ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃព្រហសត្បិ៍ ថាមានអ្នកស្លាប់ថ្មីចំនួន ១២នាក់ ដែលនាំឱ្យករណីស្លាប់ទូទាំងប្រទេសដោយសារកូវីដ កើនដល់៣៨០នាក់។
យោងតាមក្រសួងសុខាភិបាល មានករណីអ្នកឆ្លងកូវីត១៩ ចំនួន ៦២៥នាក់បន្ថែមទៀត ហើយករណីអ្នកឆ្លងជំងឺកូវីត១៩ ទូទាំងប្រទេស មានសរុប ៤០៧៨២នាក់។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងដែរថាអ្នកឆ្លងជំងឺកូវីត១៩ ចំនួន៧០៥នាក់បានជាសះស្បើយនៅថ្ងៃព្រហសត្បិ៍ ទី១៧នេះ ហើយមានអ្នកជាសះស្បើយសរុប ៣៥៣០នាក់។
ក្នុងនោះផងដែរក្នុងចំណោមអ្នកឆ្លងជំងឺកូវីត១៩ ចំនួន ៦២៥នាក់ មាន៣៤នាក់ជាករណីនាំចូលពីក្រៅប្រទេស ហើយសរុបករណីនាំចូលពីក្រៅប្រទេសមានចំនួន ១៥២០នាក់៕