ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវលើកទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដូច្នេះតាមរយៈសេចក្ដីប្រកាសមួយចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។ ក្រសូងក៏បានបន្ថែមដែរថា ចំពោះកាលបរិច្ឆេទច្បាស់លាស់នៃការប្រលង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយទៀត។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា សរុបទាំងអស់ចំនួន ១១ ៣០៥សំណាក ហើយដែលក្នុងនោះអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីសរុបមានចំនួន ៣២នាក់៕