ទីស្តីការគណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅសប្តាហ៍នេះ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា និងបញ្ហាផ្សេងៗមួយចំនួនទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២១នេះ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គមួយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨៖៣០នាទីព្រឹក តាមប្រព័ន្ធអនឡាញ (ZOOM) ដែលមានការសម្របសម្រួលដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សេចក្តីជូនដំណឹងខាងលើនោះបានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នោះ មានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ហាផ្សេងៗមួយចំនួនទៀតជាដើម។
គួរជម្រាបផងដែរថា ស្ថានភាពកូវីដនៅកម្ពុជានៅមិនបានបានល្អប្រសើរនៅឡើយ នេះជាបញ្ហាដែលបានចោទឡើងក្នុងការបំពេញការងារព្រោះការជួបជុំគ្នាច្រើនជាហានិភ័យមួយនៃការចម្លងកូវីដ-១៩៕