នៅលើដងផ្លូវក្រាល​គ្រួសក្រហម មានគ្រលុកតូច ធំ​ ដូច អន្ទង់អាំង ពិបាកក្នុងការធ្វើដំណើរ ដែលអម​ដោយ​ ចំការកៅស៊ូរនៅ​ខាង​ឆ្វេង​ដៃយ៉ាងខ្ពស់ ហើយ​មាន​គ្រាប់​កៅស៊ូ​ធ្លាក់ ពាសពេញផ្លូវ​។ ចំណែក​ឯខាងស្តាំដៃមាន​ស្ត្រីជនជាតិ​ដើម​ភាគតិច​៣​នាក់ កំពុងតែបោកសម្លៀកបំពាក់ និងក្មេងស្រីតូច ធំ ​​កំពុងលេងទឹកយ៉ាង​រីករាយ​ដែល​ហូរ​ចេញ​ពី​​បំពង់​ទឹកចំនួន​៤​ដែល​បង្ហូរ​ពី​អូរ​​នៅ​ជិតភ្នំនោះ។ នេះ​ជាទិដ្ឋភាព​​មួយ​ក្នុង​ភូមិលុងឃុង ឃុំ​ លុងឃុង ស្រុក​បរកែវ ខេត្ត​រតនគិរី។ ​​

ក្នុង​ភូមិនេះមានសភាព​ដ៏ស្ងបស្ងាត់​ ដោយ​​ប្រជាជនបាន​ចេញ​ទៅ​ធ្វើចំការ​ស្ទើរ​តែទាំង​អស់។ មានតែ​ស្ត្រីជនជាតិ​ជនជាតិដើមទំពួន វ័យកណ្តាល ប្រមាណ​៥នាក់កំពុង​សម្រាក​ក្នុង​ផ្ទះ និង​ធ្វើ​ដំណើរក្នុង​​ភូមិ និងមាន​ស្ត្រី​ចំណាស់ បីនាក់ កំពុង​ធ្វើ​ដំណើរ​​ដោយ​មាន​ ជក់ខ្សៀរបណ្តើរបង្ហុយផ្សែងតិចៗបណ្តើរ ក្នុងសំលៀកបំពាក់​សាមញ្ញ​ដូច​ពលរដ្ឋ​ធម្មតា។

​​​ស្រ្តីម្នាក់ពាក់​អា​វ​យឺ​ត​ព​ណ៌​ក្រ​ហ​ម ស្រោបដោយ​អាវដៃវែងពីខាងក្រៅ ពណ៌ផ្កាឈូកស្រាល ជាមួយនិងខោខូវប៊យជើងវែង​ ក្នុងដៃ​មាន​កាន់​កូនស្រីអាយុប្រហែល ជាង២ឆ្នាំ ដាក់នៅលើភ្លៅខាងមុខ បានរៀបរាប់ថាខ្លួនបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៥ ដោយសារម្តាយឪពុកមានវ័យចាស់ និងត្រូវរៀបការដើម្បីជួយគ្រួសារ ដែលជាប្រពៃណីរបស់ជនជាតិដើមភាគតិច។

«ចា៎ ខ្ញុំឈប់រៀនយកប្ដីហ្មង ណាមួយចេញជួយធ្វើការពុកម៉ែដែរ ព្រោះពុកម្ដាយខ្ញុំចាស់ហើយ។ […] មុនខ្ញុំសម្រេចចិត្តឈប់រៀន ខ្ញុំបានពិភាក្សាជាមួយ ឳពុកម្ដាយខ្ញុំ តែពួកគាត់មិនឲ្យខ្ញុំឈប់ទេ តែខ្ញុំនៅតែឈប់ ពីព្រោះខ្ញុំអាណិតពួកគាត់» នេះជាការលើកឡើងរបស់ ស្រ្តីជនជាតិដើមភាគតិចទំពួន មុត ចាន់ធី អាយុ១៩ឆ្នាំ។

ស្រ្តីជនជាតិដើមភាគតិចពីរនាក់បោកសម្លៀកបំពាក់ និងដងទឹកសំរាប់ប្រើប្រាស់​ ​ក្នុង​ភូមិលុងឃុង ខេត្ត​រតនគិរី ថ្ងៃទី​៨ ​ ខែវិច្ឆកា   ឆ្នាំ២០១៩។ (ថតដោយ៖ ម៉ិច ជូឡាយ )

និយាយ​ដល់​ចំនុចបោះបង់ការសិក្សា​ ចាន់ធី បាន​ផ្លាស់​ប្ដូរ​ទឹក​មុខ​មក​​ក្រៀ​ម​ក្រំវិញ ដោយ​ថា​អ្នក​ស្រី​មាន​​​​កា​​​រ​​​សោ​​​ក​​​ស្ដា​​​យ​​​ ចំ​​​ពោះ​​​កា​​​រ​​បោះ​​ប​​​ង់​ចោ​​​ល​​​​កា​​​រ​សិ​​​ក្សា ​​​នៅ​​​វ័​​​យ​​ក្មេ​​​ង​​បែ​​​ប​​​នេះ ​​ដោ​​​យ​​​ខ្លួ​​​ន​​​មិ​​​ន​​​បា​​ន​​​រៀ​​​ន​​​ខ្ព​​​ស់​​​ដូ​​​ច​​​គេ​​​​​​​ ​និ​​​ង​​​មិ​​​ន​​​អា​​​ច​​​ធ្វើ​​អ្វី​បា​​​ន​​​ ក្រៅ​​​តែ​​​ពី​​​ធ្វើ​​​កា​​​រ​​​ងា​​​រ​​​ចម្ការ ​និ​ង​មើ​ល​ថែ​កូ​ន​។

​ចា​ន់ធី និយាយថា៖ «ខ្ញុំ មានអារម្មណ៍ថា មិនសប្បាយចិត្តដោយសារតែខ្ញុំឃើញគេចេះអក្សរ ហើយយើងអត់បានរៀន ហើយអត់ចេះអក្សរ ពិបាក»

បញ្ហាជីវភាពគ្រួសារ និងប្រពៃណីរៀបការវ័យក្មេង នៅតែជារបាំង នៃការសិកស្សាររបស់ស្រ្តីជនជាតិដើមភាគតិច ដែលធ្វើឲ្យពួកគេភាគច្រើន បោះបង់ការសិក្សាត្រឹមថ្នាក់បឋម។

​ចាស់​ទុំ​ភូមិលុងឃុង​ ​លោ​ក​ ​សា​ក់​ ​ស​យ​ ​អា​យុ​ ​៦​១​ឆ្នាំ​ ​​បា​ន​ប្រា​ប់អ្នក​យក​ព័ត៌មាន​​ថា ​​ដោយ​សា​រ​ប្រ​ពៃ​ណី​ទំ​នៀ​ម​ទ​ម្លា​ប់រ​ប​ស់​ជ​ន​ជា​តិ​ដើ​ម​ភា​គ​តិ​ច​ ធ្វើ​ឱ្យ​ពួ​ក​គេ​មិ​ន​សូវខ្វ​ល់​ ​លើ​រឿង​សិ​​ក្សានោះ​ទេ​។​ ​

​លោ​ក​ ​ស​យ​៖ ​«​យ​​​​​​ប្ដី​​​​​​​​​​អី​​​​​​​ស់​​​​ លែ​​​​​​​​រៀ​​​​​​​ហើ​​​​​​។ អាហ្នឹ​​​​​​វា​​​​​​ម្លា​​​ប់​​​ចឹ​​​​​ ​​​ហើ​​​​​​​​​​​​ជា​​​តិ​​​​​​​នេះ​​​ ​​​​ត់​​​ចា​​​ប់​ ​​​អា​​​​​​ម្ម​​​ណ៍​​​​​​ក្ស​​​​​​ ​​រឿ​​​​​​​​សំ​​​បុ​​​ត្រ​​​ស្នា​​​​​​​​ ​​​​​​ម្លា​​​ប់​​​តាំ​​​​​​ពី​​​ដូ​​​​​​តា​​​​​​​ ​​​ហ្នឹ​​​​​​ប្រ​​​ត្តិ​​​​​​ជា​​​តិ​​​ហ្នឹ​​​​​​

ចាស់​ទុំ​ភូមិលុងឃុង​ ​លោ​ក​ ​សា​ក់​ ​ស​យ​ ​អា​យុ​ ​៦​១​ឆ្នាំ​ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅក្រោមផ្ទះរបស់ខ្លួន ​​​ក្នុង​ភូមិលុងឃុង ខេត្ត​រតនគិរី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ (ថតដោយ៖ អេង ស្រីពៅ)

ប្រ​ធា​ន​ភូ​មិ​លុ​ង​ឃុ​ង​ លោក តា​ក់ ​​​ណា​​ក់​​​ អា​យុ​​៥​៣​ឆ្នាំ​ បាន​ឱ្យ​ដឹង​​ថា ក្មេងស្រីក្នុង​ភូមិ​លោក​ចាប់​ផ្ដើម​បោះបង់​ការ​សិក្សា នៅ​អា​យុ​ច​ន្លោះ​ពី​ ​១​១​ឆ្នាំ​ ​ទៅ​១​២​ឆ្នាំ​ ដោយសារ ជីវភាពគ្រួសារ និងរឿងផ្ទាល់ខ្លួន។

លោក ណាក់ និយាយថា៖ «​ទី​ ​គាត់ខ្វះវិកា​ ​ទី​ ​គាត់ថាឆ្ងាពីភូមិគាត់ត់មា​​មធ្យោបាធ្វើដំណើខ្លះទៀតគេក៏ស្រលាញ់គ្នាហើយក៏ឈប់រៀន ទៅរៀបការផ្សេងទៀមានអ្នកខ្លះឈឺ​ ​ប់​ ​ទៅថ្ងៃអៀខ្មាក៏លែងចូរៀអាហ្នឹក៏មាដែ»

លោកបន្ថែម​ថា៖ « ខ្ញុំពិតជាមានបារម្ភចំពោះសិស្ស​ ដែលបានបោះបង់ ការសិក្សារចោលច្រើន វាពិតជាគួរអោយស្ដាយ។ […] ពួកគេតាម តាមពុកម្ដាយ គេទៅ ជាជ័រឆ្ងាយៗ។ ប៉ុន្តែយើង អំពាវនាវឲ្យគាត់មករៀនហ្នឹង។ យើងដើរប្រាប់ពុកម្ដាយគេ អំពាវនាវជំរុញលើកទឹកចិត្តកូនចូលរៀនវិញដែរ»

ទោះបីជា កុមារជនជាតិដើមភាគតិចជាច្រើន បោះបង់ការសិក្សាទាំងវ័យក្មេងក៏ដោយ ក៏នៅមានកុមារមួយចំនួននៅតែបន្តការសិក្សា ដោយពួកគេចង់បានការងារល្អ និងជួយដល់សហគមន៍របស់ពួកគេ។

ក្នុង​សំលៀក​បំពាក់សំពត់ភ្លីសេ​ និងអាវយឺតពណ៍ខ្មៅ ដោយ​មានស្ពាយ​កាផា ​នៅពី​ក្រោយ ផ្ទុក​ពេញ​ទៅ​ដោយ​ ស្លឹកចេក សាញននោង សំរាប់ដុះខ្លួន មានច្រាស់​ពណ៌លឿងធំមួយ និងរួមជាមួយខោវអាវសើមៗ​ កុមារី​ជនជាតិ​​ទំពួនវ័យ​១៣​ឆ្នាំ​ ឈ្មោះកែវ ឥណ្ឌា ដែលមា​សម្បុ​ខ្មៅ​ ជាមួយសក់វែងខ្មៅត្រឹមចង្កេះ បានិយាយថានាង​​​ស្រលាញ់​ការ​សិក្សា​យ៉ាងខ្លាំង។ កុមារីរូបនេះ គិតថាមានតែការសិក្សាទេដែលអាចឲ្យនាងអាចមាន​ការងារ​ល្អបាន ពីព្រោះនៅថ្ងៃអនាគតនាងចង់​ក្លាយ ជាវេជ្ជបណ្ឌិត ដើម្បីជួយចាស់ជរា​​ និង ឪពុកម្តាយរបស់នាង។​

កុមារី ឥណ្ឌា និយាយថា៖« ខ្ញុំនឹងមិនបោះបង់ការសិក្សារឡើយ ពីព្រោះ ខ្ញុំចង់បានធ្វើការងារល្អ ហើយធំដូចគេ។ អនាគត ខ្ញុំចង់ក្លាយជាគ្រូពេទ្យ ពីព្រោះអាចជួយមនុស្សចាស់ ជរា និងឳពុកម្ដាយ»។

កុមារី​ជនជាតិ​​ទំពួនវ័យ​១៣​ឆ្នាំ​ កែវ ឥណ្ឌា​ ស្ពាយកាផាពីក្រោយដោយមានសម្លៀកបំពាក់សើម និងសម្ភារប្រើប្រាស់ ក្នុង​ភូមិលុងឃុង ខេត្ត​រតនគិរី ថ្ងៃទី​៨ ​ ខែវិច្ឆកា   ឆ្នាំ២០១៩។ (ថតដោយ៖ ម៉ិច ជូឡាយ )

វិទ្យាល័យ​អន្តេវាសិកដ្ឋាន ក្នុង​ក្រុង​បានលុង ខេត្ត​រតនគីរី គឺជា​ទីកន្លែង​​​ផ្តល់ការ​សិក្សា​ និង​ជម្រក​ ដល់​សិស្សដែល​ធ្វើ ដំណើរមក​ពីតំបន់​ដាច់ស្រយាល​នៃ​ខេត្ត​នេះដើម្បី​បន្តការសិក្សា។

នាយកវិទ្យាល័យ​នេះ​គឺ​លោក លោក ឡាក់ ឈាងឡាយ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នៅឆ្នាំ២០១៩នេះ​មានសិស្សសរុប៧៩៦នាក់ ក្នុងនោះ មានសិស្សស្រី ៤២៨នាក់ កំពុង​ស្នាក់​នៅ​ និង​សិក្សា​ក្នុង​សាលា​របស់​លោក។ នៅក្នុង​ចំណោម​សិស្សទាំងនោះ​មានសិស្ស​ប្រុស៥៥នាក់ និងសិស្សស្រី១៨នាក់ បោះបង់​ការ​សិក្សា ។

បើ​តាម​លោក ឡាក់ ឈាងឡាយ អ្នក​ដែលបោះ​បង់​ចោល​ការ​សិក្សា​ គឺ៩១ភាគរយ​​ជា ​ជនជាតិ​​ដើម​ភាគតិច ដោយសារកត្តាជីវភាព និងប្រពៃណីរៀបការវ័យក្មេង។

លោក ឈាងឡាយ មានប្រសាសន៍​ថា៖ « កត្តាដែលនាំឲ្យពួកគេបោះបង់ការសិក្សា ដោយសារបញ្ហាសុវត្ថិភាពធ្វើដំណើរ ប្រពៃណី និងជួយធ្វើការងាររកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារជាដើម »

បច្ចុប្បន្ន មានការកើនឡើង នៃការចុះឈ្មោះចូលរៀន របស់ជនជាតិដើមភាគតិច ប៉ុន្តែ​អត្រា​នៃ​ការ​បោះបង់​ចោលការ​សិក្សា​នៅវ័យក្មេងនៅតែចោទជាបញ្ហា។

ប្រធាន​មន្ទីរ​អប់រំខេត្ត​រតនគិរី លោក ខាត់ សាម៉ាល់ មានប្រសាសន៍ថា បញ្ហាប្រឈមដែលនាំឲ្យសិស្សមួយ ចំនួននៅ ខេត្តរតនគិរី បោះបង់ការសិក្សាដោយសារឪពុកម្តាយ ឬអាណាព្យាបាល បញ្ហាចំណាកស្រុក ឆាប់រៀបការ និងការ​ចូលរៀនលើសអាយុជាដើម។

ទោះ​ជាយ៉ាង​ណា លោក សាម៉ាល់ អះអាងថា មន្ទីរអប់រំខេត្តនឹងខិតខំសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីអប់រំ​ដល់​សិស្ស​ និង​ឪពុក​ម្តាយ ឬ​អាណាព្យាបាលរបស់សិស្ស ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្ស​ទទួលបានសិទ្ធិអប់រំ យ៉ាងតិចត្រឹមថ្នាក់ទី៩​ដែរ។

លោក សាម៉ាល់ មានប្រសាន៍ថា៖ «សូមជម្រាប ពលរដ្ឋគ្រប់រូបទទួលបានសេវាអប់រំមូលដ្ឋាន៩ ឆ្នាំយ៉ាងតិច ដោយមិនគិតថ្លៃ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់អប់រំ ដែលយើងហៅថាសកលកម្មអប់រំ » ។យោងតាមរបាយការណ៍របស់មន្ទីរអប់រំខេត្តរតនគីរីឆ្នាំ២០១៩ បង្ហាញថាចំនួនសិស្ស ដែលបានបោះបង់ចោល ​ការសិក្សា​ក្នុង​ខេត្ត​នេះ​ក្នុងឆ្នាំ​សិក្សា​២០១៦-២០១៧ មានចំនួន ៦,១២ ភាគរយ នៃសិស្សស្រីដែលបានឈប់រៀន ហើយចំនួន​សិស្ស​ស្រី​បានកើន ឡើងដល់ ៧,៨៧ភាគរយ នៅឆ្នាំ​ ២០១៧-២០១៨។