ក្រសួងឧតុនិយមនៅថ្ងៃអង្គារនេះ បានចេញជូនដំណឹងអំពីស្ថានភាពអាកាសធាតុដែលកម្ពុជានឹងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនារតីខ្លាំងចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមិថុនា និងឥទ្ធិពលនៃកូនព្យុះកូហ្គូម៉ា លើកទី៤ (TS KOGUMA 2014) ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមិថុនា ដើម្បីឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ចេញនៅព្រឹកថ្ងៃទី៨ ខែមិថុនានេះបានបញ្ជាក់ថា នៅតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្រ្តាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យនិងភាគខាងត្បូង។ នៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្រ្តាក់ខ្លាំង រាយប៉ាយនៅភាគឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។ ចំណែកនៅតំបន់មាត់សមុទ្រមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនិងខ្យល់កន្រ្តាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ។
ក្រសួងធនធានទឹកក៏បាអំពាវនាវឲ្យពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ ប្រុងប្រយ័ត្ន កុំមានការធ្វេសប្រហែសចំពោះបាតុភូតព្យុះភ្លៀងដែលមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗដែលនឹងអាចកើតមានក្នុងពេលខាងមុខនេះ៕