ក្រសួងធនធានទឹកបានប្រកាស​​នៅថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២១នេះថា ចាប់​ពី​ថ្ងៃទី​២៣ ដល់​២៦ ខែ​មករាតំបន់ជាប់ជួរភ្នំដងរែក និង​ខ្ពង់​រាប​ឦសាន​បន្ត​ចុះ​ត្រជាក់​នៅ​សីណ្ហភាព​អប្ប​បរមា​ពី​១៣-១៨អង្សាសេ។

ក្រសួងធនធានទឹក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ការ​​ប្រឈម​នឹង​​អាកាស​ធាតុ​ធ្លាក់​ចុះ​​ទាប​នេះ គឺដោយ​សារ​កម្ពុជាកំពុង​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់ និង​ខ្យល់​មូសុង​ឦសាន​ចុះខ្សោយ​ចាប់ពី​ថ្ងៃទី២០ ដល់​២២ខែ​មករា ឆ្នាំ២០២១ និងទ​ទួល​ឥទ្ធិពល​កម្រិត​សម្ពាធ​ទាប​ខ្សោយ។

យុវតី ពិសី អាយុ១៧ឆ្នាំជាអាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង រាជធានី​ភ្នំពេញ បានប្រាប់ Newsroom Cambodia ថា ស្ថិត​ក្នុង​អាកាសធាតុ​ចុះ​ត្រជាក់​បែប​នេះ​សូម​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​ត្រូ​វ​ការពារសុខភាពអោយបានល្អជៀសវាងកើតជំងឺផ្តាសាយ ពិសេសកុមារ និង មនុស្សចាស់ត្រូវពាក់ខោអាវឲ្យ​បាន​ក្រាស់ៗ និងញ៉ាំអាហារដែលក្តៅ។

ចំណែក​អ្នកស្រី​ វិសាល អាយុ៣៣ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​បឹងកេង​កង​បាន​ប្រាប់ Newsroom Cambodia ដែរ​ថា ក្នុងអំឡុងពេល​អាកាសធាតុចុះត្រជាក់ សូម​ប្រជាជន កម្ពុជា​ទាំង​អស់​ត្រូវ​​ពាក់ខោអាវ​ឲ្យ​បាន​ក្រាស់ៗ ដើម្បី​ការពារពីភាពត្រជាក់ និងត្រូវញ៉ាំទឹកក្តៅ​ឲ្យ​បាន​ច្រើន​ប្រចាំ​ថ្ងៃ។

ដូចគ្នា​នេះ​ដែរ យុវតី ធារ៉ា អាយុ១៧ឆ្នាំ​ជា​អាជីវករ​លក់​អាវ​ជជុះនៅ​មុខ​សាលា​បឹងកេងកង​លើកឡើង​ដែរ​ថា អាកាសធាតុចុះត្រជាក់បែបនេះ បងប្អូនប្រជាជនដែលរស់នៅប្រទេស កម្ពុជា​ទាំងមូល​ត្រូវ​ពាក់​ខោអាវ វែងៗ​ដើម្បីទ​ប់ទល់​នឹង​អាកាសធា​តុ​ត្រជាក់ និ​ង​ញ៉ាំ​អាហារ​ក្តៅៗ​ឲ្យ​បាន​ទៀង​ទាត់៕