ចាប់តាំងពីដើមឆ្នាំ២០២០មក ពិភពលោកបានជួបវិបត្តិស្ទើគ្រប់វិស័យ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ស្រដៀងគ្នានេះដែរងាកមកប្រទេសកម្ពុជាវិញ ដែលធ្លាប់ដែលធ្លាប់មានកំណើនសេដ្ឋកិច្ចប្រមាណជា៧ភាគរយក្នុងមួយឆ្នាំ បានធ្លាក់មកនៅដក៣,១ភាគរយក្នុងឆ្នាំ២០២០។ លើសពីនេះទៀត រដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងមូលនៅម៉ោង ០០ ចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១។
ក្នុងវិបត្តិនោះ បានផបង្កលប៉ះពាល់លើស្ត្រីអំឡុងពេលពេលធ្វើចត្តាឡីស័ក និងនៅតំបន់បិទខ្ទប់។ អង្គការចំនួន៤១រួមមាន រ៉ាក់ (RHAC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការក្លាហាន (Klahaan) ជាដើម បានចេញសេចក្ដីថ្លែងអំពាវនាវរួមមួយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ដីពីការបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការរំលោភបំពានផ្លូវភេទ ហិង្សាលើស្រ្តី កុមារ និងស្រលាញ់ភេទដូចគ្នា នៅតំបន់បិទខ្ទប់ និងអំឡុងពេលធ្វើចត្តាឡីស័ក។
សង្គមស៊ីវិលហៅស្ថានភាពនេះថា ជាប្រតិកម្មនៃការធ្វើចត្តាឡីស័ក ដែលអាចនឹងបង្កឲ្យមានករណីហិង្សាប្រឆាំងនឹងយេនឌ័រ និងការរំលោភបំពានផ្លូវភេទជាដើម។ ទន្ទឹមនឹងនេះ បណ្ដាញអង្គការក្រៅរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា កត្តាមួយចំនួនដែលនាំឲ្យមានការកើនឡើងនូវអំពើហិង្សា និងការបៀតបៀនផ្លូវភេទ គឺភាពមិននឹងនរនៃសេដ្ឋកិច្ចគ្រួសារ និងរបៀបនៃការរស់នៅបែបថ្មី។ ការអះអាងនេះ អង្គការសង្គមស៊ីវិលធ្វើឡើង ដោយផ្អែកតាមបទនៃប្រទេសជាច្រើន ដែលកំពុងរងការរាលដាលកូវីដ១៩ធ្ងន់ធ្ងរ។
កត្តាជំរុញបន្ថែមធ្វើឱ្យមានការកើតឡើងនូវអំពើហិង្សា និងការបៀតបៀនផ្លូវភេទ បញ្ហាសេដ្ឋកិច្ចជាដើម។ ក្នុងសេចក្ដីអំពាវនាវនេះបានហៅស្ថានភាពនេះថា «នៅក្នុងស្ថានភាពបែបនេះ គេហៅថាជាស្ថានភាពប្រតិកម្មនៃការធ្វើចត្តាឡីស័ក ដែលនៅក្នុងនោះអាចរាប់បញ្ចូលទាំងករណីនៃការកើតឡើងនៃអំពើហិង្សាប្រឆាំងនឹងយេនឌ័រ និងការរំលោភបំពានផ្លូវភេទជាដើម»។
យុវតីម្នាក់ដែលបានដែលបានឆ្លងកាត់បទពិសោធន៍នៃការរស់នៅតំបន់បិទខ្ទប់ក្នុងខេត្តព្រះសីហនុ និងធ្លាប់ជាជនរងគ្រោះម្នាក់ដែរនោះ បានប្រាប់ Newsroom Cambodia ពីហេតុការណ៍ដល់ដែលកើតឡើងអំឡុងពេលបិតខ្ទប់ ដោយសុំមិនបញ្ចេញឈ្មោះថា នៅអំឡុងចុងខែកុម្ភៈ ឆ្នាំ២០២១ ជំងឺកូវីដចាប់ផ្ដើមផ្ទុះខ្លាំង ពេលនោះដថ្នាក់លើរបស់កញ្ញាបានស្នើសុំឱ្យកញ្ញាទៅបន្តធ្វើការនៅខេត្តព្រះសីហនុរយៈពេលមួយសប្តាហ៍ ដោយសន្យាថានឹងផ្ដល់ប្រាក់លើកទឹកចិត្ត។
កញ្ញាថា៖ «អ្នកដែលទៅមានចំនួន៥នាក់ មានខ្ញុំ មេ ដៃគូរមេដែលជាជនជាតិចិន និងអ្នកហាត់ការពីរនាក់ទៀត»។
កញ្ញាបន្ថែមថា កញ្ញាចាប់ផ្ដើមមានបញ្ហាផ្លូវចិត្តពីព្រោះតែអស់រយៈពេលមួយអាទិត្យហើយ ថ្នាក់លើរបស់កញ្ញាបានសុំឱ្យកញ្ញានៅបន្តទៀតដោយលើកហេតុផលថា មិនអាចទៅបានទេក៏ព្រោះតែគេបានបិទផ្លូវទៅរាជធានីភ្នំពេញហើយ ព្រមទាំងពន្យារពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ រហូតជាងមួយខែទើបកញ្ញា និងក្រុមការងារពីរនាក់ទៀតសម្រេចរកផ្លូវមកភ្នំពេញដោយខ្លួនឯង។
កញ្ញាបានបន្ដថា៖ «ការរស់នៅជាងមួយខែហ្នឹងជួបបញ្ហាធំៗចំនួនបីដូចជា បញ្ហាការងារ សិទ្ធិសេរីភាព និងបញ្ហាផ្លូវចិត្តជាដើម»។
កញ្ញាថា ការងាររបស់កញ្ញាទទួលបានប្រាក់ខែតិចខ្លាំង កញ្ញាមិនទទួលបានសេរីភាពគ្រប់គ្រាន់ដូច បញ្ហាផ្លូវចិត្ត ការញាំមិនគ្រប់គ្រាន់ជាដើម។
បើតាមម្ចាស់អាខោនហ្វេសបុក( A Dose of Cath) បានធ្វើជាវីដេអូអប់រំស្ដីអំពីការប្រើអំពើហិង្សាលើស្ដី្របានឡើកឡើងថា មានករណីជាច្រើនដែលកំពុងកើតឡើងអំឡុងពេលបិទខ្ទប់នេះ មានដូចជា ការប្រើប្រាស់ហិង្សា ការព្រួយបារម្មណ៍ពីលុយកាក់ ឬការហាមឃាត់ការដើរហើរជាដើម ។
កញ្ញាបានលើកឡើងក្នុងវីដេអូនោះថា៖ «ស្ដី្រអាចនៅជាប់ជាមួយដៃគូររបស់គាត់ដែលអាចប្រើប្រាស់ហិង្សានោះ ហើយគាត់នឹងមិនអាចទៅណាបាន ហើយហិង្សានោះមិនសំដៅលើការវាយទាំងស្រុងទេ វាអាចជាសកម្មភាពតូចៗ មួយចំនួន ការប្រាប់ព័ត៌មានដែលមិនពិត មានការព្យាយាមបំភ័យ គំរាមកំហែងជាដើម»។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ អង្គការនារីដើម្បីសន្តិភាពបានរៀបចំលេខទូរស័ព្ទអង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងក្រសួងកិច្ចការនារីផងដែរសម្រាប់ជនរងគ្រោះជាស្រ្តីអាចទំនាក់ទំនងសុំជំនួយផ្នែកច្បាប់ សម្រាប់ប្រឹក្សាផ្លូវចិត្ត និងជំរកសុវត្ថិភាពជាដើម។ ដើម្បីងាយស្រួលទំនាក់បន្ថែម Newsroom Cambodia បានដាក់លេខទូស័ព្ទទាំងនេះមានបង្ហាញជារូបភាពនៅខាងលើផងដែរ៕