ក្រសួងសុខាភិបាលនៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថាមានករណីជាសះស្បើយជំងឺកូវីដ ១៩ចំនួន០៤នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់បស់ក្រសួងសុខាភិបាល អ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន០៤នាក់នោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ០២ដង។
ក្រសួងសុខាភិបាលបន្ថែមថា ក្នុងចំណោមករណីជាសះស្បើយចំនួន០៤នាក់ មានអ្នកជាសះស្បើយថ្មីក្នុង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ចំនួន០១នាក់ ហើយអ្នកជាសះស្បើយ០៣នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងឆ្លងបន្តនៅក្នុងប្រទេស។
អ្នកជំងឺកូវីដ ១៩ ដែលបានរកឃើញពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន៣៨នាក់៕