ក្រុមយុវជន និងអង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលបើកសិទ្ធិឱ្យបានទូលាយចំពោះពលរដ្ឋដែលចង់ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី នៅចំថ្ងៃនៃការប្រារព្វខួប៧ឆ្នាំនៃ​​អំពើ​​ឃាត​​​កម្ម​ទាំង​​ព្រឹកព្រលឹមនៅកណ្តាលក្រុងភ្នំពេញ។

តំណាងយុវជនសង្គម និងជាសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ស៊ុន រដ្ឋា មានប្រសាសន៍ថានៅសល់ពេលមិនបានប៉ុន្មានថ្ងៃទៀតទេ ពិធីរំលឹកខួបនៃអំពើឃាតកម្ម លើលោកបណ្ឌិត កែម ឡី និ​ងចូលមកដល់ហើយ។កញ្ញាបន្តថាអស់រយៈជិត ៧ ឆ្នាំមកនេះ ពលរដ្ឋ យុវជន និងអង្គការសង្គមស៊ី​​វិល មិនដែលបានប្រារព្វខួបនៅទីតាំងដែលឃាតករបាញ់ប្រហារលោកបណ្ឌិត ឱ្យបានស្រួលចិ​ត្ត​​​​ម្តង​​ណានោះទេ។

មិនតែប៉ុណ្ណោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ តែប្រើ​​​ប្រាស់​​គ្រប់​​មធ្យោ​​បាយដើម្បី​​​រា​រាំ​​ង ​និងរឹតត្បិត​​​សិទ្ធិ​​សេ​​​​​រី​​ភាព​​​របស់អ្នកដែល​​មានភក្តីភាពចំពោះលោកបណ្ឌិត កែម ឡី មិនឱ្យជួបជុំ និ​​ង​​​ធ្វើពិធី​ទៅតាម​​ប្រ​​​​ពៃ​​​​​​ណីបានចប់ចុងចប់ដើមសោះ។លើសពីនេះទៅទៀត យុត្តិធម៌សម្រាប់អ្នកវិភាគ​​ស​ង្គ​​ម​ និងន​​យោ​​បា​​​យ​​ដែលលេចធ្លោរូបនេះ ក៏​នៅ​​តែ​​មិនទាន់ទទួលបាន​​មានពន្លីថែម​​ទៀត​​នៅ​​ឡើ​​យ​​ដែ​​រ​​​​​​​។

កញ្ញាបន្តថា៖«រដ្ឋាភិបាលល្មមឈប់ខ្លាចស្រមោលលោកបណ្ឌិតទៅ បើកឱ្យពលរដ្ឋអាចទៅគោរពវិញ្ញាណក្ខន្ធដោយសេរីនិងបើកប្រកាសឱ្យទូលាយនរណាក៏អាចចូលរួមគោរពវិញ្ញាណក្ខន្ធនៅស្តុបបូកគោបានមួយទៀតអាជ្ញាធរក្នុងមូលដ្ឋានជួយសម្រួលចរាចរណ៍នៅថ្ងៃហ្នឹងជាជាងដើររារាំងពួកយើងមិនឱ្យធ្វើការគោរពវវិញ្ញាណក្ខន្ធលោកបណ្ឌិត»។

គិតត្រឹមថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់ប្រហារ មា​​ន​​រយៈពេល ៧ឆ្នាំហើយ។ក្នុងរយៈពេលនេះ មានតែជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ម្នាក់ទេ ដែលត្រូវបានតុលាការចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគា​​រអស់​​មួយ​​ជី​​វិត​​​។

បើទោះជាបែបណា មកដល់ពេលនេះ ទាំងយុវជន និងក្រុមអង្គការមិនមែនរដ្ឋាភិបាល មិនជឿ​​​ថា​ទ​ណ្ឌិ​តឈ្មោះ អឿត អាង ដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តារម៉ាត របស់ហ្គារ៉ាស់​​សាំង​​កាល់តិច ម្តុំ​​ស្តុប​​បូកគោនោះ គឺជាឃាតករពិតប្រាកដនោះទេ។

មិនខុសគ្នាដែរ តំណាងយុវជនសង្គម លោក ម៉ា ចិត្រា លើកឡើងថា ការបាញ់សម្លាប់លោក​​ប​ណ្ឌិ​​ត​​​​​​ទាំងព្រឹកព្រលឹម នៅចំកណ្តាលទីក្រុងភ្នំពេញនេះ វាគឺជាការ​ព្យាយាម​​លប់បំ​បាត់​​ធន​ធាន​​ម​​នុ​​ស្ស​ដែលកម្រសម្រាប់ប្រទេសកម្ពុជា និងជាឃ្លាំង​​នៃចំណេះដឹងដែល​​​មិនចេះ​​រីង​​ស្ងួត​សម្រាប់​​មហា​​ជន​​​។

ប្រភពដដែលសង្កេតឃើញថា លោកបណ្ឌិត កែម ឡី ក្រៅពីមានចំណេះជំនាញហើយ លោកក៏​​ជា​​អ្នក​​​​​វិ​​ភា​​គដែល​​​​ផ្តល់នូវទស្សនទាន ពីបញ្ហាសង្គម និងនយោបាយដែលមិនចេះសំចៃមាត់មួយរូបដែរ ដែល​​អ្នកដ​​ទៃ​​មិនអាចធ្វើបាន។លោកបន្តថា ដើម្បីដឹងគុណ ចំពោះការលះបង់របស់លោក បណ្ឌិត កែម ឡី រដ្ឋាភិបាលគួរហ៊ានផ្តល់ឱកាស ឱ្យអ្នកដែលមានភក្តីភាពគ្រប់មជ្ឈដ្ឋាន បានរៀបចំពិធី​​រំលឹ​ក​​​​​ខួប នៃការបាញ់ប្រហារនេះ ដោយគ្មានការភ័យខ្លាចផងចុះ។

បើតាមលោក ម៉ា ចិត្រា ការដែលរដ្ឋាភិបាល បើកផ្លូវឱ្យពលរដ្ឋ យុវជន និងសង្គមស៊ីវិល បាន​​រៀប​​ចំ​​ពីធីរំលឹកខួប ត្រង់ទីតាំងដែលឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី វានឹងមិន​ធ្វើឱ្យជះ​​ផ​ល​​​​​អាក្រក់​​ណា​​មួយ ដែលកើតចេញពីការរៀបចំពិធីនេះ ទៅដល់សន្តិសុខសង្គមអ្វីឡើយ។​

លោកបន្តថា«ការគោរពវិញ្ញាណក្ខន្ធនេះមិនមែនជាចេតនាណាមួយដើម្បីធ្វើឱ្យប៉ះពាល់សណ្តាប់ធ្លាប់សាធារណៈឬរំខានដល់កិច្ចការរកស៊ីរបស់ក្រុមហ៊ុនណាមួយនោះទេ»។

លោក​បណ្ឌិត កែម ឡី កាលនៅមានជីវិតហាក់ដឹងជាមុនថា អ្វីដែលលោក​​ផ្តល់​ការវិភា​​គ​​ទាំង​​សេដ្ឋ​​កិច្ច សង្គម និងនយោបាយបច្ចុប្បន្ននេះ អាចនឹង​​មិនមានផលល្អណាមួយសម្រាប់រូបលោក និ​​ង​​ក្រុ​​ម​​​​​គ្រួ​​​សារទេ។ហាក់មិនខុសពីការគិត ផ្លូវដែលលោកបណ្ឌិត កែម ឡី កំពុងតែដើរនេះ ពិតជា​​ត្រូវ​​​​​ជួ​​ប​​គ្រោះ​​ភ័យ​​ក្នុងជីវិត ដោ​​យចៀសមិនផុតឡើយ ព្រោះនៅជុំវិញការវិភាគរបស់លោក គឺ​​មា​ន​តែ​​ល​​ទ្ធ​​ផល​​​មិ​ន​​ល្អ ដោយ​​សា​​​​រ​​​លោកបើកកកាយភាពអសកម្មមួយចំនួន ទៅលើគោ​លនយោ​​​បា​​យ​​របស់​​រដ្ឋា​​ភិ​​បា​​ល​​​​។

លោកធ្លាប់និយាយថា«នៅពេលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេមុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ចំណុច ៣ គឺត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត»

កាលពីខែ មីនា ឆ្នាំ២០១៧ តុលាការជាន់ទាបក្រុងភ្នំពេញ បានសម្តេចផ្តន្ទាទោសលោក ជួប ស​​ម្លាប់ ដាក់ពន្ធនា​​គារអស់មួយជីវិត ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន និងប្រាស់ប្រាស់អាវុធ​​ដោ​​យ​​គ្មាន​​កា​​រ​​អនុញ្ញាត »។

ក្រោយពីអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក លាង សំណាត់ ប្រកាសសាលក្រុមរួច តុលាការក៏បានបំបែកសំណុំរឿងនេះជាពីរ។បើទោះបែបណា គិត​​ដល់​មកដល់ពេលនេះ សំណុះរឿងដែលតុលាការញែកជាពីរ ដើម្បីស្វែងរកអ្នកពាក់​​ព័ន្ធ​​​ផ្សេង​ទៀ​​ត ដូចជាអ្នកផ្តល់មធ្យោបាយ និងអ្នកលក់កាំភ្លើងខ្លីជាដើម នៅ​​មិនទាន់មានតម្រុយ និង​កាន់តែមិន​​មា​​ន​​​ភាពជឿនលឿនថែមទៀត។

ក្រុមអ្នកឃ្លាំមើលសង្គម និងភរិយាលោកបណ្ឌិត កែម ឡី បានហៅការចាត់នីតិវិធីដែលតុលាការ​បន្ត​​ ដើម្បីស្វែងរកជន​​ផ្សំ​​គំនិតនេះថា វាគ្រាន់តែជាល្បែងស្ពឹនភ្នែក ធ្វើយ៉ាងណា​​ឱ្យ​​សាច់​​ញាតិ​​ស្ងប់​​ចិ​​ត្ត​​​​។ជាងនេះទៀត វារឹតតែមិនអាចឈានទៅបំបែកសំណុំរឿងនេះ ដោយសុទ្ធចិត្ត​​ពិតប្រាកដ​ណា​​មួ​​​​យ​​​​នោះ​​​​ថែមទៀតផង​​​។

បដិសេធនឹងដំណើរការក្តី ក្នុងសំណុំរឿងដែលបានបំបែកនេះ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០​​២​​២ អ្នកនាំពាក្យអយ្យការអម សាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានច្រាន​​ចោល​​ដោ​​យ​​ចាត់​​ទុក​ថា ការញែកសំណុំរឿងនេះជាពីរ ឬបែបណានោះ លោកមិនបានដឹង​​ឡើ​យ​​​។​​បើតា​មអ្ន​​ក​​នាំពាក្យអយ្យការរូបនេះ ចាត់ទុកថា ករណីនេះ មិនស្ថិតនៅក្នុងនីតិវិធី​​របស់​​ព្រះ​​រាជ​​អាជ្ញាទេ។

លោកបន្តថា«ខ្ញុំមិនមានព័ត៌មានខាងលើនេះទេ ព្រោះសំណុំរឿងនេះមិនស្ថិតនៅ​​ក្នុង​​ដំណា​ក់​​កា​ល​​អ​​យ្យ​កា​រទេ »។   

ចំណែក ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ យល់ឃើញថារដ្ឋាភិបាល ឬអាជ្ញាធរ រួមទាំងកម្លាំងសមត្ថកិច្ច មិនគួរបន្តរារាំង រឹតត្បិត និងហាមឃាត់ពលរដ្ឋ អង្គការសង្គមស៊ីវិល និងក្រុមយុវជនមិនឱ្យប្រារព្វខួបលោកបណ្ឌិត កែម ឡី ដូចនេះឡើយ។

លោកចោទប្រកាន់ថា រដ្ឋាភិបាលល្មមបញ្ឈប់សកម្មភាពការធ្វើទុក្ខបុកម្នេញ យាយី រារាំងនិងរឹ​តត្បិ​​ត​​មកលើ​ក្រុមយុវជន អង្គការសង្គមស៊ីវិលបន្តទៀត ហើយបើកសិទ្ធិឱ្យបានទូលាយចំពោះការចូលរួមភាគីពាក់ព័ន្ធ ដើម្បីមានឱកាសឱ្យពួកគាត់បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះដោយពុំមានការភិតភ័យផង។

លោកបន្តថា«ការរារាំងទាំងអស់ហ្នឹងហើយជាអំពើរំលោភបំពានដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ យើងសុំថាឱ្យពិចារណាកុំមានការរំលោភបំពានច្បាប់ការបាញ់សម្លាប់លោកបណ្ឌិតនេះជាអំពើឃោឃៅហើយជាអំពើមួយដែលនាំមកនូវភាពគ្រោះថ្នាក់ដល់សង្គមកម្ពុជា»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មិនអាចសុំការបកស្រាយបំភ្លឺជុំការស្នើសុំរបស់ក្រុមយុវជន អង្គការសង្គមស៊ីវិលបានភ្លាមៗទេ ដោយទូរស័ទ្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។

ចំណែក នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ ​​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ (Licado) លោក អំ សំអាត យល់ឃើញថារដ្ឋាភិបាលគួរការបើកលំហសិទ្ធិដើម្បីឱ្យយុវជន អង្គការសង្គមស៊ីវិល និងព​​ល​​រដ្ឋ​​​​ទទូទៅបានចូលរួមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតនៅស្តុបបូកគោដោយសេរី។

បើតាមលោក អំ សំអាត សង្កេតឃើញថាកន្លងទៅសមត្ថកិច្ចធ្លាប់រារាំង និងហាមឃាត់ពលរដ្ឋ អង្គកា​​រសង្គមស៊ីវិល និងក្រុមយុវជនមិនឱ្យទៅដាក់កម្រងផ្កា និងទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតនៅ​​ស្តុបបូកគោ។មិនតែប៉ុណ្ណោះ ថែមទាំងធ្លាប់ឃាត់ខ្លួនយុវជនដែលគ្រាន់តែពាក់អាវដែលមានរូបលោកបណ្ឌិត កែម ឡី នៅម្តុំស្តុបបូកគោទៀតផង។

លោកបន្តថា«យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យមានការបើកចំហសិទ្ធិសេរីភាពបែបប្រពៃណីសាសនាដោយឱ្យគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ដែលនរណាៗក៏ទទួលស្គាល់ ទទួលដឹងឮអំពីស្នាដៃនឹងវីរៈភាពរបស់លោកបណ្ឌិតកែម ឡី»។

ក្នុងនាមអង្គការមិនមែនរដ្ឋាភិបាល លោកផ្តល់ជាអនុសាសន៍ថារដ្ឋាភិបាល ឬកម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែលពាក់ព័ន្ធគួរតែគោរពនូវការអនុវត្តច្បាប់ ជំនឿសាសនា ដោយអនុញ្ញាតឱ្យពលរដ្ឋទាំងពីរភេទអាចរៀបចំកម្មវិធីតាមប្រពៃណី សាសនា និងផ្តល់សិទ្ធិសេរីភាពនៃការជួបជុំរបស់ពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញមាត្រា​ ៤៣​ ចែងថាប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំនឿ សាសនា។ សេ​​រីភាព​ខាង​ជំនឿ​ និង​ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មិន​ប៉ះពា​​ល់​​​ដល់​ជំនឿ​ឬ​សាសនា​ដទៃ​ទៀត​ដល់​សណ្ដាប់ធ្នាប់​និង​សន្តិសុខ​សាធារណៈ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ទាំងព្រឹកព្រលឹម។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះកើតឡើងតែ២ថ្ងៃ បន្ទាប់ពីលោក​អត្ថាធិប្បាយ​​ជុំវិញរបាយការណ៍ដែលរកឃើញដោយអង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា »។

របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះ លោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច។ បើទោះបែបណា ទាំងក្រុមគ្រួសារលោក បណ្ឌិត កែម ឡី និងសាច់ញាតិរបស់ជនជាប់ចោទ​សុទ្ធ​​តែ​​បាន​​អះអាងដូចគ្នាថា ឃាតករពិតប្រាកដ​​ដែលបាញ់​​សម្លាប់​​អ្នកស្រាវ​​ជ្រា​វ​ការអភិវឌ្ឍន៍​​​ស​​ង្គ​ម និ​​ង​​​​នយោបាយដ៏ល្បីល្បាញនេះ មិនមែនឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដូចដែល​​តុ​​លា​​កា​​រ​​​​​ផ្ត​​ន្ទា​​​​​​​ទោ​សកាលពី​​ជាង ៦ឆ្នាំមុន​នោះទេ៕