ការយាយីផ្លូវភេទគឺជាការបៀតបៀនមួយប្រភេទដែលពាក់ព័ន្ធនឹងការប្រើសកម្មភាពជាក់ស្តែង ឬការសន្យាផ្តល់អ្វីមួយ ជាថ្នូរនឹងប្រយោជន៍ខាងផ្លូវភេទ។
ការយាយីផ្លូវភេទរួមមានសកម្មភាពជាការបំពានផ្ទាល់មាត់រហូតដល់ ការរំលោភបំពានផ្លូវភេទ។ ការយាយីអាចកើតមាននៅក្នុងស្ថានភាពសង្គមផ្សេងៗគ្នាជាច្រើនដូចជា នៅកន្លែងធ្វើការ ឬបរិយាកាសសិក្សា ដូចជាសាលារៀន ឬសាកលវិទ្យាល័យ។ ការយាយីផ្លូវភេទអាចកើតឡើងក្នុងកាលៈទេសៈផ្សេងៗគ្នា។
អ្នកយាយីអាចកំណត់ជាអត្តសញ្ញាណណាមួយ ឬភេទណាមួយ នៃទំនាក់ទំនងជាមួយជនរងគ្រោះ រួមមានអ្នកគ្រប់គ្រងផ្ទាល់ អ្នកមើលការខុសត្រូវដោយប្រយោល អ្នករួមការងារ គ្រូ មិត្ត មិត្តរួមការងារ ឬជាពិសេសកុមារងាយរងគ្រោះ។
នៅក្នុងបរិបទច្បាប់ ការយាយីផ្លូវភេទ គឺខុសច្បាប់។ ច្បាប់ជុំវិញការយាយីផ្លូវភេទជាទូទៅមិនហាមឃាត់ ការលេងសើច ការនិយាយដោយត្រង់ ឬសកម្មភាពដោយស្រយាលតូចតាចនោះទេ ដោយសារគេចាក់ទុកថា ពួកគេមិនគោរព «ក្រមសីលធម៌ពលរដ្ឋទូទៅ» តែប៉ុណ្ណោះ។
តែការយាយីផ្លូវភេទមិនចាំបាច់ផ្តោតជាពិសេសទៅលើអាកប្បកិរិយាផ្លូវភេទ ឬសំដៅទៅលើមនុស្សជាក់លាក់ណាមួយឡើយ។ គឺសំដៅទៅឡើយកាយវិការ ការលែបខាយ ការប៉ះពាល់ ការឆាតដើម្បីបបួល ឬការនិយាយដោយពាក្យអាសអាភាស អាកប្បកិរិយាមិនគប្បីដើម្បីបង្កើតចំណង់ដែលបុគ្គលម្នាក់ទៀតដោយការមិនពេញចិត្តជាដើម នេះហើយគឺជាការយាយីផ្លូវភេទ។ ហើយការយាយីផ្លូវភេទ ឬបៀតបៀនផ្លូវភេទ គឺជាបញ្ហាមិនគួរអត់ឱននោះទេ៕