ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែ​ធ្នូ ឆ្នាំ២០២​០នេះ បានប្រកាសថាមាន​ករណី​ជា​សះស្បើយ​ជំងឺកូវីដ ​១៩​ចំនួន​០៤នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។

បើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​បស់ក្រសួងសុខាភិបាល​ អ្នកជាសះស្បើយ​ពី​ជំងឺ​កូវីដ​១៩​ចំនួន​០៤នាក់នោះ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​​ចេញពីមន្ទីរពេទ្យ​បន្ទាប់ពីបានលទ្ធផលតេស្ត​អវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ០២ដង។
ក្រសួង​សុខាភិបាល​បន្ថែម​ថា ក្នុងចំណោម​ករណីជាសះស្បើយចំនួន​០៤នាក់ មាន​អ្នក​ជា​សះ​ស្បើយ​ថ្មី​ក្នុង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ចំនួន​០១នាក់ ហើយអ្នកជាសះស្បើយ០៣នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងឆ្លងបន្តនៅក្នុងប្រទេស។

អ្នកជំងឺកូវីដ ១៩ ដែលបានរកឃើញពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ ក្នុងនោះ​មាន​អ្នក​ជា​សះ​ស្បើយ​​សរុប​ចំនួន​៣៨នាក់៕