ក្រសួងយុត្តិធម៌បានចេញសេចក្ដីណែនាំនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឱ្យសាលាដំបូង និងអយ្យការអមរាជធានី ខេត្ត ពន្លឿននីតិវិធីនៅក្នុងសំណុំរឿង និងដើម្បីរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។
តាមរយៈសេចក្ដីណែនាំដដែលនេះ ក្រសួងយុត្តិធម៍បានគូសបញ្ជាក់ថានៅក្នុយរយៈពេលជាង១ឆ្នាំ គឺចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៃការ
អនុវត្តយុទ្ធនាការដោះស្រាស្រាយសំណុំរឿងរបស់សាលាដំបូងរាជធានី ខេត្ត ជាលទ្ធផលឃើញថា ទាំងសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ ទាំងសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីជាច្រើនត្រូវបានតុលាការចាត់ការបានយ៉ាងឆាប់រហ័ស ស្របតាមនីតិវិធីច្បាប់ ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយកម្រិត។
ក្រសួងបានលើកឡើងថា «ក្រសួងយុត្តិធម៌ពិនិត្យឃើញថានៅក្នុ្ងងរយៈពេល១ឆ្នាំ ១ ខែនៃការអនុវត្តយុទ្ធនាការខាងលើ(….) ជាលទ្ធផលឃើញថា ទាំងសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ ទាំងសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីជាច្រើនត្រូវបានតុលាការចាត់ការបានយ៉ាងឆាប់រហ័ស ស្របតាមនីតិវិធីច្បាប់ ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយកម្រិត»។
ដើម្បីចូលរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ក្រសួងយុត្តិយុត្តិធម៍ក៏បានធ្វើការណែនាំជាថ្មីដល់សាលាដំបូងរាជធានី ខេត្ត ឱ្យបន្តអនុវត្តគោលការណ៍ណែនាំដែលត្រូវបានកំណត់នៅក្នុងសេចក្តីណែនាំ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួងយុត្តិធម៍សូមរំលឹកឡើងវិញអំពីខ្លឹមសារសំខាន់ៗឡើងវិញ។
នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត បានយល់ឃើញថាសេចក្ដីណែនាំរបស់ក្រសួងយុត្តិធម៌នេះជារឿងល្អមួយដើម្បីជួយកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ តែលោកយល់ថាគួរតែលើកលែងចំពោះជនដែលជិតផុតទោសផងដែរ។
លោកលើកឡើងថា៖ «គួរតែពិនិត្យលទ្ធភាពក្នុងការដោះលែងនៅក្រៅឃុំទៅលើជនក្រៅឃុំបណ្ដោះអាសន្នរង់ចាំសវនាការដូចជាស្ដ្រីដែលមានផ្ទៃពោះ កូនដែលតាមម្ដាយ អនីតិជន ជនដែរមានជំងឺរាំរៃ សកម្មជនការពារបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលនានាទៅតាមលទ្ធភាព»។
បន្ថែមពីនេះ លោកក៏បានលើកឡើងថាសាលាដំបូងរាជធានីខេត្ត និងអយ្យការអមសាលាដំបូងរាជធានីខេត្តគួរតែអនុវត្តតួនាទីរបស់ខ្លួន និងភារកិច្ចជាអចិន្ត្រៃយ៍ក្នុងការពន្លឿននីតិវិធីកុំចាំតែក្រសួងយុត្តិធម៌ ឬក៏មានការក្រើនរំលឹកណែនាំពីក្រសួងយុត្តិធម៍ និងត្រូវមានតម្លាភាពមានវិជីវៈផងដែរទើបអាចពន្លឿននៅនីតិវិធីនឹងបានល្អ៕