ក្រសួងអប់រំបានប្រកាសថា គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជនសាធារណៈទាំងអស់អាចដំណើរការឡើងវិញបានចាប់ពីថ្ងៃជូនដំណឹងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។

ការប្រកាសនេះគឺបានធ្វើឡើងពីបន្ទាប់ពីការប្រកាសបិទបញ្ចប់‌‌ ‌«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃអង្គារ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងក៏បានសម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១​ ដើម្បីបើកបវេសនកាលថ្មីផងដែរសម្រាប់សាលារដ្ឋ។

ក្រសួងអប់រំបានបន្តទៀតថា សម្រាប់គ្រឹះស្ថានសិក្សាចំណេះដឹងសាធារណៈទាំងអស់ត្រូវបន្តអនុវតន៍តាមគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទជំងឺ កូវីត១៩ និងរក្សាគម្លាតរក្សាសុវត្តិភាពសង្គម៕