ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃសុក្រថាបានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ថ្មី ចំនួន៧៩៩នាក់ និងមានអ្នកស្លាប់ថ្មី ចំនួន១៤នាក់បន្ថែមទៀត ដែលនាំអោយអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់៣៩៤នាក់។

បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីអ្នកឆ្លងកូវីត១៩ថ្មីចំនួន៧៩៩ បានធ្វើអោយចំនួនអ្នកឆ្លងជំងឺកូវីត១៩ទូទាំងប្រទេសឡើងដល់សរុប៤១៥៨១នាក់។

ក្នុងនោះផងដែរ ក្រសួងសុខាភិបាលក៏បានជូនដំណឹងបន្ថែមទៀតថាចំនួនអ្នកដែលបានជាសះស្បើយពីជំងឺកូវីត១៩នៅថ្ងៃសុក្រនេះមាន៩១០នាក់ សរុបអ្នកជាសះស្បើយមាន៣៥៩៤០នាក់។

ក្នុងចំណោមអ្នកឆ្លងទូទាំងប្រទេស ៤១៥៨១នាក់ ក្នុងនោះមាន១៦១៧នាក់ ជាករណីនាំចូលពីក្រៅប្រទេស ហើយករណីឆ្លងថ្មីដែលនាំចូលពីក្រៅប្រទេសមាន៩៧នាក់៕