ក្រសួងពាណិជ្ជកម្មបានប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាស និងពាណិជ្ជករទូទៅ ដែលចាប់អារម្មណ៍ ឬមានបំណងស្វែងរកវត្ថុធាតុដើមជ្រលក់ពណ៌ក្រណាត់ និងសេរ៉ាមិកពីឥណ្ឌា ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួន ចូលរួមកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម «India-ASEAN Dyes, Chemical & Ceramics» អនឡាញ នៅចុងខែមិថុនានេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ គឺជំរុញមានការតភ្ជាប់ពាណិជ្ជកម្មរវាងឥណ្ឌា និងអាស៊ាន និងជាវេទិកាអេឡិចត្រូនិច ផ្តល់ព័ត៌មានពាណិជ្ជកម្ម ដល់ពាណិជ្ជករទូទៅណាដែលមានបំណងស្វែងរកវត្ថុធាតុដើម លើផលិតផលថ្នាំជ្រលក់ពណ៌ក្រណាត់ និងសេរ៉ាមិកពីប្រទេសឥណ្ឌា សម្រាប់តម្រូវការរបស់ខ្លួន។ ពិព័រណ៍នេះនឹងចាប់ផ្តើមឡើងពីថ្ងៃទី២៨ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយឥគិតថ្លៃ។
សម្រាប់ការចុះឈ្មោះធ្វើឡើងតាមតំណរភ្ជាប់ https://forms.gle/jR4eN484VkG1QAmU9 ដែលរៀបចំដោយ អង្គការជំរុញពាណិជ្ជកម្មឥណ្ឌា ( Trade Promotion Council of India )៕