គណៈកម្មាការទន្លេមេគង្គ (MRC) នៅថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ ២០២១ បានលើកឡើងថាកម្រិតទឹកដែលបានកត់ទុកនៅក្នុងអាងទន្លេមេគង្គក្រោម (LMB) មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេល ៧ ថ្ងៃចុងក្រោយនេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងការបញ្ចេញទឹកភ្លាមៗពីទំនប់វារីអគ្គីសនី ក៏ប៉ុន្តែកំរិតទឹកទន្លេឆ្លងកាត់ស្ថានីយ៍ត្រួតពិនិត្យទាំងអស់នៅតែទាបជាងកំរិតប្រកាសអាសន្ន ឬចំនុចគ្រោះថ្នាក់។
លោកឡាំហុង សុន ប្រធានលេខាធិការដ្ឋានតំបន់ទឹកជំនន់ និងគ្រោះរាំងស្ងួតបានមានប្រសាសន៍ថា ដោយសារមានភ្លៀងធ្លាក់ខ្លាំង ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គក្រោម រួមទាំងទំនប់ទឹកបានបញ្ចេញបរិមាណទឹកយ៉ាងច្រើនក្នុងកំឡុងថ្ងៃទី២៤-២៥ ខែកក្កដា ដែលបណ្តាលឱ្យកម្ពស់ទឹកហក់ឡើងយ៉ាងលឿន។
លោកបានបន្ថែមទៀតថាគេមិនទាន់ដឹងច្បាស់ថាតើការកើនឡើងទាំងនេះបណ្តាលឱ្យមានការខូចខាត ឬយ៉ាងណានោះទេ។
លោកឡាំ ហុងសុនបានមានប្រសាសន៍ថា៖ «ការបញ្ចេញទឹកភ្លាមៗពីទំនប់វារីអគ្គិសនីបង្កជាបញ្ហាប្រឈមចំពោះការព្យាករណ៍កម្ពស់ទឹកទន្លេ» ដោយកត់សម្គាល់ថា
គណៈកម្មការទន្លេមេគង្គបានដំឡើងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិចំនួន ៦៧ នៅតាមដងទន្លេមេគង្គ និងដៃទន្លេ ដើម្បីប្រមូលទិន្នន័យទឹកភ្លៀង និងកម្រិតទឹក។
នៅប្រទេសកម្ពុជា កំរិតទឹកនៅលាតសន្ធឹងចាប់ពីខេត្តស្ទឹងត្រែង ដល់អ្នកលឿងក្នុងខេត្តព្រៃវែង ត្រូវបានគេរាយការណ៍ថាបានកើនឡើង ០,៨៥ម ក្នុងរយៈពេលដូចគ្នា។ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ កម្រិតត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៦០ម ទៀត៕