ក្រសួងសុខាភិបាលនៅថ្ងៃចន្ទនេះបានប្រកាសថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ករណីឆ្លងថ្មីនៅថ្ងៃអាទិត្យ មានចំនួន៨៩៦នាក់ ខណៈអ្នកស្លាប់មានចំនួន២៨នាក់។
យោងតាមទិន្នន័យប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១បានបង្ហាញថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៩៦នាក់ អ្នកជាសះស្បើយចំនួន៦៤៦នាក់ និងមានអ្នកស្លាប់ចំនួន២៨នាក់។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបន្ថែមថា អ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ កើនដល់៥៥,១៨៧នាក់ហើយ អ្នកជាសះស្បើយសរុបចំនួន៤៧,៣៨៩នាក់ និងមានអ្នកស្លាប់សរុបចំនួនកើនដល់៧៤៨នាក់។
គួរបញ្ជាក់ថា ជំងឺកូវីដ-១៩នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយ បើទោះបីជាការចាក់ចាក់វ៉ាក់សាំងសម្រេចបានជាង៤៥ភាគរយ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះក្តី៕