ក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ១៥នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅថ្ងៃទី៣១ ខែមីនានេះ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ សុទ្ធតែជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលក្នុងនោះមានជនជាតិចិន ១១នាក់ និង ខ្មែរ ៥២នាក់។
គួរឱ្យដឹងដែរថា អ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ៦៣នាក់នោះ នឹងត្រូវសម្រាកព្យាបាល ៤នាក់នៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ១នាក់នៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ១នាក់ នៅមន្ទីពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង ៣៤នាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៣នាក់ នៅសណ្ឋាគារក្រេតឌុក ១នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ ២នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង ១៥នាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ។
ចំណែកអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ២នាក់ទៀត ក្រសួងនឹងជូនដំណឹងនៅពេលក្រោយទាក់ទងនឹង កន្លែងសម្រាកព្យាបាល។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣១ ខែមីនា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២៤៤០នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៩១នាក់ អ្នកកំពុងសម្រាប់ព្យាបាលសរុបចំនួន ១២៣៤ និងអ្នកស្លាប់ ១១នាក់៕