ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថាមាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១០៥នាក់ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅថ្ងៃទី៣០ ខែមីនានេះបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះដែលគឺជាអ្នកធ្វើដំណើរចូលមកកម្ពុជា ជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់ និង ១០៤នាក់ផ្សេងទៀត ជាអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មានក៏បានបន្ថែមថា អ្នកជំងឺ ៣៤នាក់ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ២០នាក់នៅមន្ទីរពេទ្យស្វាយជ្រំខេត្តស្វាយរៀង ១នាក់នៅមន្ទីរពេទ្យខេត្តព្រៃវែង ២នាក់នៅមន្ទីរពេទ្យកំពង់ចាម ១នាក់នៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ៤៤នាក់នៅមន្ទីរពេទ្យហ្លួងម៉ែ ១នាក់នៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និង ១នាក់នៅសណ្ឋាគារក្រេតឌុក។
ចំណែកអ្នកធ្វើដំណើរចូលមកកម្ពុជា ជនជាតិឥណ្ឌូនេស៊ីចំនួន១នាក់ដែលមានវីរុសកូវីដ-១៩ បានមកដល់កម្ពុជានៅថ្ងៃទី១៦ ខែមីនា ហើយត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យមន្ទីរពេទ្យហ្លួងម៉ែ។
គិតត្រឹមថ្ងៃទី៣០ ខែ មីនា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២៣៧៧នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៧៦នាក់ អ្នកកំពុងសម្រាកព្យាបាល ១១៨៦ និងអ្នកស្លាប់១១នាក់៕