ក្រសួងយុត្តិធម៌បានចេញ​សេចក្ដីណែនាំនៅថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២១ ឱ្យ​សាលាដំបូង និងអយ្យការអមរាជធានី ខេត្ត ពន្លឿននីតិវិធីនៅក្នុងសំណុំរឿង និងដើម្បី​រួម​ចំណែក​ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។

តាម​រយៈ​សេចក្ដី​​ណែនាំដដែលនេះ ក្រ​សួង​យុត្តិ​ធម៍បាន​គូសបញ្ជាក់​ថា​នៅក្នុយ​រ​យៈ​ពេល​ជាង១ឆ្នាំ​​ ​គឺចាប់​ពី​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ ឆ្នាំ ២០២០ ​រហូតដល់​​ថ្ងៃ​ទី​១៧ ខែមិថុនា​ ឆ្នាំ២០២១ នៃ​ការ

​អ​នុវត្ត​យុទ្ធ​នាការ​ដោះស្រាស្រាយសំណុំរឿងរបស់​​សា​លា​ដំ​បូង​រាជ​ធា​នី ខេ​ត្ត​ ជា​លទ្ធ​ផល​ឃើញ​ថា​ ទាំង​សំ​ណុំ​រឿង​​ព្រហ្ម​ទ​ណ្ឌ​​ដែល​កក​ស្ទះ​ ទាំ​ង​សំ​ណុំ​រឿង​ព្រ​ហ្ម​ទ​ណ្ឌ​ដែល​ចូល​ថ្មី​ជា​ច្រើន​ត្រូវ​បាន​តុ​លា​ការ​ចាត់​ការ​បាន​យ៉ាង​ឆាប់​រ​ហ័ស​ ស្រប​តាម​នីតិ​វិ​ធី​ច្បាប់​ ហើយ​បាន​ចូល​រួម​ចំ​ណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ​បាន​មួយ​កម្រិត​។

ក្រសួងបាន​លើកឡើងថា «ក្រសួងយុត្តិធម៌ពិនិត្យ​ឃើញថា​នៅក្នុ្ងង​រយៈពេល​១ឆ្នាំ​ ១ ខែ​នៃការ​អនុវត្ត​យុទ្ធនាការ​ខាងលើ(….) ជា​លទ្ធ​ផល​ឃើញ​ថា​ ទាំង​សំ​ណុំ​រឿង​​ព្រហ្ម​ទ​ណ្ឌ​​ដែល​កក​ស្ទះ​ ទាំ​ង​សំ​ណុំ​រឿង​ព្រ​ហ្ម​ទ​ណ្ឌ​ដែល​ចូល​ថ្មី​ជា​ច្រើន​ត្រូវ​បាន​តុ​លា​ការ​ចាត់​ការ​បាន​យ៉ាង​ឆាប់​រ​ហ័ស​ ស្រប​តាម​នីតិ​វិ​ធី​ច្បាប់​ ហើយ​បាន​ចូល​រួម​ចំ​ណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ​បាន​មួយ​កម្រិត»។

​ដើម្បី​ចូ​ល​រួម​ចំ​ណែកដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធ​នា​គារ​​ ពិសេស​ក្នុង​បរិបទ​នៃការ​ឆ្លង​រាល​ដាល​នៃ​​ជំ​ងឺ​កូ​វិដ​-១៩​ ក្រសួង​យុត្តិ​​យុត្តិ​ធម៍​ក៏បាន​ធ្វើ​ការ​ណែ​នាំ​​ជា​ថ្មី​ដល់​សាលា​ដំ​បូង​រាជ​ធានី​ ខេត្ត​ ឱ្យ​បន្ត​អនុវត្ត​គោល​ការ​ណ៍​ណែ​នាំដែល​ត្រូវ​បាន​កំ​ណត់​នៅ​ក្នុង​សេចក្តី​ណែ​នាំ​​​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​​​ ឆ្នាំ២​០២០​ ដែល​ក្រ​សួង​យុត្តិ​ធម៍​សូម​រំលឹក​ឡើ​ង​វិ​ញ​អំពី​ខ្លឹម​​សារ​សំ​ខាន់​ៗ​​ឡើងវិញ​។

នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​ លោក អំ សំអាត បានយល់ឃើញថា​សេចក្ដី​ណែនាំ​របស់​ក្រសួងយុត្តិធម៌នេះ​ជា​រឿង​ល្អ​មួយ​​ដើម្បី​ជួយកាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនា​គារ តែលោក​យល់ថា​គួរតែ​លើក​លែង​ចំពោះ​ជន​ដែលជិតផុតទោសផងដែរ។

លោក​លើក​ឡើង​ថា​៖ «គួរ​តែពិនិត្យ​ល​ទ្ធ​ភាព​ក្នុង​ការ​ដោះ​លែង​នៅក្រៅ​ឃុំ​ទៅ​លើ​ជន​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​រង់​ចាំសវនាការ​ដូច​ជា​ស្ដ្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​កូន​ដែលតាម​ម្ដាយ​ អនីតិជន​ ជនដែរមាន​ជំ​ងឺ​រាំរៃ សក​ម្ម​ជន​ការ​ពារ​បរិស្ថាន​ សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​អង្គការ​​សង្គមស៊ីវិល​នានា​​ទៅ​តាម​លទ្ធ​ភាព»។

បន្ថែមពី​នេះ​ លោកក៏បាន​លើក​ឡើង​ថា​​សាលា​ដំបូងរាជធានីខេត្ត និងអយ្យការ​អម​សាលា​ដំបូងរាជធានីខេត្តគួរតែអនុវត្ត​តួ​នា​ទី​របស់​ខ្លួន ​និង​ភារ​កិច្ច​ជា​អចិន្ត្រៃយ៍ក្នុង​ការ​ពន្លឿន​នីតិ​វិ​ធី​កុំ​ចាំ​​តែ​ក្រ​សួង​យុត្តិ​ធម៌ ​ឬក៏​មានការក្រើន​រំ​លឹក​ណែ​នាំ​ពី​ក្រសួងយុត្តិ​ធម៍​ និងត្រូវមាន​តម្លា​ភាព​មាន​វិជីវៈផង​ដែរ​ទើ​ប​អា​ច​ពន្លឿន​នៅ​នី​តិ​វិ​ធី​នឹង​បាន​ល្អ​៕