ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានហាមឃាត់មន្ទីរពេទ្យឯកជនទាំងអស់ពីការព្យាបាលអ្នកជំងឺកូវីដ១៩ ហើយជំរុញឲ្យបញ្ជូនអ្នកសង្ស័យថាមានជំងឺកូវីដ១៩មកមន្ទីពេទ្យបង្អែករដ្ឋ នៅទូទាំងខេត្ត និងមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតជាបន្ទាន់។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានបញ្ជាក់​ក្នុងលិខិតជូនដំណឹងដល់ម្ចាស់សេវាពិនិត្យព្យាបាលឯកជនទាំងអស់ថា៖ «មិនអនុញ្ញាតឲ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ១៩ នៅតាមកន្លែងពិនិត្យព្យាបាលអ្នកជំងឺឯកជនរបស់ខ្លួនឡើយ»។

លិខិតនោះបានបន្តទៀតថា មន្ទីរពេទ្យឯកជនទាំងអស់ត្រូវសហការជាមួយក្រសួងសុខាភិបាលក្នុងការចូលរួមការការពារជំងឺកូវីត ១៩ ដោយផ្សព្វផ្សាយអំពីវិធីការពារពីជំងឺតាមរយៈការបិទក្រដាស់ព័ត៌មានពីវិធីការពារខ្លួននៅតាមមន្ទីរពេទ្យឯកជនទាំងអស់៕