ប្រ​​​ជា​​​ព​​​ល​​​​រ​​​​ដ្ឋជនជាតិដើមភាគតិចជង ​​​ចំ​​​នួ​​​ន​​ប្រាំ​​សហគមន៍ ​​ក្នុងតំបន់អារ៉ែងនៅ​​​ស្រុ​​​ក​ថ្ម​​​បាំ​​​​ង ខេ​​​ត្ត​​កោះ​​​កុ​​​ង បា​​​​ន​​ស​​​ម្ដែ​​​ង​​​​​នូ​​វ​​​ភា​​​ព​​​មិ​​​ន​​ពេ​​​ញ​​​ចិ​​​ត្ត​​​​​​លើ​​ភា​​​ព​​​យឺ​​​ត​​​យ៉ា​​​វ​​​រ​​​ប​​​ស់​​​រ​​​ដ្ឋ​​​​បា​​ល​​​ខេ​​​ត្ត​​ក្នុ​​ង​​​កា​​​រ​​ទ​​​​ទួ​​ល​​​ស្គា​​​​ល់ ​​​ស្វ័​​​យ​​​​អ​​​ត្ត​​​ស​​​​ញ្ញា​​​ណ​​​​របស់ពួកគាត់​​​។​

​តំណាងជនជាតិដើមភាគតិចជង បានអះអាងថា រដ្ឋបាលខេត្តកោះកុង បានអូសបន្លាយពេលក្នុង ការបញ្ជូនឯកសារទៅក្រសួងអភិវឌ្ឍន៍ជនបទដើម្បីផ្តល់ស្វ័យអត្តសញ្ញាណដល់ពួកគាត់ដែលបានស្នើតាំងពីឆ្នាំ ២០១៧។ ភាពយឺតយ៉ាវក្នុងការផ្តល់នេះ ធ្វើឲ្យប៉ះពាល់​ដល់កា​រ ​ស្នើ​សុំ​កំ​ណ​ត់ព្រំ​ប្រ​ទ​ល់​ដី ​សមូ​​ហភា​ព​ស​ហ​គ​ម​ន៍​ និងប្លង់កម្មសិទ្ធិដីធ្លី។

លោ​ក វ៉ែន វ៉ន ជាជនជាតិដើមភាគតិចជង និង​ជាសមាជិកសហគន៍ជំនាប់ បាននិយាយថាភូមិជនដើម ភាគតិចប្រាំ ក្នុងចំណោមប្រាំបី ពុំទាន់ទទួលបានស្វ័យអត្តសញ្ញាណនោះទេ។ ភូមិដែលមិនទាន់បានស្ថិតក្នុង ភូមិជំនាប់ ឃុំជំនាប់ និងឃុំប្រឡាយ រួមមាន ភូមិប្រឡាយ ភូមិសំរោង ភូមិតបឃ្លៃឬតាងិល និងភូមិចំណោរ។​

លោក បានសម្តែងការព្រួយបារម្ភ ពីការបាត់បង់ដី សហគមន៍នៅពេលដែលមានក្រុមហ៊ុនវិនិយោគ ចូលមកក្នុងសហគមន៍តាមរូបភាពអភិវឌ្ឍន៍ផ្សេងៗ។ លោកថា ដីសហគមន៍អាចនឹងបាត់បង់ប្រសិន បើមិនបានកំណត់ព្រំប្រទល់ច្បាស់លាស់និងមិនមានប្លង់កម្មសិទ្ធិ ដែលកើតឡើងដោយសារភាពយឺតយ៉ាវ ក្នុងការផ្តល់ស្វ័យអត្តសញ្ញាណ។

លោ​ក ​វ៉​ន និយាយថា​៖​«​មា​ន​កា​រ​យឺ​ត​យ៉ា​វ​ហើ​យ​អ​ត់​ទា​ន់​បា​នកា​ត់​ព្រំប្រ​ទ​ល់​ ហើ​យ​ក៏​កា​ត់ប្ល​ង់​ដីក៏​​យើង ​អ​ត់​ទាន់បា​ន​នៅ​ពេ​លណាដែ​ល​ខា​ង​មុ​ខទៀ​ត ​អា​ច​មា​នគ​ម្រោ​ង​វិនិយោ​គ​ណា​មួ​យ ​​ប៉ះ​ពា​ល់​ដ​ល់​ប្រ​ជា​ព​លរ​ដ្ឋ​ ស្ថិ​ត​ក្នុ​ង​កា​រ​ត​វ៉ា​រ​ប​ស់​ប្រ​ជា​ពល​រ​ដ្ឋ ​គឺ​វា​អ​ត់មា​ន​ប្រ​សិទ្ធិ​ភា​ព។​ ​ដោ​យ​សារ​អី​គឺ​យើ​ង​អត់​មា​ន​ល​ក្ខណៈ​មួ​យ​គេ​ថាស្រប ​និ​ង​និ​តី​ច្បា​ប់​។​ សូ​ម្បី​តែ​ប្លង់​ដី​ក៏យើ​ង​អ​ត់​ទា​ន់​មា​នអ​ត្ត​ស​ញ្ញាណ យើ​ង​អ​ត់មា​ន អា​ហ្នឹ​ង​វា​ជា​បញ្ហា​។

លោក វ៉ន ថា ភាពយឺតយ៉ាវក្នុងការផ្តល់នេះ ដោយសារអាជ្ញាធរខេត្តមិនពេញចិត្ត ជាមួយសហគមន៍របស់លោក ធ្វើការតវ៉ាបិទផ្លូវកន្លងមក ដែលប្រឆាំងនឹងការធ្វើ ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង។

​លោក ​វ៉​ន បន្ថែមថា​៖ «​ដែ​ល​ខ្ញុំដឹ​ង​ត្រួ​ស​ៗ​ដោ​យ​សា​រ​តែ​ពេ​លនុង ខ្ញុំ​ជា​អ្ន​ក​ដឹ​ក​នាំអ​នុភូ​មិ​ជំ​នា​ប់​ចឹ​ងជា ​ប្រ​ធា​ន​សហ​គ​ម​ន៍​ហើយ​ពេ​ល​នោះគឺ​ខ្ញុំ​ស​កម្ម​ នៅ​ក្នុ​ង​គណៈ​ក​ម្ម​ការ​ដឹ​ក​នាំកា​រ​ត​ស៊ូ​ម​តិ ​អីផ្សេ​ង​ៗ​គឺ​ខ្ញុំ​សក​ម្ម​»​។

ស្រ្តីជនជាតិដើមភាគតិចជងម្នាក់ ដើរត្រឡប់មកពីចំការ ក្នុងភូមិជំនាប់ ឃុំជំនាប់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ (ថតដោយៈ វ៉ា លីហាក់)

​ស្វ័​យ​អ​ត្ត​ស​ញ្ញាណ​​គឺ​ជា​កា​រ​ស្វែ​ងរ​ក​​ធា​តុ​ផ្សំ​នៃ​មូ​ល​ដ្ឋា​ន​គ្រឹះ​រ​ប​ស់​ស​ហ​គ​ម​ន៍​ ​ដែ​ល​សំ​ដៅ​ទៅ​លើ​កា​រ​​​ច​ង​ក្រ​ង ​ស​ហ​គ​ម​ន៍​ជ​ន​ជាតិ​​ភា​គ​តិ​ច​ជារួ​ម​មួ​​យ​។​ ​ផ​ល​ប្រ​យោ​ជ​ន៍​នៃកា​​រធ្វើ​ស្វ័​​យ​អ​ត្ត​ស​ញ្ញា​ណ​គឺដើ​ម្បី​​ថែ​រ​ក្សា​អ​ភិរ​ក្ស​​ ​ទំ​នៀ​មទ​​ម្លា​ប់ ​វ​ប្ប​ធ​​ម៌ប្រ​​ពៃ​ណី​  ​​រ​ក្សា​នូ​វ​ព្រៃ​ឈើ និងការពារដីសហគមន៍។

​​ជនជា​តិ​ដើ​ម​ភា​គ​តិ​ច​ជ​ងម្នាក់ទៀត គឺអ្ន​ក​ស្រី​ មៀ​ច​ ពេ​ញ​ អា​យុ​៣​២​ឆ្នាំ​ ​ ​រស់នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ តំ​ប​ន់​អា​រ៉ែ​ង​​​ ​ខេ​ត្ត​កោះ​កុ​ង បានប្រាប់អ្នកសារព័ត៌មានថា ភូមិអ្នកស្រីបានទទួល ស្វ័យអត្តសញ្ញាណ តាំងពីឆ្នាំ២០១៧។ អ្នកស្រីថា សហគមន៍អ្នកស្រី មិនអាចស្នើសុំកំណត់ព្រំប្រទល់ដី និង ប្លង់កម្មសិទ្ធិ បាននោះទេ ដោយសារសហគមន៍ប្រាំផ្សេងទៀត មិនទាន់ទទួលបានស្វ័យអត្តសញ្ញាណ។ ភាពយឺតយ៉ាវនេះធ្វើឲ្យសហគមន៍មានការព្រួយបារម្ភ ពីការបាត់បង់ដីដោយមានអ្នកខ្លះលក់តាមការញុះញង់ ពីឈ្មួញដី។

អ្នកស្រី​​​​ ពេញ និយាយថា ៖«ការលក់ដី ជាបញ្ហារបស់​សហគមន៍។ គាត់លក់ដីពាសពេញ ពាសវាលពាសកាល។ អីចឹងទៅសូម្បីតែ ពេលខ្លះដីរដ្ឋ ក៏យកទៅលក់ដែរ ព្រោះយើងអត់ដឹងថា ដីត្រឹមព្រំប្រទល់ត្រឹមណា។ គាត់ចេះតែ កាត់ៗទៅពីណាពីណី​មកកាត់ទៅ»។

នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កោះកុង លោក សៅ ស៊ីធួន បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរខេត្តកំពុងដំណើរការ តាមនិតិវិធី ប៉ុន្តែលោកបដិសេធផ្តល់ព័ត៌មានលំអិត។ លោកបានបង្វែរសំនួរទៅកាន់មន្ទីរអភិវឌ្ឍន៍ជនបទ ​ដែលទទួលបន្ទុកធ្វើការរឿងនេះ។

លោក ស៊ីធួន មានប្រសាសន៍ថា៖ «ដូចអត់លឺខ្ញុំប្រាប់ទេហ្ហីកំពុងរត់។ តេទៅសួរមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅ​ណា​ស់​គេទ​ទួ​ល​ប​ន្ទុ​ក​ផ្នែ​​ក​អ​ត្ត​សញ្ញា​ណ​នឹងដែ​រណា​ស់។ ​តេ​សួ​រ​គេ​ទៅ​ណា​ស់​»​។ ​​​

ប្រ​​ធា​នកា​រិ​យា​ល័​​យ​​​​​​ជ​​​​ន​​ជា​​​​តិ​​​ដើ​​​ម​​​ភា​​​​​គ​​តិ​​ច នៃ​​​ម​​​ន្ទី​​​រ​​​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ខេ​ត្ត​​​​​កោះ​កុ​​​ង​​​ លោ​ក ​ឃុត ថាន់ណារ័ក្ស បានប្រាប់អ្នកសារព័ត៌មានថា ​ឯកសារដែលសហគមន៍បានស្នើម​ក គឺខាងមន្ទីររបស់លោកបានពិនិត្យ និងបានបញ្ជូនបន្តទៅរដ្ឋបាលសាលាខេត្តកោះកុង។ ប៉ុន្តែលោកពុំបានដឹងមូលហេតុច្បាស់លាស់ ពីភាពយឺតយ៉ាវក្នុងដំណើរការក្នុងការផ្តល់ស្វ័យអត្តសញ្ញាណនៅថ្នាក់ខេត្តនោះទេ។​

លោក ​​ថាន់ណារ័ក្ស មានប្រសាសន៍ថា​​៖ «ខ្ញុំតា​នេះ​​ហើយ​​ ខ្ញុំឲ្យ​ប្រ​ធាន​​ម​ន្ទី​រ​រ​បស់​ខ្ញុំ​ គា​ត់​មើ​ល​អីហើ​យ គា​ត់​ស៊ី​ញ៉ែហើ​យ​។​​​ ព្រោះ​អី​ម​​ន្ទីរ ឲ្យ​តែ​គា​ត់ប​ង្កើតស​ហ​គ​ម​​ន៍​គេ​ច​ង់​ព​ន្លឿ​ន​គា​​ត់​សឹ​ង​អី​»​។​

​​មន្រ្តី​សម្រ​ប​ស​ម្រួ​លគ​ម្រោ​ង​ នៃស​មា​គ​ម​ប​ណ្ដា​ញយុ​វ​ជ​នក​ម្ពុ​ជា​​លោក​ ​ភិ​ន​ ​សា​វ៉ៃ ​បា​ន​ថ្លែង​​ប្រាប់ ​អ្ន​​​​ក​​សារ​ព័​ត៌​មា​​​​នថា ​ភាពយឺ​តយ៉ាវ​នៃ​កា​រទ​ទួ​ល​ស្គា​ល់ស្វ័​យអ​ត្ត​ស​ញ្ញា​ណ ​អាចដោយ​សា​រ​​ប្រ​ជា​ព​ល​រ​ដ្ឋ​មួ​យ​ចំ​នួ​ន ត្រូ​វ​បា​នជ​ន​ខិ​ល​ខូ​ច​ញុះញង់មិ​នឲ្យ ​​ពួកគេចូ​ល​ជា​ ស​មា​​ជិកស​ហ​គ​​​​​​​​ម​ន៍​​​​​​​​​។ លោក បារម្ភថា ការលក់ដីសហគមន៍ នឹង​​រាំ​ងស្ទះ​ក្នុ​​ង​ដំណើ​រ​កា​​រនៃ​​​​ការ​ រៀ​បចំ​ដី​ស​មូ​ហ​ភាព​ស​ហ​គ​​ម​ន៍នេះ។

លោក ​​សាវ៉ៃ​​ មានប្រសាសន៍ថា៖ «​មា​ន​​ជន​ខិ​ល​ខូ​ច​មួយ​ចំនួ​ន ទៅ​ប​ញ្ចុះប​ញ្ចូល​ប្រា​ប់គាត់​ថា ​នៅពេល​ដែល​ពួ​កគាត់​ចូល​ជា ស​ហ​គម​ន៍ជន​ជា​តិ​ដើ​មភា​គ​តិ​ច ហើ​យ​ប​​ង្កើត​ ជា​ដែន​ស​មូ​ហភា​ព ​ចឹ​ងទៅ​ពួ​កគា​ត់​មិ​នអា​ច​ល​ក់ដី​បាន​។ ពួ​កគា​ត់អ​ត់អា​ច​ទៅ​ណា​បា​ន ចឹ​ងពួក​គាត់ ទៅ​​ដកពាក្យ​ពីនឹងមកវិ​ញមោ»។

លោក សាវ៉ៃ បន្ថែមថា ៖ «មានការព្រួយបារម្ភផង ទៅលើប្រជាពលរដ្ឋ ដែលគាត់លក់ដី នៅក្នុងនិងទៅឲ្យឈ្មួញខាង ក្រៅ។ អ្នកចូលពីក្រៅទៅដល់ពេលចឹងជាកត្តារាំងស្ទះ ដល់ដំណើរការរៀបចំ ដីសមូហភាពរបស់ពួកគាត់»។​

នៅក្នុងពិធីសំណេះសំណាល​ ជាមួយសមាគមនបណ្ដាញយុវជនកម្ពុជាហៅកាត់ថា(CYN)  កាលពី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ជាតិដើមភាគតិចជង ក្នុងសហគមន៍ជំនាប់ បានលើកឡើងពីបញ្ហាប្រឈម ដែលកំពុងជួបប្រទះ គឺបញ្ហាភាពយឺតយ៉ាវ នៃការស្នើសុំស្វ័យអត្តសញ្ញាណ ជនជាតិដើមភាគតិចជង ដែលជាប់គាំងនៅសាលាខេត្តកោះកុង។

កាលពីឆ្នាំ២០១៤កន្លងទៅប្រជាពលរដ្ឋជនជាតិដើមភាគតិចជង​ បានធ្វើការតវ៉ាបិទផ្លូវចំនួន៦ខែ ដើម្បីធ្វើការតវ៉ាប្រឆាំង ទៅនិងក្រុមហ៊ុនវិនិយោគចិន ដែលចង់ចូលមកធ្វើការសាងសង់ទំនប់វារីអគ្គិសនី​ នៅតំបន់អារ៉ែង។

នៅថ្ងៃទី ២៦ខែកញ្ញាឆ្នាំ២០១៧ ភូមិជនជាតិដើមភាគតិចជង ចំនួនបីភូមិ បានទទួល វិញ្ញាបនបត្រទទួលស្គាល់ ស្វ័យអត្តសញ្ញាណ គឺភូមិព្រែកស្វាយ និងភូមិជាំស្លា ក្នុងឃុំថ្មដូនពៅ និងភូមិច្រកឬស្សី ក្នុងឃុំជំនាប់។