តើ​​កម្ពុជា​នឹង​សម្រេច​បាន​ប្រព័ន្ធ​គ្រប់​គ្រង​សុខា​ភិបាល​បែប​ឌី​ជី​ថល​ដែរ​ឬ​ទេ​នៅ​ឆ្នាំ​២០៣០​?​ យោង​តាម​ លោក ប៊ិន សុជាតិ​ ទីប្រឹក្សា​ស្ថាបនិក​ និង​គ្រប់គ្រង​អាជីវកម្ម «ពេទ្យ​យើង​-​​​Peth​​​Yoeung»​​,​​ វេជ្ជបណ្ឌិត​​កត់​​ត្រា​ប្រ​វត្តិ​ព្យាបាល​​​អ្នក​ជំងឺ​លើ​​ក្រដាស​រក្សា​នៅ​មន្ទីរពេទ្យ ​ហើយជួនកាលឱ្យអ្នកជំងឺទុកខ្លួនឯង ឯក​សារ​ទាំង​នោះ​ងាយ​ខូច​ លំបាក់ទុកដាក់ ចំណាយ​លើ​ការ​ថែ​ទាំ​ ​ជាគុណវិប្បត្តិមួយ នៃការមិនប្រើប្រាស់ប្រព័ន្ធឌីជីថល។

នៅ​ក្នុង​សំណួរ​និងចម្លើយ​នេះ​, លោក ប៊ិន សុជាតិ​ បាននិយាយ​អំពី​​ថា​តើ​ប្រព័ន្ធ​គ្រប់​គ្រង​សុខា​ភិបាល​បែប​ឌី​ជី​ថល​ដំណើរ​ការ​ដូច​ម្តេចនៅ​ក្នុង​បទ​ពិសោធជាង​ ៤​ឆ្នាំ​នៃ​​អ្នក​ជំនាញ​ក្នុងការ​ថែទាំ​សុខភាព​និងបច្ចេកវិទ្យា​នេះ​ ហេតុ​អ្វី​ប្រព័ន្ធ​សុខាភិបាល​បែប​ឌីជីថលគឺ​ល្អ​​សម្រាប់​ការ​រីក​ចម្រើន​វិស័យ​សុខា​ភិបាល​នៅកម្ពុជា​។ 

Q: តើដូចម្តេចដែលហៅថាប្រព័ន្ធសុខាភិបាលឌីជីថល?

A: ប្រព័ន្ធ​សុខាភិបាល​ឌី​ជី​ថល​គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​យើង​អាច​ទំនាក់​ទំនង​គ្នា​បាន​​ស្រួល​​​ដោយប្រើប្រាស់ប្រព័ន្ធកម្មវិធីធ្វើជាវេទិកាក្នុងការភ្ជាប់រវាងអ្នកជំងឺនិងអ្នកព្យាបាល ដោយ​ប្រព័ន្ធរក្សាទិន្នន័យព្យាបាលប្រកប​ដោយសុវត្ថិភាព​​នៅលើអនឡាញ​។

Q:​ តើប្រព័ន្ធសុខាភិបាលឌីជីថលមានគុណសម្បតិ្តនិងគុណវិប្បត្តិអ្វីខ្លះ?

A: បើនិយាយពីគុណសម្បត្តិវាយើងធ្លាប់បានដឹងហើយ នៅពេលមុន នៅពេលដែលមាន​ប្រវត្តិព្យាបាល​​ឬ​ក៏​ការ​ព្យាបាល​អ្នកជំងឺ​ វេជ្ជបណ្ឌិត​គាត់​ជាអ្នកសរសេរក្រដាសឱ្យអ្នកជំងឺហើយជួនកាលអ្នកជំងឺអត់បានថែឯកសារបានត្រឹមត្រូវទេ​។​ ម្យ៉ាង​ទៀត​សោត ​ឯកសារ​ទាំងអស់នោះ​គេ​រក្សានៅមន្ទីរពេទ្យ ​ប៉ុន្តែនៅពេលដែលរក្សានោះគឺ​មិនបានយូរទេ ហើយទុកយូរក៏វាខូច ព្រមទាំងលំបាកក្នុងការថែទាំ។ ដូច្នេះត្រូវ​ចំណាយក្នុងការថែទាំច្រើនទៅលើឯកសារ។

ដូច្នេះ​វា​ជាគុណវិប្បត្តិមួយ​​នៃ​ការមិនប្រើប្រាស់ប្រព័ន្ធឌីជីថល គឺមានន័យថាធ្វើឱ្យគាត់ពិបាកទុកឯកសារ ពិបាករៀបចំឯកសារប្រវត្តិព្យាបាលអ្នកជំងឺ ព្រោះអ្នកជំងឺក្នុងការវិភាគរោគវិនិច្ឆ័យ ឬក៏ការព្យាបាលអ្នកជំងឺវាអាស្រ័យទៅលើព័ត៌មានរបស់អ្នកជំងឺ និងប្រវតិ្តនៃការព្យាបាលរបស់គាត់ថាតើគាត់ធ្លាប់ឈឺអីគេ គាត់ធ្លាប់មានបញ្ហាអីគេអត់។

ចឹងអាហ្នឹងគឺជាសារៈប្រយោជន៍មួយដែលឌីជីថល វាជួយឱ្យទី១ជួយឱ្យ រក្សាកំណត់ត្រាអ្នកជំងឺហ្នឹងនៅលើឌីជីថលដែលគាត់អាចរក្សាទុកបានរហូតហើយ វាមានសុវត្ថិភាព ហើយវាងាយស្រួលទៅរក ហើយវាងាយស្រួលភ្ជាប់អ្នកជំងឺហ្នឹងទៅជាមួយហ្នឹងពេទ្យផ្សេងៗទៀត ដើម្បីទទួលសេវាព្យាបាល ហើយវា បាទអាហ្នឹងគឺជាខ្ញុំនិយាយពីសារៈប្រយោជន៍របស់វា ហើយមួយទៀតធ្វើឱ្យយើងងាយស្រួល ក្នុងការទាញយកទិន្នន័យដើម្បីសម្រាប់អ្នកធ្វើគោលនយោបាយ ទាញយកទិន្នន័យផ្សេងៗទៀតយកមរៀបចំក្លាយជាគោលនយោបាយ ដើម្បីវិភាគទៅលើទិន្នន័យផ្សេងៗ ដើម្បីរៀបចំជាគោលនយោបាយ ដើម្បីជួយទៅដល់សេវា ឬក៏ពង្រឹងដល់សេវាសុខភាពសាធារណៈ។

ហ្នឹងគឺជាប្រយោជន៍នៃការប្រើប្រព័ន្ធឌីជីថលហើយ វាងាយស្រួល ហើយវាចំណេញពេលវេលា ហើយវាសន្សំសំចៃ ហើយវាជួយឱ្យការព្យាបាលហ្នឹងវាបានល្អ ហើយនិងទាញ​បាន​នូវគុណប្រយោជន៍មួយទៀត គឺមានន័យថា អ្នកជំងឺក៏ចំណេញពេល ហើយវេជ្ជបណ្ឌិតក៏ចំណេញពេល ហើយអាចតម្លៃនៃការព្យាបាលអាចកាត់បន្ថយតម្លៃមួយចំនួន ដើម្បីអាចឱ្យគាត់ទទួលសេវាព្យាបាលបាន ហើយមួយទៀតគឺវាជួយពង្រឹងគុណភាពនៃការព្យាបាលផងដែរ។

Q: តើប្រព័ន្ធសុខាភិបាលកម្ពុជាបច្ចុប្បន្នមានការជឿនលឿនដែរឬទេ? ហេតុអ្វី?

A: ខ្ញុំឃើញ បើយើងនិយាយឱ្យវារីកចម្រើន ហ្មងយើង យើងមានការកើនឡើង គុណភាពឬក៏សេវាអីហ្នឹង ឬក៏ឧបករណ៍ប្រើប្រាស់នៅមន្ទីរពេទ្យហ្នឹងយើងឃើញថា មានទំនើបៗគួរសម ដោយសារតែ មានការជំនួយក៏យើងព្យាយាម បង្កើនគុណភាពនៃការផ្តល់សេវា ហើយពិសេសនៅមួយរយៈចុងក្រោយនេះគឺមានន័យថា នៅមួយរយៈចុងក្រោយ១ឆ្នាំ២ឆ្នាំនេះ ដោយសារកូវីដផងយើងឃើញថា រដ្ឋាភិបាលក៏បង្កើនគុណភាព ឬក៏បង្កើនសេវាព្យាបាលអីហ្នឹង នៅក្នុងស្រុក ខ្ញុំឃើញថា ទាំងរដ្ឋនិងឯកជន ហ្នឹងយើងឃើញថា មានការកើនឡើង ហើយយើងឃើញថាមានឱកាសក្នុងការប្រកួតប្រជែង ខាងផ្នែកឯកជនច្រើន ឃើញមានមន្ទីរពេទ្យឯកជនចាប់ផ្តើមមានច្រើន។

អាហ្នឹងគឺជាការកើនឡើង មានន័យថាការកើនឡើង មានន័យថាការទទួលសេវានៅក្នុង ស្រុកហ្នឹងមានច្រើន ដើម្បីផ្តល់ឱកាសមួយសម្រាប់ឱ្យវិស័យឯកជនប្រកួតប្រជែង កាលណាប្រកួតប្រជែងគ្នាគេនិយាយអំពីគុណភាព និយាយអំពីតម្លៃ និយាយអំពីរឿងសេវា ឧបករណ៍ប្រើប្រាស់ ហ្នឹងឯង អាហ្នឹងយើងឃើញថា ជាទូទៅយើងអាចនិយាយបានថា មាន ការកើនឡើងក្នុងគុណភាព ប៉ុន្តែយើងត្រូវធ្វើការងារច្រើនទៀត ហើយមួយទៀតក្នុងវិស័យបច្ចេកវិទ្យា ក៏យើងឃើញថាមាន ការកើនឡើងដែរ ឧបមាថាលើកមុនក៏យើងមិនដែលឭថាប្រព័ន្ធគ្រប់គ្រងឌីជីថលទេ ប៉ុន្តែអាឡូវរដ្ឋាភិបាលលោកចាប់ផ្តើមធ្វើរឿងហ្នឹង ហើយគាត់បានធ្វើរឿងហ្នឹងយូរហើយ ប៉ុន្តែវាមានការរីកចម្រើនទៅតាមដំណាក់កាលរបស់វា។

ប៉ុន្តែមួយរយៈចុងក្រោយយើងឃើញថាមានការរីកចម្រើន ដូចជាកម្មវិធីពេទ្យយើង យើងប្រើជាមួយហ្នឹង មន្ទីរពេទ្យរដ្ឋឯកជន ដូចនៅថ្នាក់ជាតិ យើងមានន័យថា ក្នុងចំណោមមន្ទីរពេទ្យ ៨យើង យើងមានមន្ទីរ ៦ហើយគាត់ប្រើ អាចឹងមានន័យថា នៅតែ២ទៀតទេ មានន័យថាស្ទើរតែ ១០០%ទៅហើយ ដែលគាត់ចាប់ផ្តើមឌីជីថលនៅក្នុងប្រតិបត្តិការនៅមន្ទីរពេទ្យ ក្នុងការគ្រប់គ្រងប្រវត្តិរបស់អ្នកព្យាបាល ក្នុងការផ្តល់សេវា បែបឌីជីថល។

ចឹង ហើយនៅក្នុងវិស័យឯកជនវិញយើងឃើញថា នៅភ្នំពេញគាត់ប្រើ មានន័យថារហូតទៅដល់៣០ទៅ៤០%  ដែលគាត់ប្រើកម្មវិធី យើង ឈ្មោះ ពេទ្យយើង សម្រាប់ឌីជីថលនៅOperation មន្ទីរពេទ្យចឹងអាហ្នឹង គឺជាការកើនឡើងនៃ ចំណែកឬក៏ការរីកចម្រើនមួយចំណែកធំនៃការ ផ្តល់សេវាព្យាបាលឬក៏ដើម្បីធានានូវគុណភាព នៃការព្យាបាលហ្នឹងទៅដល់អ្នកជំងឺ ហើយយើងឃើញថាមាន ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតដូចជាមាន អ្នកខ្លះគាត់ធ្វើផ្នែកអប់រំ​សុខភាពទៅ យើងឃើញមានប្រព័ន្ធMedia មួយចំនួន គាត់ធ្វើរឿងការអប់រំផ្នែកសុខភាព ហើយឃើញប្រជាពលរដ្ឋចាប់អារម្មណ៍ ហើយមួយទៀតតាមបណ្តាញសង្គម។

យើងគិតថាវាជាការរីកចម្រើនមួយចំណែកធំមួយនៃ កាលបដិវត្តន៍មួយ ឬក៏ការប្រែប្រួលមួយប្រព័ន្ធសុខាភិបាលនៅកម្ពុជាយើង ហើយមួយទៀតថ្មីៗនេះដូចជា ខាងខ្ញុំយើងមានប្រព័ន្ធគេហៅថា Teleconsultation ឬក៏គេហៅថាប្រព័ន្ធសម្រាប់ផ្តល់ការព្យាបាល នៅលើទូរសព្ទដៃដែល យើងធ្វើហ្នឹងឈ្មោះថា E-health my clinic ដែលយើងអាចធ្វើទៅដល់ថ្នាក់ជាលក្ខណៈថ្នាក់ជាតិ ហើយនិងថ្នាក់តំបន់ដែលយើងភ្ជាប់ឱ្យមានហ្នឹង គឺយើងឃើញថា អាហ្នឹងគឺជាផ្នែកមួយនៃការរីក​ចម្រើន​នៃវិស័យសុខាភិបាល។

ហើយមួយ​ទៀត​យើងឃើញ​​រដ្ឋាភិបាល​ក្នុងការប្រើប្រាស់សេវាវ៉ាក់សាំងអីៗហ្នឹង គឺគាត់ប្រើឌីជីថលទាំងអស់​ របៀបភ្ជាប់ទំនាក់ទំនង ចឹងអាហ្នឹងគឺ ខ្ញុំអាចមើលឃើញពី​ទិដ្ឋិភាព​ពី​​ Industry evolve យើង​មាន​ការ​ប្រែប្រួល​ យើងមាន​ការ​រីក​ចម្រើន​ច្រើន ប៉ុន្តែយើងនៅការ​ងារ​ដែល​ធ្វើ​ច្រើន​ ដូចជាការអប់រំដល់អ្នក​ប្រើ​ប្រាស់​របស់​យើង​ថា​តើ​គាត់​អាច​យក​ប្រយោជន៍​ពី​ទាំង​អស់​ហ្នឹង​បាន​អត់​ ហើយ​គាត់​ធ្វើ​ការងារ​ហ្នឹង​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ ឬ​ក៏ផ្តល់​មតិ​យោបល់​សម្រាប់​ការ​ធ្វើ​ឱ្យ​គុណភាព​កាន់​តែ​ប្រ​សើរ​ឡើង​ទាំង​អ្វី​ដែល​យើង​មាន​ហើយ​ហ្នឹង​ បាន​កម្រិត​ណា​ អាហ្នឹង​គឺ​ជា​ចំណែក​មួយ​ទៀត​ដែល​ត្រូវ​ធ្វើ​ការងារ​។​

Q: ដើម្បីធ្វើឱ្យគុណភាពសេវាថែទាំព្យាបាលប្រកបដោយសមធម៌នៅកម្ពុជាដើរទាន់តម្រូវការរបស់ពលរដ្ឋនាពេលបច្ចុប្បន្ននិងទៅអនាគតនោះ តើលោកគិតថាក្រសួងសុខាភិបាលគួរមានយុទ្ធសាស្ត្របង្កើតថ្មីដូចម្តេចខ្លះ?

A: ការ​ពិត​ក្រសួង​សុខាភិបាល​លោក​មាន បើ​យើងមើល​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​ ក្រសួង​មានផែន​ការ​តាំង​ពី​ឆ្នាំ​២០១០ ឬក៏​២០១១ ១២​ មករហូត​ដល់​២០២០​ ក្រសួង​មាន​ផែន​ការ​ធ្វើ​Digitalization ហើយ​អ្វី​ដែល​ខ្ញុំ​គិត​ថា ប៉ុន្តែ​ការ​ធ្វើ​ហ្នឹង​ គឺធ្វើទៅតាម​ទម្រង់ Fix ទៅតាម​តម្រូវ​ការ​១០០​ភាគរយ​ ចឹង​អ្វី​ដែល​ អាហ្នឹង​ហើយ​ដែល​យើង​ធ្វើ​ការងារ​ ដែលពួក​គាត់ធ្វើ​ការងារ​ជាមួយវិស័យ​ឯកជន ឬ​ក៏គាត់​គាំ​ទ្រ​ឱ្យ​មាន​វិស័យ​ឯក​ជន​ចូល​រួម​ហ្នឹង។

ចឹង​ខ្ញុំ​គិត​ថា​អ្វីដែល​ក្រសួង​គួរ​តែ​ធ្វើ​សម្រាប់​ធានា​ការផ្តល​សេវា​ឱ្យ​មាន​គុណ​ភាព​ហើយ​និង​សមធម៌​គ្រប់​ប្រជា​ពលរដ្ឋ​ទាំងអស់​ពីព្រោះអី គឺ​ពង្រឹង​ទៅ​លើ​Digitalization ហើយ​និងបន្ត​ធ្វើ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ទៀត​ទៅ​លើ​ប្រព័ន្ធ​ឌីជីថល​ឬក៏គេហៅថា​ប្រព័ន្ធ​សុខា​ភិបាល​ទំនើប​ឌីជីថល​ហ្នឹង ហើយធ្វើ​នឹងធ្វើ​ការងារ​ជាមួយ​នឹង​វិស័យ​ឯកជន​ មិនចាំ​បាច់​តែ​ជា​មួយ​ក្រុម​ហ៊ុន​ខាង​ខ្ញុំ​ពេទ្យ​យើង​ហ្នឹងទេ​ ធ្វើ​ជា​មួយ​និង​វិស័យ​ផ្សេងៗ​ទៀត​ ដើម្បីបញ្ចូល​គ្នា​ព្រោះ​យើង​មិនអាច​ទាំង​អស់​ទេ ហើយ​មួយទៀត​ គឺ​យើង​ពង្រឹង​គុណ​ភាព​នៃ​ការ​ផ្តល់ អ្នក​ដែល​ចូល​រួម​ប្រើ​ប្រាស់​ហ្នឹង​ គឺ​យើង​ពង្រឹង​ធន​ធាន​មនុស្ស​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ហ្នឹង​ឱ្យ​បាន​ស្ទាត់​ជំនាញ​ ហើយនឹង​បាន​ទូលំ​ទូលាយ​ដើម្បី​ផ្តល់​សេវា​ទៅ​គ្រប់​ទិស​ទី​ ហើយ​មួយ​ទៀត​ផ្តល់​ការ​អប់​រំ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​។

ហ្នឹង​គឺ​ ខ្ញុំ​គិត​ថា​ជាអ្វី​ដែល​គួរ​តែ​ធ្វើ​បន្ថែម​ទៀត​ ហើយ​មួយ​ទៀ​តគួរ​តែ​ធ្វើ​ការងារ​ជាមួយ​វិស័យ​ឯកជន​ឱ្យ​បាន​ច្រើន​ ក៏​ប៉ុន្តែ​មិនចង់​និយាយតែ​ក្រសួង​សុខា​ភិបាល​ហ្នឹង​មួយ​ទេ គ្រប់​ក្រសួង​ទាំងអស់ ព្រោះ​កាលណា​ធ្វើវិស័យ​ឯក​ជន​ វិស័យ​ឯកជន​វា​មាន​និរន្តរភាព​ជាង ហើយ​វាមាន​ការ​ផ្តួចផ្តើម​ហ្នឹង​ច្រើន​ ដែល​មានន័យ​ថា​បើក​ឱ្យ​កាស​ឱ្យ​មាន​ការ​ផ្តួច​ផ្តើម​ច្រើន​ដើម្បី​យកទៅ​ចូល​រួម​ចំណែក​ អាហ្នឹងគឺ​ជាអ្វីដែល​យើង​អាច​ធ្វើ​បាន​ សូម្បី​តែ​ពូ​កន្លង​មកក៏​ធ្លាប់​ធ្វើ​ជាមួយ​វិស័យ​NGOច្រើន​ ប៉ុន្តែ​NGO ជា​ទូទៅ​គឺ​Project base មិនមែន​ជា​Income Revenue ដល់ពេល​ចឹង​គាត់​ធ្វើតាម​គម្រោង​ ហើយចង់​មិនចង់​ធ្វើរួច​ចប់​ ធ្វើ​រួច​ចប់​ អត់​អាច​បន្តបានទេ។

ប៉ុន្តែ​បើ​ធ្វើ​ជា​មួយ​វិស័យ​ឯក​ជន​យើង​មាន​និរន្តរភាព​យូរ ហើយ​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ ហើយ​មាន​ឱកាស​បាន​អង្គុយ​គិត​បាន​រយៈ​ពេល​វែង​ជា​មួយ​គ្នា​ដើម្បី​ធ្វើ​ម៉េច​កែ​តម្រូវ​វិស័យ​សុខាភិបាល​ឱ្យ​ ពង្រឹង​វិស័យ​សុខាភិបាល​បន្តទៀត​ដើម្បីឱ្យ​យើងនេះ​បាន​ ចឹង​ហ្នឹងជាយុទ្ធសាស្ត្រដែល​ខ្ញុំ​គិតថា​ក្រសួង​គួរ​តែ​បន្ត​ធ្វើ​ ហើយ​ខ្ញុំ​មិន​ថា​អា​ហ្នឹង​ត្រូវ​បង្កើត​ថ្មី​ទេ និយាយ​ថា​បន្ត​ធ្វើ​ បន្ត​ពង្រឹងវា​ ហើយនិង​ធ្វើ​វាឱ្យកាន់​តែទូលំ​ទូលាយ​ជាង​មុន​ មានន័យថាគាត់​មានហើយ ក្រសួងមានហើយ​ ក្រសួង​ធ្វើ​ការងារ​ហ្នឹង​ហើយ ហើយមួយ​ទៀត​ពង្រឹង​ធន​ធាន​មនុស្ស​ហើយ​និង​អ្នក​ផ្តល់​សេវា​ហ្នឹង​ឱ្យបាន​ច្រើន​ ចឹង​គឺនៅ​ពេល​ហ្នឹង​គឺ​វា​នឹង​មាន​ការ​កើន​ឡើង​ ហើយ​មួយទៀត​ជំរុញឱ្យមានការចូលរួម​ពីវិស័យឯកជន​ទាំង​ក្នុង​និងក្រៅ​ប្រទេស​អាហ្នឹង គឺ​ជា ឱកាស​មួយ​ដែល​យើង​អាច​ពង្រឹងគុណ​ភាព​ឬក៏ផ្តល់​សេវា​ហ្នឹង​ហើយ​សេវា​នឹងមានការចុះថ្លៃ​ហើយ។

Q: តាមទស្សនៈរបស់លោក តើកម្ពុជានឹងមានប្រព័ន្ធសុខាភិបាលឌីជីថលដែរឬទេ? ហេតុអ្វី?

A: ខ្ញុំអាចឱ្យសេនារីយ៉ូពីរ​ សម្រាប់ការគិត ប្រសិនបើយើងប្រឹងទាំងអស់គ្នា មានន័យថា​ទាំង​ប្រជា​ពលរដ្ឋ​មានន័យថាអ្នក​ប្រើ​ប្រាស់​សេវា​ព្យាបាល​គាត់​ចាប់​ផ្តើមគិតអំពី​ការ​ប្តូរ​ឥរិយាបថ​មក​គិត​គូរ​អំពី​សុខ​ភាព​គឺ​ជា​អាទិភាព​សម្រាប់ជីវិត​ សម្រាប់​សុភមង្គល​នៅក្នុង​គ្រួសារ សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​គឺ​អាហ្នឹង ហើយ​មួយទៀត​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ដើម្បីធ្វើឱ្យ​​សេវា​មានគុណ​ភាព។

​ក្នុងនាមជាអ្នក​ផ្តល់​សេវា​ ខ្ញុំ​គិតថា​ទៅ​រួច​ ហើយមួយទៀត​រដ្ឋាភិបាល​បន្តការលើក​ទឹក​ចិត្ត​មានន័យ​ថា​បើកឱ្យមាន​ការ​ចូល​រួមពី​ភាគី​ពាក់ព័ន្ធ​ទាំង ពិសេស​ធ្វើ​ការ​ដៃ​គូរ​ជាមួយ​ហ្នឹង​Private sectors តាមរយៈគេហៅ​ថា​Sustainable Development Goals ឬ​ផែនការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ Goal ទី១៧ គឺមានន័យថា​ឱ្យprivate sectorចូលរួមឱ្យបាន​ច្រើន​ ព្រោះ​Private sector ​នឹងមានគំនិតផ្សេងៗគ្នា​ និងមានគំនិតផ្តួចផ្តើមថ្មីៗ​ច្រើន​ដែល​មាន​ឱកាស​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ ហើយ​ធ្វើ​ការ​ហ្នឹង​រួម​គ្នា​ចឹង​ វា​មាន​និរន្តភាព​ទៀត​ ចឹងវាអាចជួយ​ឱ្យបន្តធ្វើ​ការងារ​ហ្នឹង​បាន​ ហើយមួយទៀត​យើង​ពង្រឹងសមត្ថភាព​វេជ្ជបណ្ឌិត​យើង​(រដ្ឋ)​មាន​តួនា​ទីពង្រឹង​ ហើយនឹងឯកជន​ តាមគ្លីនិកឯកជន​មួយៗ​គាត់​ចាប់​ផ្តើមពង្រឹងគុណភាព​ផ្តល់សេវា ហើយនឹងពង្រឹងផ្នែកជំនាញ​បន្ថែមទៀត។

អាហ្នឹង យើង​អាច​ទៅ​បាន​ ហើយ​មួយ​ទៀត​អ្នកដែលផ្តល់សេវាហ្នឹង​គាត់ប្តូរឥរិយាបថ មានន័យថា​គាត់ប្តូរទំលាប់ការផ្តល់សេវាតាមលក្ខណៈបែបប្រពៃណីឬក៏និយាយថាការផ្តល់សេវាដោយមិនសូវខ្វល់ខ្វាយពីការរក្សាប្រវត្តិព្យាបាលឬកំណត់ត្រារបស់អ្នកជំងឺ មកគិតពីការរក្សាប្រវត្តិទាំងអស់ហ្នឹង ហើយ​មកគិតពីឱកាសនៃការប្រើDigitalize។

គឺយើងអាចទៅរួច ប៉ុន្តែត្រលប់មកវិញប្រសិនបើយើងមិនបានគិតគួរលើរឿងទាំងអស់ហ្នឹងទេ មានន័យថាប្រជាពលរដ្ឋក៏គាត់មិនសូវខ្វល់ខ្វាយពីសុខភាពគាត់ ដោយគាត់គិតថាសុខភាពមិនមែនជារឿងអាទិភាពទីមួយចឹងទេ ខ្ញុំមិននិយាយថារដ្ឋាភិបាលម្នាក់ឯលោកធ្វើអស់ទេ គឺត្រូវការការចូលរួម គឺចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ហើយទាំងអ្នកប្រើប្រាស់សេវាផង។

ចឹង ហើយមួយទៀតកាលអ្នកប្រើប្រាស់គាត់បន្តកាត់បន្ថយនៃការទៅទទួលសេវានៅខាងក្រៅប្រទេស ដោយងាកមកទទួលសេវានៅខាងក្នុង ហើយផ្តល់មតិត្រលប់ទៅកាន់អ្នកផ្តល់សេវាជាប្រចាំ ហើយចឹងធ្វើឱ្យអ្នកផ្តល់សេវាហ្នឹងឬក៏រដ្ឋហ្នឹងគាត់មានឱកាស​ពង្រឹងគុណភាព​ ព្រោះរាល់ថ្ងៃនេះមែនទែនទៅយើងចេញទៅរកសេវាសុខភាពនៅក្រៅប្រទេស ដោយមានការយល់ថាសេវាសុខភាពនៅក្រៅប្រទេសល្អ។​

ចឹងហើយលុយដែលយើងយកទៅចាយនៅខាងក្រៅប្រទេស ត្រូវបានគេយកទៅពង្រឹងគុណភាពសុខាភិបាលរបស់គេបាត់ហើយ ដូច្នេះពង្រឹងទាំងឌីជីថលនិងមិនឌីជីថលប្រទេស​ក្រៅគេមានលុយសម្រាប់ពង្រឹងហើយ ផ្ទុយទៅវិញប្រសិនបើយើងព្យាបាលនៅក្នុងប្រទេស លុយទាំងអស់និងចូលទៅដល់អ្នកផ្តល់សេវានៅក្នុងស្រុក ទាំងរដ្ឋទាំងឯកជន​ ចឹងរដ្ឋនិងឯកជនគាត់មានឱ្យកាសយកលុយ ដើម្បីពង្រឹងសេវានៅក្នុងស្រុក ចឹងគាត់អាចយក​ទៅ​ប្រើ​ប្រាស់​ចំណាយ​ផ្នែក​ពង្រឹង​សមត្ថភាព​បុគ្គលិក​របស់​គាត់​។

ពង្រឹង​ទៅលើ​សេវា​ប្រតិបត្តិការ​របស់​គាត់​ ពង្រឹង​ទៅ​លើ​ឌីជីថល​ ឬហៅថា​ធ្វើឱ្យ​ទំនើបកម្មផ្នែកឌីជីថលនៅក្នុងមន្ទីរពេទ្យ​ឬក៏គ្លីនិករបស់​គាត់​ចឹង​ ចឹងហើយ​នេះ​គឺ​ជា​ចំណែក​នៃ​ការ​ចូលរួម​ ហើយប្រសិនបើ​យើងឈប់ជឿជាក់​ យើងមិនចូលរួម​ចំណែក​ក្នុង​ការពង្រឹង​ ចឹង​យើងក៏មិនអាចទៅមុខបានដែរ​៕