ក្រសួងសុខាភិបាលនៅថ្ងៃសុក្រ ទី២៥ ខែមិថុនានេះបានប្រកាសថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៦នាក់ និងអ្នកឆ្លងថ្មីចំនួន៦៩៩នាក់។
បើគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនដល់ ៤៦,០៦៥នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៤០,៧៦៩នាក់ និងអ្នកស្លាប់សរុបកើនដល់៥០៩នាក់ គិតចាប់តាំងពីការរកឃើញដំបូងនៅចុងខែមករា ឆ្នាំ២០២០នេះមក។
សេចក្តីជូនព័ត៌មានដដែលនោះបានបញ្ជាក់ទៀតថា៖ «ក្នុងចំណោមករណីឆ្លងថ្មីចំនួន៦៩៩នាក់ ក្នុងនោះមានករណីឆ្លងថ្មីចំនួន១១៣នាក់គឺជាករណីនាំចូលពីក្រៅប្រទេស ហើយនាំឱ្យករណីនាំចូលពីក្រៅប្រទេសកើនសរុបរហូតទៅដល់២,០៣៨នាក់»៕