រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃសៅរ៍ ទី១៩នេះ បានដាក់ចេញសេចក្ដីសម្រចផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពមួយចំនួននៅរាជធានីដែលមានហានិភ័យខ្ពស់នៃការឆ្លង់ជំងឺកូវីដ ១៩ រយៈពេលពីរសប្ដាហ៍។
ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបិទមានដូចជា សាលារៀនរួមទាំងសាលាបណ្ដុះបណ្ដាលលើកលែងតែសាលារៀនណាដែលណាបណ្ដុះបណ្ដាលតាមអនឡាញ អាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ រមណីដ្ឋាន សារមន្ទីរ សួនកំសាន្ត អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្ដែងសីល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឍមណ្ឌលកីឡា។
ចំពោះការជួបជុំវិញត្រូវបានផ្អាកលក្ខណៈជាឯកជនដែលមិនឱ្យលើសពី ១៥នាក់ លើកលែងតែការជួបជុំនោះមានដូចជា«ការជួបជុំលក្ខណៈគ្រួសារ ការរៀបចំពិធីបុណ្យសពដោយគោរពវិធានការសម្ថកិច្ច ការជួបជុំរបស់ស្ថាប័នសាធារណៈជាដើម»។
គួរបញ្ជាក់ផងដែរថាការចេញវិធានការបែបនេះ បានកើតឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទB.1.617-2(Delta) ចំនួន ០៧ករណីលើអ្នកដំណើរចូលមកកម្ពុជា និងករណីស្លាប់សរុបចំនួន២០នាក់ ជាករណីស្លាប់ក្នុងមួយថ្ងៃច្រើនបំផុតនៅថ្ងៃសោរ៍ដដែលនេះផងដែរ៕