ក្រសួងសុខាភិបាលបានប្រកាសថាមានគិតថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានករណីមានវេជ្ជមានវីរុសកូវីដ-១៩
ថ្មីចំនួន ៦១៨នាក់ មានអ្នកជាសះស្បើយចំនួន ៦០នាក់ និងប្រមាណជាង ៤០០នាក់មិនទាន់កំណត់កន្លែងសម្រាកព្យាបាលបាន។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញក្នុងថ្ងៃទី១៨ ខែមេសា គិតត្រឹមម៉ោង៧:០០នាទី
បានប្រកាសថាករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មីសរុបចំនួន ៦១៨នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
អ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩ថ្មីនេះ មាន ១នាក់បាត់បង់ជីវីត និង ១២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទឺពេទ្យ ចំណែក៤៩២នាក់ ទៀតក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល តាមក្រោយ។
គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៦៣៨៩នាក់
អ្នកជាសះស្បើយសរុបចំនួន ២៤៧៦នាក់ អ្នកកំពុងសម្រាកព្យាបាល ៣៨៦៥នាក់ និងអ្នកស្លាប់ចំនួន ៤៣នាក់៕