ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា​មានអ្នកស្លាប់​ ៣នាក់បន្ថែមទៀត​ ដោយសារកូវីដ ១៩ ហើយករណីវិជ្ជមានថ្មីមានចំនួន​ ៣៧នាក់​ អ្នកជាសះស្បើយចំនួន​ ៤៩នាក់​​ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

ករណីស្លាប់ដោយឆ្លងវីរុសកូវីដ១៩ មានស្ត្រីអាយុ ៥៦ឆ្នាំ ចំនួន ២នាក់ ស្ត្រីអាយុ ២៨ឆ្នាំ ១នាក់។ នេះបើយោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល។ 

ក្នុងសេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ចេញ​នៅ​ថ្ងៃ​ទី​១ ខែមេសា អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះដែលគឺជាអ្នកធ្វើដំណើរចូល​មក​កម្ពុជា ជនជាតិឥណ្ឌូនេស៊ីចំនួន ២នាក់ និង ៣៥នាក់​ផ្សេងទៀត ជាអ្នកដែលពាក់ពាន់នឹងព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ។

គួរបន្ថែមទៀតថាអ្នកជំងឺដែល​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះ នឹងត្រូវបានសម្រាកព្យាបាល ២នាក់នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ២នាក់ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល ៥នាក់នៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ៩នាក់នៅសណ្ឋាគារក្រេតឌុក និង  ១៧នាក់ទៀត ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល។ 

ចំណែក​ ជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់ដែលមានវីរុសកូវីដ ១៩ មកដល់កម្ពុជានៅថ្ងៃទី១៨​ ខែមីនា ត្រូវបានដាក់ឲ្យព្យាបាលនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងជនជាតិឥណ្ឌូនេស៊ីម្នាក់ទៀត ដែលមកដល់កម្ពុជានៅថ្ងៃទី ៣០​ ខែមីនា ត្រូវបានដាក់ឲ្យព្យាបាលនៅសណ្ឋាគារក្រេតឌុក។

គិតត្រឹមថ្ងៃទី ៣០ ខែ មីនា​ កម្ពុជា​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ សរុបចំនួន​ ២៤៧៧នាក់ អ្នកជាសះស្បើយសរុបចំនួន ១២៤០​នាក់ អ្នកកំពុងសម្រាកព្យាបាល ១២១៩ និងអ្នកស្លាប់​ចំនួន១​៤នាក់៕