ក្រ​សួង​​សុខា​ភិ​បាលនៅ​​ថ្ងៃ​សុក្រ ​​​​ទី​២៥ ខែ​មិថុនា​​នេះបានប្រកាសថា​មាន​​អ្នក​​ស្លាប់​​ដោយ​សារ​​ជំងឺ​​កូវីដ​​១៩​​ចំនួន​១៦​​​នាក់ និង​​​​អ្នក​ឆ្លង​​ថ្មី​​ចំនួន​​៦៩៩នាក់។

បើគិត​ត្រឹម​ថ្ងៃ​​ទី​​២៤ ​ខែ​​មិថុនា ​​ឆ្នាំ​​​២០២១​​នេះ​ កម្ពុជា​​មាន​​អ្នក​​ឆ្លង​​ជំងឺ​​កូវីដ១៩​​សរុប​​កើន​​ដល់​​ ៤៦,០៦៥នាក់ និង​​អ្នក​ជា​​សះ​ស្បើយ​​សរុប​​​ចំនួន​​​​ ៤០,៧៦៩​នាក់ និង​​អ្នក​​ស្លាប់​​សរុប​​កើន​​ដល់​​៥០៩​​នាក់ ​​​ ​គិត​ចាប់​​តាំង​​ពី​​ការ​​រក​​ឃើញ​​ដំ​បូង​​នៅ​​ចុង​​ខែ​​មករា ​ឆ្នាំ២០២០នេះ​មក។  

​សេច​​ក្តីជូន​ព័ត៌​មាន​ដដែល​នោះ​​បាន​បញ្ជាក់​ទៀត​ថា៖ «ក្នុង​​ចំ​ណោម​​ករណី​​ឆ្លង​​ថ្មី​​ចំនួន​​៦៩៩​​នាក់​ ក្នុង​នោះ​​មាន​​ករណី​ឆ្លង​​ថ្មី​​ចំនួន​​១១៣នាក់​​គឺ​​ជា​​ករណី​​នាំ​​ចូល​​ពី​​ក្រៅ​​ប្រទេស ហើយ​នាំឱ្យ​ករណី​​​នាំ​​ចូល​​ពី​​ក្រៅ​​ប្រទេស​​កើន​សរុប​រហូត​ទៅ​​ដល់​២,០៣៨នាក់​​»៕