ក្រសួងប្រៃសនីយ៍ និងទូរគមន៍​នៅ​សប្តាហ៍​នេះ ​បានប្រកាសឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​​តេឡេក្រាម​​ (Telegram) ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ឧក្រិដ្ឋ​ជន (hacker) ដែល​បាន​ធ្វើ​សកម្មភាព​​​ក្លែងប​ន្លំ​ជា​នរណា​ម្នាក់​ដើម្បី​បញ្ជូន​មេរោគ​តាម​សារ​តេឡេក្រាម ដែល​អាច​លួច​យក​ទិន្នន័យ​ និង​ឯកសា​រ​ផ្សេងៗ​របស់អ្នក​ប្រើ​ដោយស្វ័យប្រវត្តិ។

យោងតាម​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់ក្រសួងប្រៃសនីយ៍ និងទូរគមន៍ បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ២០២០នេះ​ បញ្ជាក់​ថា ក្រុម​ការងា​របច្ចេកទេសបានសង្កេត ឃើញ​មាន​ការបញ្ជូន​សារ​តាមប្រព័ន្ធតេឡេក្រាម ដោយ​ក្លែង​បន្លំ​ធ្វើ​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​នរណា​ម្នាក់។ នៅ​ពេលដែលអ្នកប្រើប្រាស់ចុកលើសារនោះ​ មេរោគនឹងស្រូបយកទិន្នន័យ និង​លេខ​សម្ងាត់​កម្មវិធី​ផ្សេងៗ ព្រមទាំង​បញ្ជាមាស៊ីនថត​រូប ឬ​ឧបករណ៍​ថត​សំឡេង​ដើម្បី​លួច យក​ព័ត៌មាន​របស់​ជន​រង​គ្រោះ បន្ទាប់​មក​ទៀត​ឧក្រិដ្ឋជន​នឹង​យក​អត្តសញ្ញាណជ​នគ្រោះ​ទៅ​បោក បញ្ឆោត​អ្នក​ដទៃ​ផ្សេង​ទៀត។

ក្រសួងប្រៃសនីយ៍បានបន្ថែម​ដោយ​ក្រើនរំឮក​ដល់អ្នកប្រើប្រាស់ប្រព័ន្ធតេឡេ​ក្រាម​ទាំង​អស់ ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ដោយពុំ​ត្រូវ​ចុច​លើ​តំណរ​ភ្ជាប់​ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់ និង​ត្រូវ​ជៀសវាង​ការផ្តល់​លេខ​សម្ងាត់​គណនី​ឲ្យទៅនរណា​ម្នាក់ ឬ​ឃើញ​មាន​ករ​ណី​សង្ស័យ​លើ​គណនីតេឡេក្រាម​ណាមួយ​មិន​ប្រក្រតី ត្រូវ​ចុក​ប្លុក​ជា​បន្ទាន់៕