ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានចុះស្រាវជ្រាវរួចហើយការសាងសង់ប្រសាទបុរាណ ដែលមានរូបរាងដូចប្រាសាទអង្គរវត្តនៅកម្ពុជា នៅខេត្តបុរីរម្យ នៃប្រទេសថៃ ហើយភាគីថៃបានអះអាងថាខ្លួនមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មខ្មែរនោះទេ។ នេះយោងតាមក្រសួងវប្បធម៏ និងវិចិត្រសិល្ប: នៅថ្ងៃទី៧ ខែមិថុនា ឆ្នំា២០២១នេះ។
យោងតាមសេចក្តីប្រកាសក្រសូងវប្បធម៏ និងវិចិត្រសិល្ប: ក្រសួងបានទំនាក់ទំនង និងសហកាជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដើម្បីចុះស្រាវជ្រាវការសាងសង់ប្រាសាទនេះ បន្ទាប់ពីមានប្រតិកម្មខ្លាំងពីសាធារណជនកម្ពុជាតាមបណ្តាញសង្គមថា ថៃអាចទទួលបានផលប្រយោជន៍ពីប្រាសាទនេះក្នុងវិស័យទេសចរណ៌របស់ខ្លួន។
ក្នងសេចក្តីប្រកាសដដែលខាងលើ បានរៀបរាប់ថា តាមរយ:ការចុះស្រាយជ្រាវរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ខ្លួនបានប្រមូលព័ត៏មានជាបឋមមួយចំនូន រួមមានថាសំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។
«តាមរយ:ការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ចាក់ថា ការសាងសង់ប្រាសាទនេះ មិនបានលូចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំរូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ»។
ក្រសួងបានអះអាងថា តំណាងអ្នកសម្របសម្រួលនៃគម្រោងស្ថាបនាប្រាសាទ បានស្វាគមន៏ក្នុងការទទួលស្នើឱ្យមន្រ្តីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ៕