ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ដែល​គ្រោងនឹង​ធ្វើឡើង​នៅ ថ្ងៃទី២១ និង​២២​ ខែធ្នូ ឆ្នាំ២០២០នេះ​ ត្រូវ​លើកទៅពាក់​កណ្ដាលខែ​មករា​ ឆ្នាំ២០២១វិញ ដោយសារ​ការ​រីករាលដាលនៃ​ជម្ងឺ​កូវីដ-១៩ ​បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ក្រ​សួង​​អប់​រំ​ យុវជន​ និង​កីឡា​ បានប្រកាស​ដូច្នេះ​​​តាម​រយៈ​សេចក្ដីប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ ឆ្នាំ​២០២០។ ក្រសូង​ក៏បានបន្ថែម​​ដែរ​​ថា​ ចំពោះ​កាលបរិច្ឆេទច្បាស់លាស់នៃការ​ប្រលង​ ក្រសួង​នឹង​ជូន​ដំណឹង​នៅពេល​ក្រោយ​ទៀត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ២០២០​ ក្រសួង​សុខាភិបាល​ បាន​ធ្វើតេស្ដ​អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍​ ២៨ វិច្ឆិកា សរុបទាំងអស់ចំនួន ១១ ៣០៥សំណាក ហើយដែលក្នុងនោះ​​អ្នកវិជ្ជមាន​វីរុសកូវីដ​​១៩ថ្មីសរុបមានចំនួន​ ៣២​នាក់៕