រដ្ឋបាលខេត្តសៀមរាបនៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១​នេះ បានសម្រេច​​ដាក់​ចេញ​វិធានការ​បញ្ចប់​​ការ​​ដា​ក់​​បម្រាម​​គោចរ​​​​​ជា​​បណ្តោះ​​អាសន្ន ​បន្ទាប់​ពី​បាន​បិទខ្ទប់​ខេត្ត​សៀមរាប​អស់​មួយ​រយៈ​​ដោយសារ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ច្រើន។​

ក្នុង​សេចក្តីសម្រេច​ស្តីពី​ការ​បញ្ចប់​ការ​ដាក់​ចេញនូវ​វិធានការ​រដ្ឋបាល​ជាបណ្តោះ​អាសន្ន​សម្រាប់​បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ភូមិសាស្រ្ត​ខេត្ត​សៀម​រាប ចេញ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា៖ «សេចក្តីសម្រេច​លេខ១៥១/២១ ស.ស.រ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់​រដ្ឋបាល​ខេត្ត​សៀមរាប ការដាក់​ចេញ​នូវ​វិធាន​ការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​សម្រាប់​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​​ជម្ងឺ​កូវីដ​១៩​ក្នុងភូមិសាស្ត្រខេត្តសៀមរាប និង​សេចក្តី​សម្រេច​​លេខ​១៨០/២១ ស.ស.រ ចុះ​ថ្ងៃ​ទី០៤ ខែតុលា ឆ្នាំ២០២១ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​ស្តីពី​ការ​ដាក់​នូវ​វិធានកា​រ​រដ្ឋបាល​ជាបណ្តោះអាសន្ន សម្រាប់បម្រាម​គោចរដើម្បីទប់ស្កាត់ ការឆ្លង​រាល​ដាល​នៃ​ជម្ងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវ​ទុកជានិរាករណ៍»។

បើតាម​​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្ថានភាពជម្ងឺកូវីដ១៩ ក្នុង​ប្រទេស​​កម្ពុជាសម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មាន​​ករណីឆ្ល​ងសរុបចំនួន​១១,៧២០១ ករណីឆ្លងថ្មីចំនួន​១៦៦ ករណីជាសះស្បើយចំនួន​១១,១៦៩០ ករណីស្លាប់ មានចំនួន​​២,៦៩៣ និងករណីនាំចូលពីក្រៅប្រទេស​ចំនួន​១,៩៤៣០៕