៅប្រទេស ងាកមកចាប់របរដាំអំពៅវិញ

ការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅក្រៅប្រទេស​ ពិសេសប្រទេសថៃ ពលករខ្មែរមួយចំនួន ត្រូវបាន​អង្គការសិទ្ធិមនុស្សរាយការណ៍ថា បាន​រង​ការ​កេងប្រវ័ញ្ច​កម្លាំងពលកម្ម ដោយធ្វើការមិន​ទទួល​បាន​ប្រាក់ឈ្នួល ការបង្ខំឱ្យប្រើប្រាស់គ្រឿងញៀន និងការប្រឈមនឹង​ការ​ចាប់​ខ្លួន​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ពី​សំណាក់​តម្រួតថៃជាដើម។

សិក្ខាកាម​សារព័ត៌មានជំនាន់ទី១របស់CCIM ថា​​ទទួល​បាន​ចំណេះដឹង និង​បទពិសោធ​ន៍​ច្រើនក្រោយ​ពី​បញ្ចប់វគ្គ

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ អះអាងថា ​ទទួល​បាន​នូវចំណេះ​ដឹង និងបទពិសោធន៍​ច្រើន ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន​ បន្ទាប់​ពី​​បាន​ចូល​​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM)។

បទយកការណ៍៖ គម្រោង«ទំនប់ស្ទាក់ទឹក»ជួយកសិករឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

កម្ពុជាមានសុភាសិតមួយថា «មានទឹកមានជីវីត»។ ដោយមើលឃើញពីភាពចាំបាច់នៃទឹកនេះហើយ ទើបប្រជាជនក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ តាមរយៈការគាំទ្រពីគម្រោងជីវិត និងធម្មជាតិ របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានព្យាយាមរកវិធីស្ទាក់ទឹកទុកដើម្បីទុកប្រើប្រាស់ក្នុងឃុំ។ SOURCE:...

បទយកការណ៍៖ ទូកសហគមន៍អ៊ីស្លាមប្តេជ្ញាយកជ័យលាភីទៀតនៅឆ្នាំនេះ ទោះខ្វះខាតថវិកាទ្រទ្រង់

ទូកជ្រោយចង្វារមានជ័យរស្មីមេគង្គ បានបង្កើតឡើងអស់រយៈពេល១០ឆ្នាំមកហើយ ទូកដែលមានប្រវែង២៨ម៉ែត្រ ផ្ទុកកីឡាករបានចំនួន៤៤នាក់ ចំពោះលទ្ធផលនៃការប្រកួត ទូកនេះមិនដែលធ្លាក់ចំណាត់ថ្នាក់ដល់លេខបីនោះទេ ហើយចំពោះជ័យលាភីដែលសហគមន៍នេះសប្បាយរីករាយជាងគេ គឺជ័យលាភីផ្នែកសោភ័ណភាពស្អាតដាច់គេក្នុងឆ្នាំ២០១៦ ដោយទទួលពានផ្ទាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី។

បទយកការណ៍៖ ទូកសហគមន៍អ៊ីស្លាមប្តេជ្ញាយកជ័យលាភីទៀតនៅឆ្នាំនេះ ទោះខ្វះខាតថវិកាទ្រទ្រង់

សំឡេងប្រកូកប្រកាសពីគណៈកម្មការទូក តាមឧបករណ៍បំពងសំឡេងបន្លឺឡើងដោយនិយាយភាសាខ្មែរខ្លះ ភាសាឥស្លាមខ្លះ មុខវិហារឥស្លាមកូឡាលោម នៅជាប់មាត់ច្រាំងទន្លេ បន្តិចក្រោយមកកីឡាករទូកបានប្រមូលផ្តុំគ្នានៅទីចំណតទូកមួយនេះ។

សាលារាជធានីភ្នំពេញផ្តល់ម៉ូតូកង់បី​ដល់ខណ្ឌចំនួន៤ ទុកដឹក​សំរាមពេលអុំទូក

រដ្ឋបាលរាជធានីភ្នំពេញ បាន​ផ្តល់ម៉ូតូ​កង់បីដល់ខណ្ឌចំនួន៤ ដើម្បីជួយការងារប្រមូលដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធទៅចាប់​ពីថ្ងៃទី១០ដល់ ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

អតីតមន្ត្រី CNRP ជាង៣០នាក់ត្រូវចោទនិងចាប់ខ្លួន ក្នុងពេល​ជាង១០ថ្ងៃចុងក្រោយ

លាការកម្ពុជា ​ធ្វើការចោទប្រកាន់ ចេញដីកា និង​ចាប់​ខ្លួនអតីតសកម្មជន មេឃុំ ក្រុម​ប្រឹក្សាឃុំ/សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្សសង្គ្រោះជាតិ​ ចំនួន​៣២នាក់ នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន ក្នុង​​ប្រទេស​កម្ពុជា ទាក់ទងនឹងការគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ​បើគិតចាប់​ពីថ្ងៃ​ទី២០ តុលា ដល់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៩នេះ ។

កម្មករសំណង់​ប្រមាណ​៧០ភាគរយ នៅតែបន្តស្នាក់នៅក្នុង​អគារកំពុងសាងសង់

​កម្មករ​បម្រើ​ការងារក្នុង​វិស័យ​សំណង់​ ប្រមាណ​​៧០​ភាគរយ នៅតែ​បន្តស្នាក់​នៅ​ក្នុង​​អគារ ​​ដែល​កំពុង​សាងសង់​​​ ទោះបី​ក្រសួង​រៀបចំ​ដែនដី បាន​ចេញ​​សេចក្តី​ប្រកាស​ ណែនាំ​​ដល់​​ក្រុម​ហ៊ុន​ប្រកប​​អាជីវកម្ម​​សាង​សង់ និង​​អ្នក​​ម៉ៅការ​​សំណង់​ទាំងអស់ ​ឈប់​ឲ្យ​កម្មករ​​ស្នាក់នៅ​ក្នុង​អគារ​​ដែល​កំពុង​​សាងសង់ក៏ដោយ​។

សហភាពសហព័ន្ធអ្នកកាសែតរបស់លោក ហ៊ុយ វណ្ណៈ បង្តើតគណៈកម្មាធិការវាយតម្លៃសេរីភាពសារព័ត៌មាន​

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ហៅកាត់ថា «ស៊ីម៉ា» ដោយថា​ដើម្បីជួយលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ឲ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។

Loss of Land, Forests Threatens Indigenous Food Security, Conference Told

Indigenous people from around Cambodia gathered at a conference in Phnom Penh on Tuesday saying the loss of land and forests was threatening their livelihoods and food security.

ជនជាតិដើមភាគតិចថាការបាត់បង់ដីធ្លី និងព្រៃឈើ ធ្វើឲ្យប៉ះពាល់​ដល់​ប្រភពស្បៀងសំខាន់ៗរបស់ពួកគាត់

ក្រុមជនជាតិដើមភាគតិច ដែលមកពីតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានអះអាងថាការបាត់បង់ដីធ្លី និងព្រៃឈើ គឺបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងអាហាររបស់ពួកគាត់ ដោយថាពួកគេរស់នៅពឹងផ្អែកស្ទើរទាំងស្រុងទៅលើធនធានធម្មជាតិ​​ទាំងនេះ។

បទ​យកការណ៍៖ ស្រ្តីពិការជើងម្នាក់នៅខេត្តកំពង់ធំ​ត្រូវ​បាន​ជ្រើសជាកសិករគម្រូ​ផ្នែកដំណាំ​ក្រូច​ឆ្មា

« ខ្ញុំ​គិត​ថា​មិន​ធ្វើ​ទៅ តើ​បាន​អី​ចឹញ្ចឹម​ជីវិត​ទៅ​មុខ​ទៀត? យើង​នៅ​ផ្ទះ​ដេក​ក្រោកៗ ក៏​វា​មិន​កើត​ យើង​ដើរ​រួច​ដែរហ្នឹង​ មិន​មែន​ដើរ​មិន​រួចឯណា។ បើ​ខ្វាក់​ខ្វិន​អស់​ទៅវា​ដើរ​មិន​រួច នៅ​ជើង​ម្ខាង​អញ្ចេះ​បើ​នៅ​ធ្វើ​បាន​គឺ​ខ្ញុំ​នៅ​ធ្វើ »។