អាគារធ្វើអំពីឈើ ដែលមានសភាពទ្រុឌទ្រោម និងមានអាយុកាលជាង២០ឆ្នាំមកនេះ ត្រូវហ៊ុមព័ន្ធទៅ​​​ដោ​យ​​វា​ល​​​​​ស្មៅ និងអាងទឹកដែលបន្សល់ទុកតាំងពីសម័យខ្មែរក្រហម។ តាមពិតទីនេះ គឺជាសាលារៀនមួ​​យខ្ន​ង​​ដែ​​លទឹកតែងជនលិចនៅក្នុងរដូវវស្សា ដែលពេលខ្លះសិស្សានុសិស្សត្រូវបង្ខំចិត្តផ្អាកការរៀនសូត្រ ដោយ​​ត្រូ​​វ​​រង់ចាំដល់ទឹកស្រកទៅវិញ ទើបអាចចូលរៀនក៏មានដែរ។

បើទោះជាសាលាបឋមសិក្សានេះ នៅ​មិនឆ្ងា​យ​ពី​ទី​ប្រជុំ​ជនប៉ុន្មានដែលមានចម្ងាយប្រហែល​​ជាង១០គីឡូ​​ម៉ែ​​​ត្រក្តី ក៏ទីតាំងសាលានេះមើលទៅហាក់មានសភាពស្ងប់ស្ងាត់ ក្នុងពេលដែលកុមារ និងយុវជន​​រស់នៅ​​ទី​​នោះ គ្មានអ្នកណាម្នាក់អាចរៀនបញ្ចប់ថ្នាក់ទុតិយភូមិ ឬបាក់ឌុបឡើយ។ កត្តាច​​ម្បងដែលនាំ​​ឱ្យសិស្សា​​នុ​​សិ​​ស្ស មិនអាចសម្រេចក្តីបំណងរបស់ខ្លួនបាន គឺដោយសារបញ្ហាជីវភាព និងខ្វះអគារសិក្សា។

លោក ឃិន ចាន់ចាវ ជាគ្រូប​ង្រៀនម្នាក់ រស់នៅភូមិត្រពាំងថ្ម​​ស្រុកភ្នំស្រុកត្អូញត្អែថាក្នុងមួយថ្ងៃៗខ្លួន​​​ត្រូវ​ធ្វើ​​ដំណើរដោយម៉ូតូក្នុងរយៈចម្ងាយដីជាង១០គីឡូម៉ែត្រ ទៅបង្រៀនជារៀងរាល់ថ្ងៃ។ លោកបន្ត​​ថាអ្វីដែល​​ជា​​​​ផលលំបាកនោះគឺ ​សិស្ស​ភាគ​ច្រើន​មិន​សូវ​ចាប់​​បាន​មេរៀនដែលគ្រូ​បង្រៀន។នេះក៏ជាមូលហេតុ​​មួយដែ​​ល​ធ្វើ​​ឱ្យពួ​​កគេមិនសូវចេះអាន និង​​សរសេ​រអក្ស​​​រ។

ប្រភពដដែលបន្តថាបញ្ហាទាំងនេះដោយសារកុមារពុំមានថ្នាក់បតេយ្យសិក្សាជា​មូលដ្ឋាន មុនចូ​​​លថ្នា​ក់​​​ទី​​​១​​។​​មួយវិញទៀត កុមារ​ភាគ​ច្រើន​មិន​បាន​រៀន​សូត្រ​ថែម​នៅ​ផ្ទះ​ព្រោះអាណាព្យាបាលភា​​គមិន​​សូ​វ​​ចេះ​​​អ​​ក្ស​​រ ស្រ​​បពេលដែលឱ​ពុកម្ដាយ​មួយ​ចំនួន​ទៀត​ ត្រូវធ្វើចំណាក​ស្រុកទៅរកការងារនៅប្រទេស​​ជិតខាង​​កម្ពុ​​ជា​​​​​។​​លើ​សពីនេះទៀត សិស្សានុសិស្ស មករៀនមិនបានទៀងទាត់ ដោយសារសាលាត្រូវ​​ផ្អាកព្រោះ​​តែទឹ​​ក​​ជន់​​លិ​​ច និងមានសភាពទ្រុឌទ្រោមផង។

លោកបន្តថា៖​« បញ្ហាកុមារពុំសូវចេះអក្សរនេះវាមានកត្តាច្រើនបណ្ដា​មក​ពី​ពុំ​មាន​អគារសិក្សា​ត្រឹម​ត្រូវ​ សិ​​ស្ស​​ពុំ​បាន​រៀន​ទៀងទាត់​ពេល​រដូវ​វស្សា ហើយអ្វីដែលសំខាន់ទៀតនោះ កត្តា​ជីវភាព​គ្រួសារ​ខ្វះខាត ​ដែល​​ធ្វើឱ្យ​​កុមាការភាគច្រើនទៅនេសាទត្រីជាមួយពុកម្ដាយ ដូច្នេះ​កុមារ​ពុំ​បាន​រៀន​សូត្រ​ថែម​នៅ​ផ្ទះ​ទេ​»

សាលា​បឋមសិក្សាមួយខ្នងដែលគេស្គាល់ថា«​គោកធ្លក»នេះមាន២បន្ទប់ ។ទោះ​ជា​មាន​​ពីរ​ប​ន្ទ​​​​ប់​ក្តី​ សា​​លា​​​​​​បឋមសិក្សាមួយនេះបានដើរតួនាទីក្នុងការបង្រៀនសិស្ស ចាប់ពីថ្នាក់ទី១ទីថ្នាក់៦។ ដោយសារ​តែ​មិន​មា​ន​បន្ទ​​​ប់​រៀន​គ្រ​​ប់​​​គ្រាន់​ អ្នកចាត់ការទូទៅរបស់សាលាកម្រិតបឋមមួយខ្នងនេះ ​ត្រូវ​បង្ខំ​ចិត្ត​ឱ្យ​សិស្ស​មក​ពី​ថ្នាក់​ផ្សេង​គ្នា​រៀ​​ន​ក្នុង​បន្ទប់​តែ​មួយ​ក្នុ​​ង​​​ពេល​ជា​មួយ​គ្នា​។

គេសង្កេតើឃើញថា សម្រាប់សិស្សថ្នាក់ទី១ និងទី២ ត្រូវ​រៀន​ក្នុង​បន្ទប់​តែ​មួយ ក្នុងពេលដែល​សិស្ស​ថ្នា​​ក់​​​ទី​៥​ ត្រូ​​វ​​រៀន​ក្នុ​ង​​បន្ទប់​ជា​មួ​​យ​​សិស្ស​ថ្នាក់​ទី​៦ដូចគ្នាដែរ​។ក្នុងពេលរៀនសិស្សានុសិស្ស ត្រូវអង្គុ​​យបែរខ្នង​​ដា​​ក់​​​​​គ្នាដើម្បី​បែង​ចែ​ក​​​ថ្នាក់​រៀន​ជា​ពីរ​ថ្នាក់។រីឯគ្រូបង្រៀនវិញ ត្រូវបង្រៀនពីរថ្នាក់ក្នុងពេលតែមួយ ជា​រៀង​រា​​ល់​​​​​ថ្ងៃ​។គ្រូបង្រៀនបានលើកឡើងថាមធ្យោបាយបង្រៀនដូចសព្វថ្ងៃនេះ បានជំរុញឱ្យកុមារ​ភាគ​ច្រើន​មិនសូវ​ចេះ​អក្សរ និងបង្ខំចិត្តបោះបង់ការសិក្សាតែម្តង។

នាយកសាលាបឋមសិក្សាគោកធ្លក លោក ស្មាន់ សំកុក រស់នៅភូមិត្រពាំងថ្ម ស្រុក​ភ្នំ​ស្រុក​ លើក​ឡើង​ដោ​​យ​​សម្ដីៗ​មួយ​ថា ក្នុងនាមថ្នាក់ដឹកនាំគឺលោកស្នើឱ្យរដ្ឋាភិបាលជួយផ្តល់អគារសិក្សាឱ្យបានសមរម្យ និងឱ្យ​​គ្រប់ទៅតាមតម្រូវការជាក់ស្តែង ដែលសាលាកំពុងជួបបញ្ហាដូចសព្វ​​ថ្ងៃនេះ។លោកបន្តថាក្រៅពីតម្រូវ​​ការ​​សា​​​លា​​ហើយ បញ្ហាគ្រូបង្រៀនក៏ជាផ្នែកចាំបាច់ និងសំខាន់ដែរ បើមិនដូច្នេះទេ ការផ្ទេរចំណេះដឹងនៅ​​តែ​​ជួ​ប​​បញ្ហាមិនចប់ បើទោះជាមានសាលារៀនល្អយ៉ាងណាក៏ដោយ។

លោក​បន្តថា៖«ខ្ញុំ​ចង់​បាន​ឱ្យ​រដ្ឋាភិបាល​ជួយ​ ជួយ​អគារ​សិក្សា​បាន​៤​បន្ទប់​សម្រាប់​សិស្សានុសិស្ស​រៀន​ឱ្យ​សមរម្យ។ សូម​លោក​គ្រូ​(មន្ទីរអប់រំ)​បញ្ជូន​គ្រូ​មក​ទៀត​ ដើម្បី​កុំ​ឱ្យ​បង្រៀន​គួប ព្រោះ​គោលការណ៍​បង្រៀន​គួប នេះ​វា​ពុំ​សូវ​មាន​ប្រសិទ្ធភាព​។ វា​ពុំ​បាន​ស្មើ​គ្រូ​បង្រៀន​ ក្នុង​មួយ​ថ្នាក់​ទេ» 

បើតាមលោក ស្មាន់ សំកុក កុមារដែលកំពុងរៀននៅសាលាបឋមសិក្សានេះ មាន​ជាង​៣០​នាក់​ ហើយក្នុង​​មួយ​​ថ្នាក់ មាន៦នាក់ ទៅ៧នាក់។ ប៉ុន្តែ​ពួក​គេ​មិន​សូវ​បាន​មក​រៀន​ទៀងទាត់​នោះ​ទេ​ ដោយ​សារ​​សាលា​ខ្វះ​សម្ភារៈ​សិ​​ក្សា ចំណែក​​អគារ​សិក្សាវិញក៏មានភាពខ្វះមុខខ្វះក្រោយ​។

របាយការណ៍របស់នាយកសាលា បង្ហាញថាកាលពី៤ ទៅ៥ឆ្នាំមុន មានសិស្សសរុបជិត៧០នាក់ ក៏ប៉ុន្តែ​​ពួក​​​គេ​ភាគ​ច្រើន​ត្រូវ​បោះបង់​​កា​​រ​​សិក្សា​នៅ​ពេល​រៀន​ដល់​ថ្នាក់​ទី​៥ ឬ​​ទី៦ ព្រោះតែកត្តា​ជីវភាព​ រួមទាំង​​ក​ង្វះ​​ការលើក​​ទឹកចិត្តពីឱពុកម្តាយ ជាពិសេស​​មិន​ខ្វល់ខ្វាយ​ពី​សំណាក់​អាជ្ញា​​ធ​​រ​​​ពាក់​​ព័ន្ធ។

​​​អង្គការ​យូនីសេហ្វ (unicef) ចេញផ្សាយរបាយការណ៍កាលពីដើមខែកញ្ញា ឆ្នាំ២០២២ ​បង្ហាញ​ថា នៅ​ពេ​​ល​​​បច្ចុប្បន្ន​នេះ កុមារ​នៅ​តាម​ជនបទការសិក្សារបស់ពួកគេមិន​ទាន់មាន​ស្តង់ដារ​ ដែលស្របទៅតា​មអា​​យុ​​រប​​ស់​​ពួ​​ក​​គេនៅ​​ឡើ​​យ។របាយការណ៍បង្ហាញទៀតថា នៅ​កម្រិត​បឋម​សិក្សាកុមា​​ររៀ​ន​​ថ្នា​ក់ទី៣ ជិត២៥ ភា​​គ​​​រយ​មិន​ចេះ​​សរសេរ​សូ​​ម្បី​​ពាក្យ​មួយ​ម៉ាត់​​ ពេល​សរសេរ​តាម​អាន។បន្ថែ​​មពីលើនេះ កុមារ​អាយុ​ពី​៣ ទៅ៥ឆ្នាំ ប្រមា​​ណ​​២៧ ភាគ​រយ​ រកឃើញថាមាន​ការ​អភិវឌ្ឍន៍​ចំណេះ​ដឹង​ផ្នែកអក្សរ និង​លេខ​ស្រប​ទៅ​តា​ម​អាយុ​រប​​ស់​​​ពួក​​​គេ​​។​ទន្ទឹមនឹងនេះ ​ក្មេង​ជំ​​ទង់ចំនួន​ ៥៥ភាគ​រយ ​ត្រូវបោះបង់​​ការ​សិក្សា​ មុន​ពេល​ពួក​គេ​មាន​អាយុ​ ១​៧ឆ្នាំ។ 

គ្រូបន្ទុកថ្នាក់ បានបញ្ជាក់ថា ព្រោះតែសាលាខ្វះបន្ទប់សិក្សា ថ្នាក់ខ្លះ ត្រូវ​បង្ខំចិត្ត​បញ្ជូនសិស្ស​​ទៅ​​អង្គុយ​រៀ​​ន​​នៅ​សាលា​ឆ​ទាន​។ហើយសាលាឆទាននេះទៀតសោតក៏មានសភាព​ទ្រុឌទ្រោមមិនខុសពី​​សាលារៀន​​នេះ​​​​​​ប៉ុន្មានដែរ។ប៉ុ​ន្តែការរំដោះភាពចង្អៀតណែននៅក្នុងថ្នាក់រៀន មកសាលាឆទាននេះ ក៏បង្រៀនមិន​​បាន​​ជាប់​​លាប់ដែរ។ពេលមានភ្លៀងម្តងៗ គ្រូត្រូវផ្អាកបង្រៀន ព្រោះតែដំណក់ទឹកភ្លើងធ្លាក់ប៉ះស័ង្កសី ធ្វើ​​ឱ្យ​​មា​​ន​​​​សំឡេងរំខានដល់ការសិក្សារបស់សិស្សានុសិស្ស។ជាងនេះទៀត ល្បឿនទឹកស្រក់ចុះតាមប្រហោង​​ស័​​ង្ក​​សី​​​​ដែលអាចមើលឃើញមេឃ ត្រូវបង្ខំចិត្តឱ្យគ្រូត្រូវ​ផ្អាកការសិក្សាជាញឹកញាប់ដែរ ជាពិសេស​​នៅរដូវ​​វ​ស្សា​​។

ចំណែក​ មេ​ឃុំ​ពន្លៃ ស្រុកភ្នំស្រុក លោក គ្រីត ឡាំ បញ្ជាក់តាម​ប្រព័ន្ធ​តេឡេក្រាម​(Telegram) ​ដោយខ្លី​​​ថា​ អាជ្ញាធរឃុំរបស់មិន​មាន​គម្រោង​ថវិកា​ដើម្បី​ចាត់​ចែង​លើ​បញ្ហា​ខ្វះ​សម្ភារៈ និងអគារសិក្សារ​​បស់សិ​ស្ស​​​​​​​នេះ​​ទេ​​។លោកជំរុញឱ្យទាក់ទងទៅមន្ទីរដែលពាក់ព័ន្ធនឹងវិស័យអប់រំវិញបានត្រូវជាង។ 

លោកបន្តថា៖«សួរទៅខាងមន្ទីរអប់រំ ខាងឃុំពុំមាន​​គម្រោ​​ងថ​​​​វិកាទេ»

ចំណែក ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត​បន្ទាយ​មាន​ជ័យ ​លោក​ ឈូ ប៊ុនរឿង បដិសេធថា ក្នុង​​នាម​​ស្ថា​​​​ប័នជំនាញ គឺលោកនៅមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ អំពីបញ្ហាដែលកំពុង​​កើតឡើងនេះនៅ​​ឡើ​​​​​យទេ។លោកសន្យាថាប្រសិនបើពិតជាមានបញ្ហាបែបនេះ មន្ទីរអប់រំនឹងដោះស្រាយ ដើម្បី​​ឆ្លើយតប​​ទៅ​​នឹងកង្វល់ ក្រោយទទួលបានសំណើរណាមួយ។

លោក​បន្ត​ថា​៖ « ករណីនេះ យើង​ពុំ​​ទាន់​ទទួល​ព័ត៌មាន​បាន​នៅ​ឡើយ​ទេ​ តែ​យ៉ាង​ណា យើង​នឹង​មាន​ក្រុម​ការងារ​ដើម្បី​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ ដើម្បី​ឆ្លើយ​នឹង​សំណើ​របស់​​អ្នក​ពាក់ព័ន្ធ»។​​

គេសង្កេតឃើញថាសាលា​បឋម​សិក្សា​ដែលមានសភាពទ្រុឌទ្រោមមួយ​នេះ​ មាន​​​គ្រូ​បង្រៀន​ក្រប​ខ័ណ្ឌ​​ជាបុ​​រ​​ស​​​​ចំនួន​៣​នា​​ក់​​។ប្រភពបន្តថា ដើម្បីអាចមកបង្រៀនប្រចាំថ្ងៃបាន គឺត្រូវប្រើប្រាស់ធ្យោ​​បាយដោយម៉ូតូ​​ក្នុង​មួ​​យថ្ងៃៗ ចម្ងាយដីប្រមាណពី ៨ទៅ១០គីឡូម៉ែត្រ។

បើទោះជាបែបណា ប្រជាពលរដ្ឋបានដាក់បន្ទុកថា កត្តាដែលធ្វើឱ្យសិស្សានុសិស្ស ត្រូវបង្ខំចិត្តបោះ​​បង់​​ការ​​សិ​​ក្សា ឬរៀនសូត្រមិនបានចប់ចុងចប់ដើមនេះ បញ្ហាធំគឺផ្លូវពិបាកធ្វើដំណើរ។ភាពប្រឈមថ្នាក់រៀនគឺជា​រឿ​​ងមួយទៅហើយ ប៉ុន្តែអ្វីដែលជាឧបសគ្គជាងនេះ គឺផ្លូវធ្វើដំណើរចេញពីភូមិផ្ទះទៅសាលារៀន បាន​​បង្ក​​ផ​ល​​លំបាកមិនថាសិស្សទេ សូម្បីអ្នកដំណើរផ្សេងទៀត ក៏ជួបបញ្ហាដូចគ្នាដែរ។

ពលរដ្ឋរស់នៅភូមិឈូអាង ស្រុកភ្នំស្រុក លោក ឃុន ឆើយ លើកឡើងថាបញ្ហា​ផ្លូវ​ក៏​ជា​ឧប​​ស​​គ្គ​​​ធំ ដែ​​​លធ្វើឱ្យគ្រូបង្រៀនពុំអាចមកបង្រៀនបានទៀងទាត់ និងជំរុញឱ្យ​កុមារ​ខន​ខាន​រៀន​សូត្រ​ជា​ញឹកញាប់​​ដែរ​​​​​​​​។លោ​​កបន្ត​ថា ផ្លូវ​មក​សាលា​បឋមសិក្សា​គោកធ្លកនេះ រងការខូច​ខាត​ទាំង​ស្រុងហើយក៏មិន​ដែល​មាន​មន្ត្រី​អាជ្ញាធរ​ណា​គិត​គូរ​ដោះ​​​ស្រា​​យ​ឡើយ​។

 លោក​បន្ត​ថា៖«ជួប​ផល​លំបាក​ច្រើន​ទី​១​ រឿង​ភ្លៀង ភ្លៀង​ជាប់​ផ្លូវ​គ្រូ​មក​មិន​សូវ​ជា​បាន​ដិត​ដល់​ ជូន​កាល​ក៏​មក​រួច​ក៏​មក​ មក​មិន​រួច​ក៏​គ្នា​ខាន​។ ​ទី២​ ជួប​ការ​លំបាក​ដល់​ពេល​ខែ​ទឹក​ជន់​លិច​សាលា​ចេះ​ទៅ​ក៏​ គ្នា​មក​អត់​បាន​ បង្រៀន​អត់​កើត​កាល​ណា​តែ​ ទឹក​លិច​សាលា​ហើយ​ កូន​សិស្ស​គ្នា​ទៅ​អត់​បាន​ដែរ​ នោះ​ភៀស​ខ្លួន​ទៅ​នៅ​ឯ​ថ្នល់​ខ្ពស់​ឯ​ណោះ ព្រោះ​លិច​ផ្ទះ​អ៊ី​អស់​ រាល់​តែ​​ឆ្នាំ​អ៊ីចឹង​ឯង​» 

ទោះ​យ៉ាង​ណា ទាក់ទងនឹងផ្លូវពិបាកធ្វើដំណើរនេះ ត្រូវបាន មេឃុំ ពន្លៃ ស្រុកភ្នំស្រុក លោក គ្រីត ឡាំ​ លើ​​ក​​ឡើង​ថា ​ករណីផ្លូវពុំមានការសាងសង់ ឬជួសជុលនេះ ដោយ​សារ​តែ​វា​ស្ថិត​នៅ​ជាប់​អាង​ត្រពាំង​ថ្មហើយ​​​ត្រូ​វ​ចំណាយ​ថវិកា​ច្រើនដែលកម្រិតថ្នាក់អាជ្ញាធរមូលដ្ឋាន​មិន​មាន​លទ្ធភាព​ធ្វើ​នោះ​ទេ​។លោកបន្តថា មានតែ គម្រោងថ្នាក់ខេ​​ត្តទេ ទើបអាចដោះ​ស្រា​​​យបា​ន។

យ៉ាងនេះក្តី អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា ការ​បក​ស្រាយ​នេះវាពុំ​មែន​ជា​រឿង​ត្រឹ​ម​​ត្រូ​​វ​នោះ​ទេ ហើ​​យ​​​ថា​ការ​អប់រំ​កុមារ​នា​ពេល​បច្ចុប្បន្ន ​គឺជា​រឿង​ចាំ​បាច់​ ដែល​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​ធានា​ឱ្យ​​​កុ​មារ​ទទួល​បាន​កា​​​​រ​អប់រំ​និង​អគារ​សិក្សាត្រឹម​ត្រូវ​។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គឹមអេង លើ​​ក​​ឡើងថា ករណីកុ​​មា​​រមិនសូវទទួលបានការសិក្សាពេញលេញ ព្រោះ​តែ​កង្វះ​សាលា​រៀន​ ឬ​សម្ភារៈ​នេះ​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​​របស់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​។ លោកបន្តថា ប្រសិន​បើបញ្ហា​នេះ​អាជ្ញាធរ​មិន​អើ​ពើ​​​ដោះស្រាយ​ជា​បន្ទាន់​ទេ​ វា​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ ជា​ពិសេស​គឺ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ដោ​​យ​​​ស្មើ​​​​ភាព​គ្នា​។

លោក​បន្ត​ថា៖«ជា​ដំណោះស្រាយ​ក្រសួង​អប់រំ​និង​កីឡា​លោក​គួរ​តែ​ទៅ​ពិនិត្យ​មើល​ជាក់​ស្ដែង​ថា​តើ​បញ្ហា​នេះ​កើត​មាន​ពិត​ប្រាកដ​ដូច ការ​លើក​ឡើង​ទេ​​បើសិន​ជា​មាន​ពិត​ប្រាកដ​ដូច​ការ​លើក​ឡើង​ ត្រូវតែ​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ហើយ​ធានា​ដល់​ការ​អប់រំ​របស់​កុមារ កុំ​ឱ្យ​កុមារ​បន្ត​បោះបង់​ការ​សិក្សា ហើយ​អាច​ធ្វើ​ឱ្យ​ពួក​គាត់​នឹង​ប្រថុយប្រថាន​ធ្វើ​ចំណាក​ស្រុក​ផ្សេងៗ​»

ភូមិ​ឈូ​អាង​ ឃុំ​ពន្លៃ ស្រុកភ្នំស្រុក ដែល​ជា​ទី​តាំង​សាលា​បឋមសិក្សា​គោកធ្លកនេះ មាន​ពលរដ្ឋ​រស់​នៅ​សរុប​ជា​​ង​​៥០​គ្រួសារ​។ទន្ទឹមនឹងនេះ​ពលរដ្ឋជាង៩០ភាគរយ ត្រូវពឹងផ្អែកដោយ​របរ​​នេសាទ​ត្រី​ដើម្បី​ចិញ្ចឹម​ជី​​វិ​ត​និងពុំ​មាន​ដី​ស្រែ​ ឬចម្ការ​អាស្រ័យ​ផល​ទេ​។

របាយការណ៍ពីនាយកសាលាបង្ហាញថា​កូន​អ្នក​ភូមិ  ភាគ​ច្រើន​រៀ​​ន​បាន​ថ្នាក់​ទី​៥ ​និ​​ង​​ទី​​​៦ រួចហើយពួកគេក៏បង្ខំចិត្ត​បោះបង់​ការ​សិក្សា​ និងធ្វើចំណាក​ស្រុកតាមឱពុកម្តាយ​ទៅ​​​ធ្វើ​ការ​នៅ​​​ប្រទេស​ថៃ​​​​​៕