ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមានករណីវិជ្ជមានកូវីដ ១៩ថ្មី មានចំនួន ៣៧នាក់ និងមានករណីជាសះស្បើយចំនួន ១៩នាក់ នេះបើគិតត្រឹមម៉ោង ០៧:០០នាទីព្រឹក នៃថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

តាមរយៈសេចក្ដីប្រកាសដែលបានចេញផ្សព្វនៅលើគេហទំព័រផ្លូវការរបស់ក្រសួងសុខាភិបាល ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី ចំនួន ៣៧នាក់នេះ សុទ្ធតែជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ដែលក្នុងនោះមាន ជនជាតិចិន ៤នាក់ និងជនជាតិខ្មែរ ៣៣នាក់។

គួរឲ្យដឹងដែរថា អ្នកជំងឺជនជាតិចិន ៣នាក់ ត្រូវបានសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អ្នកជំងឺជនជាតិចិន ១នាក់ និងខ្មែរ ១២នាក់ ត្រូវដាក់សម្រាកព្យាលនៅសណ្ឋាគារក្រេតខុក រាជធានីភ្នំពេញ អ្នកជំងឺជនជាតិខ្មែរ ១នាក់ ទៀត ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈខេត្តកណ្ដាល។ ដោយឡែក
អ្នកជំងឺចំនួន ២០នាក់ផ្សេងទៀត ក្រសួងនឹងជូនដំណឹងនៅពេលទទួលបានកន្លែងសម្រាកព្យាបាល។

គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៩​ ខែមីនា កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ ១៩ សរុបចំនួន ១៥៧៨នាក់
អ្នកជាសះស្បើយចំនួន ៩១៧នាក់ និងអ្នកស្លាប់ ១នាក់៕