ក្រសួងសុខាភិបាលបានប្រកាសថា មានបានរកឃើញករណីថ្មីចំនួន ៩១នាក់ និងមានអ្នកជាសះស្បើយចំនួន ២៩នាក់ គិតថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញក្នុងថ្ងៃទី០៧ ខែមេសា គិតត្រឹមម៉ោង៧:០០នាទី
បានប្រកាសថាករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មីសរុបចំនួន ៩០នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ០១នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី ចូលមកស្រុកខ្មែរតាមច្រកព្រំដែនថៃ។
គួរបន្ថែមទៀតថាអ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩ថ្មីនេះ នឹងត្រូវបានសម្រាកព្យាបាល ៤នាក់នៅមន្ទីរពេទ្យខេត្តតាកែវ ៣នាក់ទៀតដាក់នៅមន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង ១នាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ
១នាក់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ១នាក់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ១នាក់នៅមន្ទីរពេទ្យខេត្តប៉ៃលិន
១នាក់នៅមន្ទីរពេទ្យខេត្តព្រៃវែង ១នាក់ទៀតនៅមណ្ឌលសុខភាពចាក់អង្រែ និង៤០នាក់នៅ សណ្ឋាគារក្រេតឌុក និង ៣៧នាក់ ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល។
ចំណែកជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់ដែលមានវីរុសកូវីដ ១៩ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមេសា
លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលខាងលើនេះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្ននេះត្រូវបានដាក់ឲ្យព្យាបាលនៅសណ្ឋាគារក្រេតឌុក។
គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២៩១៥នាក់
អ្នកជាសះស្បើយសរុបចំនួន ១៨២៤នាក់ អ្នកកំពុងសម្រាកព្យាបាល ១០៦៤នាក់ និងអ្នកស្លាប់ចំនួន ២២នាក់៕