ក្រុម​យុវជន​ និង​​សកម្មជន​​ព្រៃឈើមួយចំនួន​​រៀបចំ​​យុទ្ធនាការ​​តស៊ូ​មតិ​​ការពារ​ព្រៃឈើ​​លើ​បណ្តាញ​​សង្គម​តាមរយៈការ​ប្តូរ​ប្រូហ្វាល់​​​ដែល​បង្ហាញ​សារ​ថា«សូមឃាត់អ្នកកាប់ ​កុំចាប់អ្នក​ការពារ​ព្រៃឈើ»​ ក្នុង​គោល​បំណង​​​ដើម្បីសង្គ្រោះ​​ព្រៃឈើ ជាពិសេសព្រៃ​ព្រះ​រកា និងព្រៃឡង់។

លោក សាន់ ម៉ាឡា សមាជិក​បណ្តាញ​យុវជនកម្ពុជា (CYN) និងជា​អ្នក​ផ្តើម​គំនិត​​បង្កើត​យុទ្ធនាការ​នេះ ​ប្រាប់សារព័ត៌មានខ្មែរណាស់នៅ​ថ្ងៃទី១៧​មីនាថា យុទ្ធនាការប្តូរប្រូហ្វាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ធ្វើឡើងរយៈពេល៣ខែចាប់ផ្ដើមពី​ដើម​ខែ​មីនារហូត​ដល់​ខែឧសភាឆ្នាំ២០២១ ដើម្បីតស៊ូមតិទៅក្រសួងបរិស្ថាន ដែលបាន​​រារាំងនិង​រិតត្បិត​​​មិន​ឱ្យ​សហគមន៍​មូលដ្ឋាន សកម្មជនព្រៃឈើ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ចូល​ល្បាត​ព្រៃ ក្នុងការ​រៀប​ចំប្រមូលព័ត៌មាន និង​ភស្តុតាង​ពី​បទ​ល្មើស​ព្រៃឈើ រួម​ទាំង​កម្មវិធី​បំបួស​ដើម​ឈើ​ជាដើមតាំងពីខែកុម្ភៈឆ្នាំ២០២០។

អត្ថបទនៅទីនេះ https://syr.us/7fz