អ្នកវិភាគនយោបាយ លោកមាស នីបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន Newsroom Cambodia នាពេលថ្មីៗនេះអំពីដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទំនាក់ទំនងកម្ពុជា-ចិន ស្ថានភាពសិទ្ធិមនុស្ស និងការបោះឆ្នោតនាពេលខាងមុខ។

Q: តើលោកមើលឃើញយ៉ាងដែរចំពោះព្រឹត្តិការណ៍ថ្មីនៃដំណើរទស្សនៈកិច្ចរបស់លោកស្រី វីនឌី ស៊ើមែន (Wendy Sherman) អនុរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិកនៅកម្ពុជានាពេលនេះ?

A: ការធ្វើទស្សនកិច្ចរបស់ឧបការីអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាមេរិកនេះ ទីមួយ បើយើងមើលទៅទិដ្ឋភាពរបស់រដ្ឋាភិបាលថ្មីមួយដែលកើតឡើងគេត្រូវការឲ្យមានដំណើរទស្សនកិច្ចទៅតាមប្រទេសនានា ដែលអាចជាមហាមិត្តសំខាន់ៗ ដែលមានរឿងត្រូវជជែកគ្នាសំខាន់ៗក្នុងពិភពលោក។

ប្រសិនបើយើងមើលពីអ្នកដឹកនាំនៅក្នុងតំបន់អាស៊ី ឬក៏អាស៊ានដូចគ្នាដែរ នៅពេលដែលមានមេដឹកនាំណាមួយឡើងថ្មីទើបជាប់ឆ្នោត ក៏គេត្រូវបញ្ជូនរដ្ឋមន្ត្រីការបរទេស ឬមន្ត្រីគណៈប្រតិភូក្រសួងការបរទេស ដើម្បីទៅជួបបង្ហាញខ្លួនជាមួយនឹងប្រទេសដទៃដើម្បីឲ្យគេស្គាល់សម្រាប់ទំនាក់ទំនងការទូត បាទនេះជារឿងទីមួយសំខាន់។

ក៏ប៉ុន្តែហេតុអ្វីក៏នៅក្នុងនឹង បានជាគេជ្រើសរើសកម្ពុជាក្នុងចំណោមប្រទេសទាំង៥ ដែលលោកស្រីបានមកធ្វើទស្សនកិច្ច? ហើយនេះជាសំនួរសំខាន់ដែលសាធារណជនគេផ្តោតការយកចិត្តទុកដាក់ ថាតើហេតុអ្វីបានជារើសយកប្រទេសខ្មែរ? ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងការចោទប្រកាន់គ្នាទៅវិញទៅមករវាងមហាអំណាចចិន និងសហរដ្ឋអាមេរិកទៅលើបញ្ហាភូមិសាស្រ្តនយោបាយដោយរួមទាំងមានការចោទថាកម្ពុជាបានផ្តល់ទីតាំងវត្តមានកងយោធាចិននៅក្នុងប្រទេសដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែបដិសេដថាវាជារឿងមិនពិត។

យើងឃើញថានៅក្នុងឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវជាការការរើសអើង ឬក៏មានទំនាក់ទំនងជាអរិយភាពជាមួយគ្នា បានន័យថាមិនល្អជាមួយគ្នាជាច្រើនចំណុចដែលនៅក្នុងហ្នឹង គឺសំខាន់បំផុតរដ្ឋាភិបាលកម្ពុជាបានចោទសហរដ្ឋអាមេរិកថា នៅពីក្រោយការធ្វើបដិវត្តន៍ពណ៌ ដែលឈានរហូតដល់ការរំលាយគណបក្សសង្គ្រោះជាតិ ហើយការចោទប្រកាន់នេះក៏នៅតែមានការរុញទៅរុញមក មកដល់ពេលនេះដែរ។

យើងឃើញថានៅក្នុងឆ្នាំកន្លងមកហើយ រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវជំហរលម្អៀងហ្នឹងខ្លាំងមែនទែនទៅជាមួយនិងប្រទេសចិនដែលរហូតដល់ជាមហាមិត្តដែកថែប ហើយរហូតទៅដល់មានការសន្យាក្នុងការជួយគ្នាទៅវិញទៅមក មានការផ្លាស់ប្តូរនៅទស្សនៈកិច្ចកងទ័ពគ្នាទៅវិញទៅមក។

ត្រង់ចំណុចទាំងនេះហើយ ដែលជាចំណុចក្ដៅដែលធ្វើឲ្យកម្ពុជា ចង់មិនចង់បានត្រូវគេមើលឃើញថាកំពុងត្រូវបានមហាអំណាចទាំងពីរហ្នឹងយកធ្វើជាតំបន់ភូមិសាស្ត្រនយោបាយដែល ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកស្រី អនុរដ្ឋមន្ត្រីក្រសួងការបរទេស មកកម្ពុជា។

Q: តើរដ្ឋាភិបាលកម្ពុជា គួរឆ្លើយតបបែបណា ដើម្បីស្រោចស្រង់ទំនាក់ទំនងការបរទេសជាមួយអាមរិក ខណៈកម្ពុជាបានចោទត្រង់ៗថា អាមេរិកអ្នកនៅពីក្រោយនៃការចង់ធ្វើការផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន ពីសំណាក់ក្រុមបក្សប្រឆាំង?

A: បាទ! រឿងសំខាន់គឺជំហររបស់រដ្ឋាភិបាលកម្ពុជាខ្លួនឯងទេ ដែលត្រូវគិតថាតើយើងត្រូវឈរត្រង់ជំហរ ត្រង់ណាមួយដើម្បីផលប្រយោជន៍ជាតិរបស់ខ្លួន ហើយនិង ធ្វើម៉េចដើម្បីឲ្យ ការដឹកនាំប្រទេសនេះ វា ស្ថិតនៅតែឋិតនៅក្រោមជើងថាក្រោមរចនាសម្ព័ន្ធមួយដែលអនុវត្តទៅតាមអ្វីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះប្រទេសកម្ពុជាដែលផ្អែក ទៅលើរដ្ឋធម្មនុញ្ញហ្នឹងគឺប្រទេសកម្ពុជាត្រូវជាប្រទេសអព្យាក្រិត្ស ដូច្នេះការសាងនូវទំនាក់ទំនងរវាងប្រទេសដែលជាមហាអំណាចនៅក្នុងប្លុកខាងឆ្វេង ឬខាងស្ដាំឬក៏សេរី និង កុម្មុយនិស្ត ហ្នឹងវានៅតែជាកត្តាសំខាន់មួយនៃនយោបាយការបរទេសរបស់កម្ពុជា។

ប្រសិនបើកម្ពុជាធ្វើ ឲ្យបាត់នូវទំនាក់ទំនងឬក៏ធ្វើឲ្យមានការរើសអើងពីជ្រុងខាងណាមួយនៃទំនាក់ទំនងរបស់មហា អំណាចហ្នឹងគឺបានន័យថាកម្ពុជាទីមួយកម្ពុជាក្បត់និងរដ្ឋធម្មនុញ្ញខ្លួនឯង ហើយទីពីរទៀតក៏វានឹងអាចធ្វើឲ្យបញ្ហាភូមិសាស្ត្រនយោបាយនឹងរុញស្ថានការណ៍នយោបាយរបស់កម្ពុជាឲ្យរុញទៅក្នុងជ្រោះកាន់តែជ្រៅ ក្នុងភាពគ្រោះថ្នាក់នឹងកាន់តែខ្ពស់ឡើងៗ។

ក្នុងនាមយើងជាប្រទេសតូចតាចមួយនេះគឺការសាងនូវទំនាក់ទំនងជាមួយនឹងប្រទេសជាមហាអំណាចទាំងអស់ឲ្យបានបានស្នើរភាពគ្នា វាជារឿងសំខាន់ ហើយក៏មិនត្រូវពឹងផ្អែកទៅលើគេច្រើនពេកដែរ ដោយពឹងផ្អែកទៅលើមួយ ហើយអោបមួយ ចោលមួយ រួចទៅធាក់មួយចោល នោះគឺគេគ្រាន់តែរុញប្រទេសយើងឲ្យឋិតនៅក្នុងស្ថានភាពមួយងាយរងគ្រោះ ដោយសារតែប្រទេសមហាអំណាចនីមួយៗ ហ្នឹងគឺនៅពេលណាដែលគេត្រូវការប្រើប្រទេសណាមួយធ្វើជាផលប្រយោជន៍របស់គេនោះគឺគេនឹងមិនខ្លាចនឹងធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់គេ ដើម្បីឲ្យបានផលប្រយោជន៏ទៅដល់ប្រទេសមហាអំណាចនោះឡើយ។

Q: តើដើម្បីបង្ហាញពីភាពឯករាជ្យ អព្យាក្រឹត្ស និងអធិបតេយ្យភាពរបស់ខ្លួន អ្នកនយោបាយខ្មែរ គួរនាំគ្នាបន្តបង្កើនជម្លោះផ្ទៃក្នុងជាតិ ឬក៏គួរងាកមករកដំណោះស្រាយរួមដើម្បីប្រយោជន៍ទាំងមូល?

A: នៅក្នុងស្ថានភាពមួយ កាលណាប្រទេសនេះបាត់បង់ឯករាជ្យភាព ឬអព្យាក្រឹត គឺមួយផ្នែក គឺដោយសារតែជម្លោះផ្ទៃក្នុងរបស់ប្រទេសនិងខ្លួនឯង​ ហើយយើងឃើញថានៅក្នុងប្រវត្តិសាស្ត្រ តាំងពី ក្រោយសម័យអង្គរមកប្រទេសកម្ពុជាយើងនេះ គឺជនរងគ្រោះដោយជំងឺម្យ៉ាងគឺជំងឺលែងទុកចិត្តគ្នាឯង ហើយដើរពឹងគេអោយជួយ។នេះជាឧទាហណ៏មួយ ដែលយើងឃើញថា ចាប់តាំងពី ក្រោយសម័យអង្គរមក ក៏យើងឃើញថាកម្ពុជាបានស្ថិតនៅក្នុងគ្រោះមួយគឺគ្រោះនៃជម្លោះផ្ទៃក្នុងរបស់ខ្លួនឯង ហើយរហូតយើងឃើញថាមកដល់សព្វថ្ងៃនេះគឺខ្មែរយើងបានចំណាយពេលតិចតួចណាស់នៅក្នុង ការនាំចូលមកនូវវប្បធម៏ នៃការជជែកគ្នាក្នុងចំណោមខ្មែរគ្នាឯងក៏ប៉ុន្តែចំណាយពេលភាគច្រើន ដើរពឹងគេ ពឹងគេអោយជួយចេះ ជួយចុះក៏ដើម្បីអ្វី គឺដើម្បី តែមកសម្រាប់ធ្វើការយកប្រៀប ជាមួយនឹងខ្មែរគ្នាឯងតែប៉ុណ្ណឹងទេបាទ។

ហើយរឿងនេះ សព្វថ្ងៃនេះបញ្ហាវិបត្តិនយោបាយក្នុងស្រុក នេះវាមិនមែនជារឿងថ្មីសម្រាប់ពលរដ្ឋខ្មែរទេបើយើងមើលក្នុងប្រវត្តិសាស្ត្រចាប់តាំងពីក្រោយសម័យអង្គរ ក៏ឃើញថាយើងបានជាប់គាំងជាមួយនិងការប្រើពេលវេលាច្រើនដើម្បីពឹងបរទេសឲ្យជួយខ្លួនឯង ឲ្យជាជាងការរកពេលវេលាដើម្បីឲ្យខ្មែរ និងខ្មែរមានឱកាសអង្គុយជជែកគ្នាបាន។

Q: តើលោកបណ្ឌិត វាយតម្លៃយ៉ាងណាដែរ ចំពោះការបោះឆ្នោតឃុំសង្កាត់នៅពាក់កណ្តាលឆ្នាំ២០២២នេះ?

A: ខ្ញុំមើលឃើញមានច្រកពីរ ច្រកមួយទីមួយ យើងឃើញហើយថា គ.ជ.ប គណៈកម្មការជាតិសម្រាប់ការបោះឆ្នោតវានៅតែជាយន្តការមួយដែលមានសារៈ សំខាន់ ធ្វើឲ្យការបោះឆ្នោតមួយដែលប្រព្រឹត្តទៅ បានដោយសេរីនិងយុត្តិធម៌បាន អ្វីដែលយើងពលរដ្ឋខ្មែរមើលឃើញសព្វថ្ងៃនេះគឺយើងមិនទាន់បានផ្តល់ នូវការទុកចិត្តជាដុំកំភួនទៅឲ្យគណៈកម្មការជាតិសម្រាប់ការបោះឆ្នោតនាពេលបច្ចុប្បន្ននេះទេ ដោយសារតែយើងនៅយល់ឃើញថាគណៈកម្មការជាតិសម្រាប់ការបោះឆ្នោតនេះវានៅតែជាយន្តការមួយដែលបង្កើតឡើងដោយក្រុមគ្រប់គ្រងដោយគណបក្សកាន់អំណាច។

ប្រសិនបើមានការផ្លាស់ប្តូរ ណាមួយដើម្បីពិនិត្យមើលឡើងវិញពីសមាសភាពនៃគណៈកម្មការសមាជិកនៃយន្តការគណៈ កម្មការបោះឆ្នោតនោះអាហ្នឹងយើងអាចគិតថាយើងអាចរកមើលឃើញថាការបោះឆ្នោតនេះនិងមានការផ្លាស់ប្តូរមុខមាត់ បើមិនអ៊ីចឹងទេ គឺខ្ញុំមិនឃើញមិនមានការផ្លាស់ប្តូរជាដុំកំភួនអ្វីឡើយ នេះជាច្រកទីមូយដែលខ្ញុំមើលឃើញ។

ច្រកទីពីរ មកដល់ពេលនេះ ខ្ញុំមិនទាន់មើលឃើញថា តើខ្ញុំនឹងអាចមានការប្រកួតប្រជែងខ្ពស់ណាមួយនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅក្នុងពេលឆ្នាំ២០២២នេះទេ ប្រសិនបើមិនមានវត្តមានគណបក្ស ប្រឆាំងណាមួយដែលមានឥទ្ធិពល។ មកដល់ពេលនេះហាក់ដូចជាមិនទាន់ ឃើញមានក្រុមណាមួយដែលបង្ហាញកំលាំងឈានមុខ នៅក្នុងការឆ្ពោះទៅដណ្តើមយកជ័យជំនះនៅឡើយនោះទេ។

Q: តើលោកយល់ឃើញយ៉ាងណាសំរាប់បោះឆ្នោតជាតិ ២០២២-២០២៣ខាងមុខ  ចំពោះអវត្តមានរបស់ គណបក្សសង្គ្រោះជាតិ?

A: ឃើញថាមកដល់ពេលនេះ ក្រៅតែពី គណបក្សកាន់អំណាចនេះ គឺយើងមិនទាន់ឃើញមានគណបក្សណាមួយដែលអាចឈានមុខឬក៏មានឥទ្ធិពលខ្លាំងក្លាដូចអតីតគណបក្សសង្គ្រោះជាតិមុនពេលការរំលាយនៅឡើយទេ។ដូច្នេះសម្រាប់ការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០២២នេះ ប្រសិនបើមិនមានគណបក្សនយោបាយធំណាមួយមិនអាចចូលមកប្រកួតបានពេលនោះទេ ខ្ញុំយល់ឃើញថាជោគជ័យភ្លូកទឹកភ្លូកដីនឹងនៅតែបានទៅលើគណបក្សកាន់អំណាចដដែល ហើយបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាក៏វានៅតែជាល្បែងមួយដែលស្ថិតក្នុងភាពមិនច្បាស់លាស់ យើងដឹងហើយថាប្រសិនបើរដ្ឋាភិបាលកម្ពុជានេះ នៅតែបន្តក៏បំពេញតួនាទីជារដ្ឋាភិបាលឯកបក្សតទៅទៀតនោះ យើងមិនរំពឹងថាទិដ្ឋភាពនៃប្រជាធិបតេយ្យពិតប្រាកដមិនអាចកើតមានឡើងទេបាទ។

Q: តើលោកបណ្ឌិតមានសង្ឃឹមខ្លះទេ នៅនាទីចុងក្រោយ  ថាតើអាចកើតមាន គណបក្សសង្គ្រោះជាតិថ្មីដែររឺទេ?

A: បើយើងមើលពីទិដ្ឋភាពទូទៅអំពីវិបត្តិនយោបាយដែលកើតឡើងដែលក្លាយទៅ​ជាទិដ្ឋភាពនៃការមានអរិយភាពជាមួយគ្នារវាងគណបក្សកាន់អំណាចនិងគណបក្សសង្គ្រោះជាតិនេះគឺយើងសម្រាប់ខ្ញុំ ខ្ញុំនៅតែមើលឃើញថាវាជាទិដ្ឋភាពនយោបាយទេ វាមិនមែនជាទិដ្ឋភាពច្បាប់ ទោះបីរដ្ឋាភិបាលប្រកាសថាជាទិដ្ឋភាពច្បាប់ក៏ដោយ។

សម្រាប់ខ្ញុំខ្លួនឯង គឺខ្ញុំនៅតែមើលឃើញថាវាជាបញ្ហានយោបាយគឺដោយសារតែកម្លាំងនៃការប្រកួតប្រជែងវាហាក់ដូចជាចូលមកដល់កន្លែងមួយប្រកៀកគ្នាពេក ចឹងយើងអាចជានយោបាយមួយគឺធាក់ដៃគូឲ្យដួលមួយទៅ ដើម្បីរត់ប្រណាំងអោយដល់ទី ដូច្នេះនៅក្នុងការមើលឃើញរបស់ខ្ញុំគឺទោះបីក្នុងរូបភាពណាក៏ដោយ ប្រសិនបើគណបក្សកាន់អំណាច គាត់អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិវិលមកវិញមកវិញនោះ ទាំងឈ្មោះទាំងអីទាំងអស់ហ្នឹងគឺគណបក្សកាន់អំណាច នឹងប្រឈមទៅនិងទិដ្ឋភាពបញ្ហាពីរធំៗ។

បើសិនជាឲ្យសង្គ្រោះជាតិវិលត្រឡប់មកវិញនោះគឺ វានឹងអាចធ្វើឲ្យមានបញ្ហាបង្ហាញយ៉ាងច្បាស់ថាជំហររបស់រដ្ឋាភិបាលប្រកាន់ថាការរំលាយគណបក្សសង្គ្រោះជាតិជាបញ្ហាផ្លូវច្បាប់នោះនឹងមិនអាចបន្តបង្ហាញនៃច្រកហ្នឹងបានទៀតទេបាទ ប្រសិនបើឲ្យសង្គ្រោះជាតិមកវិញនោះ។ ចឹងសរុបសេចក្ដីមកគឺទោះបីជាក្នុងតម្លៃណាក៏ដោយខ្ញុំមើលឃើញចំណុចណាមួយដែលគណបក្សកាន់អំណាចនឹងផ្តល់លទ្ធភាពឲ្យសង្គ្រោះជាតិវិលមកវិញទាំងរូបរាងទាំងឈ្មោះនោះទេ។

ក៏ប៉ុន្តែវានឹងអាចមាន ប្រសិនបើសង្គ្រោះជាតិគេគិតថាគេនឹងមានបំណងចង់វិលត្រឡប់មកយកសាកល្បងនូវប្រជាប្រិយភាពរបស់គេឡើងវិញហើយចាប់យកនូវអាសនៈឃុំសង្កាត់ដែលគេបានបាត់បង់ឡើងវិញដោយប្រើយុទ្ធសាស្ត្រណាមួយថាវាជាការបង្កើតបក្សថ្មីឬការចូលរួមជាមួយគណបក្សណាមួយនោះអាហ្នឹងវាអាច វាអាចនឹងកើតឡើងនៅក្នុងស្ថានភាពបែបហ្នឹងទេ ក៏ប៉ុន្តែការឲ្យមកចុះឈ្មោះសង្គ្រោះជាតិតែម្ដងខ្ញុំគិតថានឹងមិនអាចទៅរួចទេបាទ៕