ក្រ​សួង​​សុខា​ភិបាល​​នៅ​​ថ្ងៃ​សៅរ៍​​​នេះបាន​​ប្រកាស​​ថា ​មាន​​អ្នក​​ស្លាប់​​ដោយ​សារ​​ជំងឺ​​កូវីដ​​១៩ ​​ចំនួន​២០​​​នាក់ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ហើយចំនួននេះបានធ្វើឲ្យមានស្លាប់សរុបកើនដល់ ៤១៤នាក់។

​​សេចក្តី​​ជូន​​ដំ​ណឹង​​របស់​​ក្រ​សួង​​សុខា​ភិ​បាល​​ចេញ​នៅ​​ថ្ងៃ​សៅរ៍​​ទី​​១៩ ខែ​​មិថុនា ឆ្នាំ​​២០២១​​នេះ​​បង្ហាញ​​ថា នៅ​​​ថ្ងៃ​ទី​​១៨​ ​ខែ​​មិថុនា​​ឆ្នាំ​ ​២០២១ មាន​​​ករណី​​ឆ្លង​​ថ្មី​​ចំនួន ​​​​៤៧១​នាក់​ និង​​​​​ជា​​សះ​​ស្បើយ​​​ចំនួន​ថ្មី​ចំនួន ​៩២៨​នាក់​។

គិត​ត្រឹម​ថ្ងៃ​​ទី​​១៨​ ​ខែ​​មិថុនា ​​ឆ្នាំ​​​២០២១​​នេះ​ កម្ពុជា​​មាន​​អ្នក​​ឆ្លង​​ជំងឺ​​កូវីដ១៩​​សរុប​​កើន​​ដល់​​ ៤២,០៥២​នាក់ និង​​អ្នក​ជា​​សះ​ស្បើយ​​សរុប​​​ចំនួន​​​ ៣៦​,៨៦៨​នាក់ និង​​អ្នក​​ស្លាប់​​សរុប​​កើន​​ដល់ ​​៤១៤​​នាក់ ​​​ ​គិត​ចាប់​​តាំង​​ពី​​ការ​​រក​​ឃើញ​​ដំ​បូង​​នៅ​​ចុង​​ខែ​​មករា ​ឆ្នាំ២០២០នេះ​មក។

សេច​​ក្តីជូន​ព័ត៌​មាន​ដដែល​នោះ​ ​បាន​បញ្ជាក់​ទៀត​ថា៖ «ក្នុង​​ចំ​ណោម​​ករណី​​ឆ្លង​​ថ្មី​​ចំនួន ​​៤៧១​​នាក់​ ក្នុង​នោះ​​មាន​​ករណី​ឆ្លង​​ថ្មី​​ចំនួន ​​៤៥នាក់ ​​គឺ​​ជា​​ករណី​​នាំ​​ចូល​​ពី​​ក្រៅ​​ប្រទេស ហើយ​នាំឱ្យ​ករណី​​​នាំ​​ចូល​​ពី​​ក្រៅ​​ប្រទេស​​កើន​សរុប​រហូត​ទៅ​​ដល់​១,៦៦២​នាក់​​»៕