លោកហឿ សេធុល ជាអ្នកឯកទេសព្យាបាល និងជាអ្នកប្រឹក្សាយោបល់ខាងផ្នែកចិត្តសាស្រ្តប្រចាំគ្លីនិក KCPS ផ្តល់សេវាប្រឹក្សាយោបល់ និងអប់រំតាមបែបចិត្តសាស្ត្រ និងជាប្រធានសមាគមអ្នកប្រឹក្សាយោបល់ផ្នែកចិត្តសាស្រ្តនៅកម្ពុជា។ លោកក៏ជាអ្នកស្រាវជ្រាវផ្នែកផ្លូវចិត្តនៅសាលាពុទ្ធិសាស្រ្ត ហើយបានបកស្រាយពី «អ្វីទៅដែលហៅថាស្រ្តេស (Stress) ? ឫសគល់នៃស្រ្តេស និងដំណោះស្រាយ» ជាមួយសិក្ខាកាមព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ។
Q: ជាកិច្ចបឋមនាងខ្ញុំសុំសួរសំណួរមួយ ថាតើអ្វីទៅដែលជាបញ្ហាផ្លូវចិត្តដែលគេហៅថាការថប់អារម្មណ៍ ឬស្រ្តេសលោកគ្រូ? លោកគ្រូអាចជួយបកស្រាយបានទេ?
A: ដូចជាទូទៅ ចំណុចមួយដែលយើងត្រូវចាំឱ្យច្បាស់ Stress ពុំមែនជាជំងឺផ្លូវចិត្តទេ Stress វាជាផ្នែកមួយនៃការតានតឹងផ្នែកផ្លូវចិត្ត ដែលកើតឡើង ដោយសារការមានសម្ពាធ បានន័យថាយើងទទួលរងនូវសម្ពាធអីមួយ។ ដូចជាបច្ចុប្បន្នយើងទទួលរងនូវសម្ពាធទាក់ទងទៅនឹងកូវីដ-១៩ ដែលធ្វើឱ្យយើងមិនអាចចេញទៅណាបាន ដែលធ្វើឱ្យយើងពិបាកធ្វើដំណើរ ដែលយើងត្រូវ Social Distance [គម្លាតសង្គម] ត្រូវបិទសាលា ត្រូវបិទការងារមួយចំនួនមិនបានទៅធ្វើការ។
អ្នកខ្លះបាត់បង់ការងារអី អានឹងគេចាត់ទុកថាវាជាសម្ពាធមួយផ្នែកផ្លូវចិត្តរបស់យើងនៅពេលដែល ការផ្លាស់ប្តូរនឹងវាកើតឡើង។ ការតានតឹងផ្នែកផ្លូវចិត្តវាកើតឡើងដោយសារបន្ទុក តម្រូវការ ឬមួយក៏សម្ពាធអីផ្សេងៗ។ ឧបមាថា ប្រសិនបើជាយើងត្រូវការអីមួយ ហើយយើងចង់បានរបស់នឹងខ្លាំង ហើយយើងអត់បានវា ក៏វាធ្វើឱ្យយើងស្រ្តេសដែរ។ ចឹងស្រ្តេសគេផ្តោតទៅលើ២ ចំណុចធំៗ គឺទី១ ស្រ្តេសគឺមិនមែនជាជំងឺផ្លូវចិត្តទេ ទី២ ស្រ្តេសកើតឡើងពីបរិយាកាសដែលរងសម្ពាធមកលើយើងយល់។
Q: លោកគ្រូ តើជាទូទៅអ្នកមានអារម្មណ៍តាងតឹងចិត្តនឹង តើគាត់មានអាការ:បែបណាខ្លះទៅ លោកគ្រូ?
A: អាការ:នៃការតានតឹងចិត្តវាអាចបង្កជាសញ្ញាផ្នែកផ្លូវចិត្តមួយចំនួនដែលអាចកើតឡើង។ ទី១ទាក់ទងទៅនឹងផ្នែកអារម្មណ៍របស់គាត់ ទី២ អាចទាក់ទងទៅនឹងផ្នែកគិតរបស់គាត់ ទី៣ អាចទាក់ទងទៅលើ អាកប្បកិរិយារបស់គាត់ ទី៤ អាចកើតទៅលើទំនាក់ទំនងសង្គមរបស់គាត់។
អាប្បកិរិយាឬ មួយអាចទាក់ទងទៅនឹងកត្តាជីវសាស្រ្តគាត់មួយចំនួនអាចមានភាពប្រែប្រួល។ ទី១ ទាក់ទងទៅនឹងការគិត ដូចជានៅពេលយើង Stress ខ្លាំង យើងអាចនឹងមានអារម្មណ៍ថា ខ្ញុំជាមនុស្សដែលមិនសូវបានការ ឬមួយក៏ខ្ញុំជាមនុស្សដែលចេះតែមានរឿងរ៉ាវ ឧទាហរណ៍ចឹងហាស ខ្ញុំខុសគេអ៊ីចឹង អានឹងជាផ្នែកមួយដែលអាចនឹងកើតឡើងទៅនឹងការគិតរបស់គាត់អារម្មណ៍។
អារម្មណ៍របស់គាត់ គាត់អាចមួរម៉ៅ គាត់អាចតប់ប្រមល់ គាត់អាចមិនសប្បាយចិត្ត គាត់អាចទៅជាមនុស្សមួយស្ងៀមស្ងាត់។ បាទ! នឹងអាចជាផ្នែកមួយទៀតដែលអាចកើតឡើង ទាក់ទងទៅនឹងអារម្មណ៍របស់គាត់។ ទាក់ទងទៅនឹងផ្នែករាងកាយរបស់គាត់ អាចស្រ្តេស (Stress) ក្នុងកម្រិតខ្លាំងធ្វើឱ្យគាត់អើ ស្រក់គីឡូក៏មាន ធ្វើឱ្យគាត់ក្លាយជាមនុស្សចូលចិត្តញ៉ាំច្រើនក៏មាន ឬមួយក៏អត់ចង់ញ៉ាំក៏មាន ឬមួយក៏ច្រើន ឬមួយក៏ទៅជាមនុស្សទុយមុយស្អីៗនឹង អានឹងក៏ជាផ្នែកមួយដែលអាចកើតឡើង ជាមួយគាត់ដែល។
ចាំមើលអាទី១ពាក់ព័ន្ធទៅនឹងការគិតរបស់គាត់ ទី២ទាក់ទងទៅនឹងអារម្មណ៍របស់គាត់ ទី៣ទាក់ទងទៅនឹងរាងកាយរបស់គាត់ ទី៤ទាក់ទងទៅនឹងអាកប្បកិរិយារបស់គាត់។ ទាក់ទងទៅនឹងអាប្បកិរិយារបស់គាត់ គាត់អាចទៅជាមនុស្សច្រង៉េងច្រង៉ាងជ្រុល ឃើញ ។ ឬមួយក៏អាចជាមនុស្សទុយមុយ អាចទៅជាមនុស្សអត់ចង់ធ្វើអី ឃើញហេស នៅពេលដែលអ្នកនឹងស្រ្តេស (Stress) ។ ពេលខ្លះ គាត់ទៅជាមានបញ្ហាតានតឹងអារម្មណ៍ ងាយញ័រដៃជើង បេះដូងគាត់ដើរញាប់ ដង្ហើមគាត់ប្រែប្រួលអ៊ីចឹង អានឹងជាផ្នែកមួយដែលធ្វើឱ្យ ដែលជាស្ថានភាពស្រ្តេស (Stress) ។
បញ្ហាសង្គមរបស់គាត់ គាត់អាចនឹង មានបញ្ហាទាក់ទង គាត់អាចឈ្លោះជាមួយអ្នកដទៃ គាត់អាចមួរម៉ៅជាមួយអ្នកដទៃ អត់សប្បាយចិត្តជាមួយអ្នកដទៃ មិនចង់និយាយរកអ្នកដទៃអញ្ចឹង ។ ចឹងវាអាចជាសញ្ញាណដែលអាចកើតមានឡើង ទាក់ទងទៅនឹងស្រ្តេស (Stress) នឹង។ បើយើងញ៉ែកទៅជា៥ធំៗ អានឹងគេចែកទៅជាតូចៗក្នុងនឹងទៀត។
Q: តើអ្វីទៅដែលជាកត្តាចំបងដែលជាឬសគល់នាំឱ្យពួកគាត់មានបញ្ហាតានតឹងចិត្ត រហូតដល់ឈានដល់ទៅប្រឹក្សាយោបល់ពីអ្នកជំនាញ?
A: ចំពោះនិស្សិតទាក់ទងទៅនឹងសម្ពាធគ្រួសារជាផ្នែកដែលរួមចំណែកពាក់ពន្ធទៅនឹងបញ្ហាផ្លូវចិត្តរបស់គេ។ បានន័យថានៅក្នុងវប្បធម៌យើង ឪពុកម្តាយហាក់បីដូចជាមាន ទំនោរក្នុងការប្រើឥទ្ធិពលរបស់ខ្លួន បានន័យថាឪពុកម្តាយមានឥទ្ធិពលទៅលើជំទល់ខ្លាំង។ បានន័យថាកត្តាគ្រួសារឬមួយក៏សាច់ញាតិ ដែលរស់នៅក្នុងដំបូលផ្ទះជាមួយគ្នា មានទំនោរទៅលើការដាក់សម្ពាធ ជំទល់នឹងច្រើន។
នេះជាបញ្ហាដែលជំទល់ភាគច្រើនមករក សេវាទាក់ទងទៅនឹងការប្រឹក្សាយោបល់ជាមួយនឹងលោកគ្រូ។ បើនិយាយឱ្យចំ គឺរបៀបនៃការចិញ្ចឹមបីបាច់របស់ឪពុកម្តាយមានទំនោរទៅរកការដាក់សម្ពាធទៅលើជំទង់។ សម្រាប់អ្នកវ័យកណ្តាលភាគច្រើន បញ្ហាគ្រួសារ បានន័យថាទំនាក់ទំនងប្តីប្រពន្ធ ជាផ្នែកមួយ។ ភាគច្រើន ប្រឈមមុខទៅនឹងទំនាក់ទំនងក្នុងគ្រួសារធំ ហើយនិងមួយទៀត ទាក់ទងទៅនឹងកត្តាសេដ្ឋកិច្ច ។ កត្តាជីវភាពគ្រួសារក៏ជាផ្នែកមួយរួមចំណែក ទាក់ទងទៅនឹងផលប៉ះពាល់ផ្លូវចិត្តរបស់ពួកគាត់ផងដែរ។
Q: លោកគ្រូ ចុះសម្រាប់មនុស្សវ័យចំណាស់វិញ តើភាគច្រើនគាត់មានបញ្ហាតានតឹងចិត្តដោយសារកត្តាអ្វីដែរ?
A: មនុស្សវ័យចំណាស់ ភាគច្រើនដែលគាត់ប្រឈមមុខ ទាក់ទងទៅនឹង បញ្ហាសុខភាពរាងកាយ ដាក់សម្ពាធទៅលើបញ្ហាផ្លូវចិត្តរបស់គាត់។ បានន័យថា សុខភាពរបស់គាត់ Chronic illness [ជំងឺរ៉ាំរ៉ៃ] របស់គាត់ទាក់ទងផ្នែករាងកាយនឹងជាផ្នែកមួយដែលធ្វើឱ្យគាត់ទទួលរងនូវសម្ពាធផ្លូវចិត្ត នឹងជាផ្នែកដែលធំជាងគេ។
ក្រៅពីនឹង អាចទាក់ទងទៅនឹងបរិយាកាសរស់នៅ នៅក្នុងគ្រួសារ ភាពឯកកោ មួយចំនួនដែលអាចកើតឡើង ប៉ុន្តែនឹងគឺចំនួនតិចបំផុត។ ប៉ុន្តែ កត្តាសុខភាពផ្លូវកាយដែលដាក់សម្ពាធខាងផ្លូវចិត្ត មានច្រើន។ តាមការសិក្សាស្រាវជ្រាវចេញពី ប្រទេសអភិវឌ្ឍន៍ គេរកឃើញថា Elderly Senior Citizen [ពលរដ្ឋវ័យចំណាស់] ប្រឈមមុខទៅនឹងបញ្ហាផ្លូវចិត្តច្រើនជាងគេបំផុត នៅស្រុកយើងក៏អញ្ចឹងដែរ។
Q: ខ្ញុំមានសំណួរចុងក្រោយ ចង់សួរទៅកាន់លោកគ្រូថា តើលោកគ្រូ មានដំណោះស្រាយក៏ដូចជាវិធីសាស្រ្ត អ្វីខ្លះក្នុងការជួយដោះស្រាយបញ្ហាធុញថប់អារម្មណ៍មួយនេះ ជាពិសេសក្នុងកំឡុងពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩នេះ?
A: របៀបកាត់បន្ថយស្រ្តេស (Stress) មានច្រើន។ ទី១ ការធ្វើលំហាត់ប្រាណផ្នែករាងកាយ ជាផ្នែកមួយជួយ ទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពកូវីដក៏ដោយ ប៉ុន្តែព្យាយាមធ្វើលំហាត់ប្រាណផ្នែករាងកាយ គេហៅថា Indoor sport [កីឡាក្នុងផ្ទះ] វាជួយយើងមួយចំនួន។ គេរកឃើញថា ការហាត់ប្រាណរបស់យើង ជួយឱ្យយើងកាត់បន្ថយ អាភាពតានតឹងរបស់យើង អាសារធាតុគីមី ទាក់ទងនឹង អាំងត្រេណាលីន (Adrenaline) នឹងធ្លាក់ចុះ។
Q: អញ្ចឹង ការហាត់ប្រាណក៏អាចជួយដល់កត្តាជីវសាស្រ្តដែរ?
A: បាទ! កត្តាជីវសាស្រ្តជួយច្រើន។ មានការស្រាវជ្រាវច្រើនដែលចេញពីវិទ្យាល័យ Bathany University ដែលគេសិក្សាស្រាវជ្រាវគេរកឃើញថា នៅពេលដែលអ្នកនឹងស្រ្តេស (Stress) ខ្លាំង ហើយអ្នកនឹងចាប់ផ្តើមលេងកីឡា ពេលដែលគេស្រ្តេស (Stress) អរម៉ូន ឬមួយសារធាតុគីមីក្នុងរាងកាយរបស់គេកើនឡើង។ ហើយគេរកឃើញ ទៀតថានៅពេលដែលអ្នកទាំងអស់នឹងចាប់ផ្តើមធ្វើ Physical exercise [លំហាត់ប្រាណរាងកាយ] គេរកឃើញថា គាត់ចាប់ផ្តើមមានភាពប្រសើរឡើង ហើយគេធ្វើ Experiment [ការពិសោធន៍] ទៅគេរកឃើញថា សារធាតុគីមីដែលគេរកឃើញលើគាត់ស្រ្តេស (Stress) ធ្លាក់ចុះវិញ។
ហើយសារធាតុគីមីល្អៗ មួយចំនួនកើនឡើងវិញ ហើយធ្វើឱ្យយើងមាន Balance [លំនឹង] ផ្នែករាងកាយរបស់យើង។ និងមួយទៀត ទាក់ទងទៅនឹងរបៀបរបបក្នុងការញ៉ាំអាហាររបស់យើង ដែលរួមចំណែកធ្វើឱ្យយើងមានភាពតានតឹងដែរ។ អញ្ចឹងយើងត្រូវចេះ Balance food [ធ្វើឱ្យមានតុល្យភាពអាហារ]។ របៀបនៃការ Balance food [ធ្វើឱ្យមានតុល្យភាពអាហារ] របស់យើងសាមញ្ញៗ ចៀសវាងការញ៉ាំម្ហូបណាដែលសម្បូរ ពពួកជាតិស្ករ ខ្លាំងពេក ហើយគេឱ្យយើងក្រុមអាហារមាន៣ ប្រភេទ ពពួកវីតាមីន ពពួកប្រូតេអ៊ីន និងពពួកអាម៉ីដង់។
អញ្ចឹងបានគេឱ្យយើងញ៉ាំ ស្រូវសាឡី អង្ករ ក្នុងកម្រិតមួយប្រហែល ២៥% ហើយនិង ពពួកសាច់ ប្រូតេអ៊ីន ប្រហែល ២៥% និង ៥០% បន្លែ។ និងមួយទៀត ព្យាយាមកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ព្រោះគេរកឃើញថា អ្នកចាប់ផ្តើមប្រើគ្រឿងស្រវឹងច្រើន ក្នុងរយ:ពេលយូរមក មនុស្សនឹងភាគច្រើនទទួលរងបញ្ហាផ្លូវចិត្ត បើយើងទៅមើលនៅពេទ្យ រុស្ស៊ី ស្ទើរតែ៨០% បណ្តាលមកពីការប្រើប្រាស់សុរា។
អញ្ចឹងការកាត់បន្ថយសុរា អាចជួយបានច្រើន។ ផ្នែកសង្គម យើងគួរបង្កើតទំនងទំនងឱ្យបានច្រើន បានន័យថាក្នុងពេលកូវីដ យើងមិនអាចទំនាក់ទំនង ជួបជុំគ្នាបានអីបានទេ។ ប៉ុន្តែ ទំនាក់ទំនងនៅតាមបណ្តាញសង្គម Keeping Relationship [ ការរក្សាទំនាក់ទំនង ] អាចជួយបានច្រើន ។ និងDaily activity [សកម្មភាពប្រចាំថ្ងៃរបស់យើង] ប្រសិនបើគេរកឃើញថា មនុស្សម្នាក់នឹងធ្វើសកម្មភាពច្រើន More Productive [ភាពសកម្មកាន់តែច្រើន] ហាក់បីដូចជា Physically [ផ្នែករាងកាយ] ។
មួយទៀតដែលគេលើកឡើងដែល ប្រើពុទ្ធិយើងឱ្យច្រើន តាមរយ:ការសរសេរ ការអាន គំនិតថ្មីៗ ពីព្រោះយើងចេញទៅណាអត់បាន ហើយយើងបាននៅផ្ទះអញ្ចឹងហើយ យើងចាប់ផ្តើម បង្កើនទម្លាប់ការអាន បណ្តុះគំនិតថ្មីៗអាចនឹងជួយយើង។ នៅពេលដែលយើងស្ត្រេស (Stress) ការគិតអីៗនឹងធ្វើឱ្យយើងប្រឈមមុខ។ មួយទៀតគេក៏ជួយលើកទឹកចិត្ត ក្នុងការរៀនជំនាញថ្មី មិនចាំបាច់ថា ជំនាញនឹងទាល់តែទៅរកលុយរកអីទេ។
ឧបមារថា យើងពីមុនមកអត់ដែលរៀនលេងភ្លេងទេ ប៉ុន្តែយើងសាករៀន ព្យាណូ យើងរៀន គូររូប ជាដើម។ វាជួយកាត់បន្ថយភាពតានតឹងរបស់យើង៕