ប្រជាជនកម្ពុជាចំនួន ៩៩,៨១% នៃចំនួនគោលដៅ ១០លាននាក់ ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩នៅកម្ពុជាទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ នេះយោងតាមអនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង។
អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ឬហៅថា គ.វ.ក-១៩ ក៏បានប្រកាសនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះផងដែរថាកុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំមានចំនួនសរុប ៩០,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។
កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មានចំនួនសរុប ១០០,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២នាក់ ខណៈដែលប្រជាជនចំនួន ៨៥,៤៦% នៃប្រជាជនសរុប ១៦លាននាក់ ត្រូវបានចាក់វ៉ាក់សាំងរួចហើយ៕