គង់ រស្មី ជាស្ត្រីមួយរូបដែលបានបញ្ចប់ការសិក្សាមកពីខេត្តព្រៃវែង និងកំពុងបម្រើការងារសម្រាប់ក្រុមហ៊ុនអចលនទ្រព្យធំពីរ នៅកម្ពុជា។ គង់ រស្មីបានផ្តល់សម្ភាសដល់លោកណាន់ សំណាង សិក្ខាកាមព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ អំពីវិស័យអចលនទ្រព្យ ផលលំបាក និងភាពជាស្ត្រីក្នុងវិស័យនេះ។

Q:​ តើកត្តាអ្វីខ្លះបណ្តាលអោយរស្មីចង់ចូលធ្វើការងារក្នុងវិស័យមួយនេះ?

A: សម្រាប់នាងខ្ញុំ កត្តាបណ្តាលអោយចូលរួមក្នុងវិស័យអចលនទ្រព្យ គឺនាងខ្ញុំអាចស្វែយរកចំណូល… ទី២ ជាការងារដែលខ្ញុំអាចម្ចាស់ការលើខ្លួនឯង ទី៣ ស្វែងរកអចលនទ្រព្យដ៍ល្អសម្រាប់ខ្លួនឯង និងមនុស្សដែលខ្ញុំស្គាល់

Q: តើរស្មីគិតថាវិស័យនេះមានអត្ថប្រយោជន៏យ៉ាងណាខ្លះដែរសម្រាប់ក្នុងនាមជាស្រ្តីមួយរូប?

A: ក្នុងនាមជាស្ត្រីម្នាក់ក្នុងវិស័យអចលនទ្រព្យ អ្វីដែលជាអត្ថប្រយោជន៍សម្រាប់ខ្ញុំគឺ ខ្ញុំមានទំនាក់ទំនងល្អជាមួយភ្ញៀវ និង​ មានភាពទាក់ទាញ។

Q: តើមានផលលំបាកអ្វីខ្លះដែរសម្រាប់ការប្រកបការងារនេះកន្លងមក?

A: ផលលំបាកដែលជាស្ត្រីក្នុងវិស័យនេះគឺមានច្រើន​ ទី១ ពិបាកក្នុងការធ្វើការងារឆ្ងាយ និង​ពេលជួបភ្ញៀវពេលយប់

Q: ដើម្បីចង់អភិវឌ្ឍក្នុងវិស័យនេះ​ ក្នុងនាមជាស្ត្រីម្នាក់មានប្រសាសន៌អ្វីខ្លះចង់ផ្តាំផ្ញើ?

A: សម្រាប់ខ្ញុំដើម្បីចូលរួមអោយស្ត្រីក្នុងវិស័យនេះមានការអោយតម្លៃខ្ពស់ ខ្ញុំសូមអោយស្ត្រីខ្លួនឯងផ្ទាល់ មានការអភិវឌ្ឍន៍ខ្លួនឯងអោយបានច្បាស់លាស់ទៅលើគម្រោង​ និងការងាររបស់ខ្លួន ហើយសម្រាប់មនុស្សទូទៅអោយតម្លៃទៅលើស្ត្រីអោយបានស្ត្រីអោយបានច្រើន ព្រោះស្ត្រីជាមនុស្សស្រីដែលពូកែមិនចាញ់បុរសនោះទេ​ អរគុណច្រើន៕