ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី២២ ខែមិថុនានេះ បានប្រកាសថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ១៨នាក់ និងអ្នកឆ្លងថ្មីចំនួន ៦៧៨នាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០២១ មានអ្នកជាសះស្បើយថ្មីចំនួន ៧៦៣នាក់។
គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនដល់ ៤៤,១២៤នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៣៨,៧៦៦នាក់ និងអ្នកស្លាប់សរុបកើនដល់ ៤៥៩នាក់ គិតចាប់តាំងពីការរកឃើញដំបូងនៅចុងខែមករា ឆ្នាំ២០២០នេះមក។
សេចក្តីជូនព័ត៌មានដដែលនោះ បានបញ្ជាក់ទៀតថា៖ «ក្នុងចំណោមករណីឆ្លងថ្មីចំនួន ៦៧៨នាក់ ក្នុងនោះមានករណីឆ្លងថ្មីចំនួន ៥៨នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស ហើយនាំឱ្យករណីនាំចូលពីក្រៅប្រទេសកើនសរុបរហូតទៅដល់១,៧៩៩នាក់»៕