ព្រៃ​​ស្រោងមួ​​​​យ​កន្លែ​​​ង​ស្ថិ​ត​នៅ​​ភា​គ​​​ពា​​យ័​​​​ព្យ​​ប្រទេ​ស​លា​​​តស​ន្ធឹ​​​ង​​ជិត​១​​​០ម៉ឺ​នហិ​ក​តា​ ​កំ​​ពុងប្រ​ឈមនឹង​​​​​បា​​​​​​​ត់​​ប​ង់​បន្តិ​​ច​ម្ត​ងៗ​​​ ពី​​​​​ស​ក​​ម្ម​​​​​ភាព​​លួច​​កាប់​ឈើ​​ជា​​ហូ​​រហែ​ ​ទោះ​តំ​​​បន់នោះ​ត្រូ​វ​បាន​រ​​ដ្ឋាភិ​បាលចា​​ត់វិ​ធា​​ន ដា​​ក់ជាតំ​ប​ន់​ព្រៃ​កា​រពារ​ជិត៨​ឆ្នាំ​​ហើ​យ​​ក្តី នោះ​​គឺ​ព្រៃ​ព្រះ​​រកា​​​រ​។​

ឈើមានរាងក្ដាបន្ទះជាច្រើនកាត់រួចដែលសហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារបានប្រទះកាលពីថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២២។ (រូបភាព៖ប្រភពផ្តល់ឱ្យ) [រូបតំណាងសម្រាប់អត្ថបទនេះ]

​ព្រៃព្រះរ​កា​រ​​​ជាប់​​​ប្រជុំស្រុ​​ក៣​ គឺស្រុក​ជាំក្សាន្ត​ ស្រុក​​​​​ត្បែ​​ង​​​មានជ័យ និង​​ស្រុក​ឆែប​ ដែលស្រុកទាំងនោះស្ថិត​ក្នុងដែ​ន​​​រដ្ឋ​បាលរបស់​ខេត្ត​ព្រះវិហារ។

​ព្រៃដ៏ធំមួយនេះលាតសន្ធឹងលើផ្ទៃដីទំហំ​៩​​៦០០​០ហិ​កតា​ ត្រូ​វ​​រដ្ឋា​​ភិបាល​ដា​ក់​​ជាដែ​​ន​​​​​​​​ជម្រ​កស​ត្វព្រៃ​​​​​ត្រូ​​វ​​​ការ​​​​ពារ ​ចាប់ពីខែឧស​ភា ឆ្នាំ​២០១៦។

ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ​លោ​ក ស៊ុត សាវ៉ន និយាយកា​លថ្ងៃទី១​៧ កក្ក​ដា​ថា​ គាត់ចូលដងជ័រច្បោះម្តងៗក្នុងព្រៃព្រះរការ តែងតែប្រទះឃើញគោយន្តលួចចូលដឹកឈើ និងគំនរឈើដែលគេលាក់ទុកនៅទីនោះ បម្រុងដឹកចេញ។

លោកថា៖«ម្សិលមិញពេលល្ងាចគេដឹកចេញពីរបីគោយន្តដែរចេញពីតំបន់ព្រៃព្រះរការ»[]។ពេលបណ្តាញសហគមន៍ ខ្ញុំចុះទៅដងជ័រ ឮរណារ អាឈើពេ​ញព្រៃ។ ពេ​លចេញម​កវិញ​ឃើញ​ប៉ុន្មា​នគោ​យន្ត​ចូ​លដឹ​កឈើ ​»។​

​ជន​ជាតិដើមភាគ​តិចម្នាក់ទៀត​ គឺលោក ​ថាប់ សុខឃី​ និយា​យថា​ បទ​ល្មើសលួច​កា​ប់ឈើ​ដឹ​ក​ចេ​ញពី​ព្រៃព្រះរ​កា​រ​ ​កើត​ជាហូ​រ​ហែច្រើនឆ្នាំម​ក​នេះ​ ​ទោះរដ្ឋា​ភិ​បាល​ដា​ក់ព្រៃ​នេះជា​​​តំ​​​ប​​ន់​​កា​រ​ពា​រ​ក្តី ​តែលោ​កមិន​ឃើញមា​​​ន​​​វិធា​នកា​រ​ទ​ប់​ស្កា​ត់​ពី​អា​ជ្ញា​ធ​រទេ តែផ្ទុយ​ទៅវិញលោកសង្កេតឃើញមន្ត្រី បែជា​​សកម្មទប់ស្កាត់សកម្មជ​ន មិនឱ្យចូលល្បាតព្រៃដើម្បីទប់ស្កាត់បទល្មើសព្រៃឈើទៅវិញ ។

លោកថា៖«និយាយពីបទល្មើសលួចដឹកឈើមិនខ្វះទេ ឱ្យតែអត់មានអ្នកចុះល្បាត។ ពួកហ្នឹងគេខ្លាចយុវជនដឹងរឿងច្រើន អាចយកទៅផ្សព្វផ្សាយ តៗគ្នា។អ៊ីចឹងគេព្យាយាមហាមឃាត់យុវជនមិនឱ្យឃើញហេតុការណ៍ចឹងទេ»

ជនជាតិដើមភាគតិរូបនេះ លើកជាចម្ងល់ថា តើអ្នកលួចកាប់ឈើដឹកចេញទៅបានដោយរៀបណា បើតំបន់ ព្រៃការពារមានមន្ត្រីច្រើនស្ថាប័នការពារ និងប៉ូស្តិ៍ប្រចាំការទៀតផងនោះ។

លោកថា៖«មន្រ្តីអាជ្ញាធរហាក់គ្មានឆន្ទៈក្នុងការពារព្រៃឈើទេ បា​​នជាបណ្តែ​តប​ណ្តោយឱ្យជ​នល្មើសហ៊ានលួ​ចដឹកឈើអ៊ីចឹង​។ ប៉ុន្តែពួក​ខ្ញុំចង់​ចុះល្បាតការពារព្រៃរារាំងផ​ង​ ​ហាមឃាត់ផង យប់ឡើងដាក់អាជ្ញាធរឃ្លាំមើលពួ​កខ្ញុំទៀត ធ្វើ​ដូចពួកខ្ញុំ​ឧក្រិ​ដ្ឋជ​ន»

យ៉ា​ងណា​សក្មជនប​រិស្ថាន​ លោក គីម ជីលីន ​ផ្តល់​យោ​ប​ល់ថា​ ​ដើម្បី​ទប់​ស្កា​ត់បទល្មើ​សព្រៃឈើ​ក្នុង​តំបន់ការពារនេះ ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​ជាម​រ​តកទុកឱ្យ​​​កូន​ចៅជំ​នា​ន់ក្រោយ វា​ទាល់​តែម​ន្ត្រី​បើក​ចិ​ត្តទូ​លាយ​ ឱ្យ​គ្រប់​ភា​គីមាន​ក្រុម​យុវជន ព្រះស​ង្ឃ ​អង្គកា​រសង្គមស៊ី​វិ​ល និង​សហគមន៍មូលដ្ឋាន​ ដែលស្រ​ឡា​ញ់ធម្ម​ជាតិ ​អាច​ចូលរួម​ចុះល្បា​ត​​បាន​​ដោយគ្មានការរា​រាំង ។

លោ​​កថា៖«អាជ្ញាធរ ម​ន្រ្តីឧទ្យានុរក្ស​គួរណាស់តែដល់​ពេលរួម​គ្នាការពារ និ​ងទប់ស្កាត់បទល្មើស​ព្រៃឈើហើ​យ​។ពេលបាត់​បង់ព្រៃឈើប៉ះពា​ល់ទាំងអ​ស់គ្នា​ ទី​១ប​ម្រែប​ម្រួលអាកាស​ កើនឡើ​ងកម្តៅ ​ព្យុះក​ន្តាក់​ ទឹ​​កជំ​​​​នន់​ជាដើម ​ដូច្នេះត្រូវ​រួម​គ្នាការ​ពារធន​ធានធ​ម្មជាតិរ​បស់ដូនតា​ដើម្បីកូន​ចៅជំ​នាន់​ក្រោយ»។​

មេឃុំ​ប្រមេ​រុ ​លោក​ ស៊ឹម លាម ថ្លែង​ថា ​មិនបាន​ដឹង​​ករណីលួចដឹកឈើចេញពី​ព្រៃការពារព្រះរការនេះ​ទេ ដោ​យ​ថា លោក​ភាគ​ច្រើន​​​ប្រចាំកា​រនៅ​សាលាឃុំផ្ទាល់ ។ តែថា ឃើញតែពលរដ្ឋដឹកឧសតិចតួចទុក​សម្រា​ប់​​ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ។

លោកថា៖«ខ្ញុំមិនដឹងទេក្មួយ ខ្ញុំនៅតែសាលាឃុំ។ [] ដូចអត់ឃើញអីទេ ឃើញតែពលរដ្ឋយើងដឹកអុសតិចតួចប៉ុណ្ណឹង»

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ស៊ុង​ ច័ន្ទសុជាតិ មិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់ជុំវិញបទល្មើសកាប់ឈើក្នុងតំបន់ការពារ ដែលសហគមន៍ជនជាតិដើមភាគតិចកួយអះអាងនេះបានទេ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺនៅអាណត្តិទី៦នៃរដ្ឋាភិបាលឯកបក្ស សកម្មជនព្រៃឈើនិងបរិស្ថានត្រូវបា​នបិទខ្ទប់ដោយក្រសួងនិងអាជ្ញាធរពាក់ព័ន្ធក្រោមហេតុផលថាពួកគេមិនបានចុះបញ្ជីនៅក្រសួងម​ហាផ្ទៃ​ តបតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលវិធាននេះខុសពីអាណត្តិទី៥ដែលមានសភាពហុបក្ស។

ជុំវិញបញ្ហានេះ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ​អូត ឡាទីន និយាយថា បើអាជ្ញាធរពិតជាមានឆន្ទៈទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រូវតែអនុញ្ញាតឱ្យសហគមន៍ ក្រុមយុវជន និងព្រះស​ង្ឃ​អាចចុះល្បាតការពារព្រៃដោយសេរី និងត្រូវរួមគ្នាទប់ស្កាត់បទល្មើសធនធានធម្មជាតិទាំងអស់ នោះបា​​នស​មជាមន្រ្តីគោរពច្បាប់ពិតៗ។

លោកថា៖« ប្រសិនបើពួកគាត់មានឆន្ទៈមែនម្លេះអនុញ្ញាតឱ្យសហគមន៍ យុវជន ព្រះសង្ឃអាចរួមចុះល្បា​តបា​​នហើយ។ តែផ្ទុយទៅវិញបែរជាបណ្តែតបណ្តោយឱ្យជនល្មើសនៅតែបន្តដឹកឈើចេញបានដដែល»

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់» និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។

 ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំហំស្មើនឹងជិត១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។

លើសពីនេះ អង្គការដដែល បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។