ក្រុមយុវជន និងសកម្មជនព្រៃឈើមួយចំនួនរៀបចំយុទ្ធនាការតស៊ូមតិការពារព្រៃឈើលើបណ្តាញសង្គមតាមរយៈការប្តូរប្រូហ្វាល់ដែលបង្ហាញសារថា«សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ» ក្នុងគោលបំណងដើម្បីសង្គ្រោះព្រៃឈើ ជាពិសេសព្រៃព្រះរកា និងព្រៃឡង់។
លោក សាន់ ម៉ាឡា សមាជិកបណ្តាញយុវជនកម្ពុជា (CYN) និងជាអ្នកផ្តើមគំនិតបង្កើតយុទ្ធនាការនេះ ប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៧មីនាថា យុទ្ធនាការប្តូរប្រូហ្វាល់លើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឡើងរយៈពេល៣ខែចាប់ផ្ដើមពីដើមខែមីនារហូតដល់ខែឧសភាឆ្នាំ២០២១ ដើម្បីតស៊ូមតិទៅក្រសួងបរិស្ថាន ដែលបានរារាំងនិងរិតត្បិតមិនឱ្យសហគមន៍មូលដ្ឋាន សកម្មជនព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាល ចូលល្បាតព្រៃ ក្នុងការរៀបចំប្រមូលព័ត៌មាន និងភស្តុតាងពីបទល្មើសព្រៃឈើ រួមទាំងកម្មវិធីបំបួសដើមឈើជាដើមតាំងពីខែកុម្ភៈឆ្នាំ២០២០។
អត្ថបទនៅទីនេះ https://syr.us/7fz