អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា ស្ថានទូតកម្ពុជានៅមីយ៉ាន់ម៉ាបានជួយសម្របសម្រួលជូនពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ឲ្យត្រឡប់មកកម្ពុជាវិញតាមជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសមីយ៉ាន់ម៉ា។
យោងតាមសេចក្តីថ្លែងការណ៍ ពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា នឹងវិលត្រឡប់មកកម្ពុជាវិញនៅ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងមិនបានឆ្លើយសំនួររបស់អ្នកសារព័ត៌មាន ថាមកពីមូលហេតុអ្វីនោះទេ៕